ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេប៉ូ​ខ្សាច់​អនាធិបតេយ្យ​ក្បែរ​ស្ពាន​ព្រែក​សំរោង​… ល្មម​បិទ​ទៅ​!

1 ឆ្នាំ មុន
  • កណ្តាល

ដេប៉ូ​ខ្សាច់​ដ៏​ធំ​មួយ​កន្លែង​របស់​អ្នកមាន​ម្នាក់ នៅ​ក្បែរ​ស្ពាន​ព្រែក​សំរោង កំពុង​បំផ្លាញ​ផ្លូវ និង​ប៉ះពាល់​សុខភាព​ពលរដ្ឋ ខណៈ​ក្រុម​ឡាន​ដឹក​ខ្សាច់​រាប់រយ​គ្រឿង ដឹក​ចេញពី​ដេប៉ូ​ខ្សាច់​នោះ ដូច​ហែ​បុណ្យកឋិន ទាំង​ថ្ងៃ ទាំង​យប់ ពោល​គឺ​

ខេត្តកណ្តាល ៖ ដេប៉ូ​ខ្សាច់​ដ៏​ធំ​មួយ​កន្លែង​របស់​អ្នកមាន​ម្នាក់ នៅ​ក្បែរ​ស្ពាន​ព្រែក​សំរោង កំពុង​បំផ្លាញ​ផ្លូវ និង​ប៉ះពាល់​សុខភាព​ពលរដ្ឋ ខណៈ​ក្រុម​ឡាន​ដឹក​ខ្សាច់​រាប់រយ​គ្រឿង ដឹក​ចេញពី​ដេប៉ូ​ខ្សាច់​នោះ ដូច​ហែ​បុណ្យកឋិន ទាំង​ថ្ងៃ ទាំង​យប់ ពោល​គឺ​២៤​ម៉ោង​តែ​ម្តង ។ ទីតាំង​ដេប៉ូ​ខ្សាច់​ដ៏​ធំ​មួយ​នោះ នៅ​តាម​បណ្តោយ​ផ្លូវ​២១ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​តាម​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អោយ​ដឹង​ថា រាល់ថ្ងៃ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពិបាក​រស់នៅ​ខ្លាំង​ណាស់ ពេល​ថ្ងៃ​ហុយ ពេល​យប់​ថ្លង់​សម្លេង បើ​ក្រុម​ឡាន​ដឹក​ជញ្ជូន​មួយ​ថ្ងៃ​រាប់រយ​ឡាន​ឯណោះ​។

ពួក​គាត់​បន្ថែម​ថា មិនដឹង​ថា តើ​ត្រូវធ្វើ​យ៉ាងម៉េច​ទៀត​ទេ? បើ​ជម្រាប​ប្រាប់​អាជ្ញាធរ ដូច​ចាក់ទឹក​លើ​ក្បាល​ទា នៅ​តែ​ដដែល មិនដឹង​ថា ម្ចាស់​ដេប៉ូ​មានបុណ្យ​សក្តិ ខ្សែ​ធំ​ប៉ុណ្ណា​នោះ​ទេ ។ បើ​និយាយ​រឿង​សម្លេង​វិញ យប់​ឡើង​ដេក​មិន​បាន​នោះ​ទេ សម្លេង​ថ្លង់​អា​អ៊ិ​ច​កាយ​ខ្សាច់​ផង ក្រុម​ឡាន​ដឹក​ខ្សាច់​ផង បញ្ចេញ​សំឡេង​រក​ដេក​ពួន​អត់​បាន​សោះ​។

ដោយឡែក​ផ្លូវ​វិញ​មាន ខ្សាច់​ទឹក​ហូរ​ពេញ​ផ្លូវ ធ្វើ​អោយ​ខ្សាច់ ដី កក​ពូន​លើ​ផ្លូវ​ក្លាយជា​ភក់​រអិល​ដល់​អ្នក​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ វា​ងាយ​នឹង​ធ្វើ​អោយ​កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត​ផង ។ ពួក​គាត់​សង្ឃឹមថា លោក គង់ សោ​ភណ្ឌ អភិបាល​ខេត្តកណ្តាល នឹង​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ ដើម្បី​ក្តី​សុខ​របស់​ប្រជាពលរដ្ឋ ។ ប៉ុន្តែ​មាន​មតិ​ខ្លះ​ថា ដូច​ជា​មិន​សង្ឃឹមលើ​ម្ចាស់​ទឹក​ម្ចាស់​ដី​ខេត្តកណ្តាល ហ៊ាន​អារកាត់​ឡើយ ព្រោះ​សង្ស័យ​ត្រូវ​គ្នា ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ