ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កថា កូរ៉េ​ខាងជើង​អាច​នឹង​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ​ដើមខែ​នេះ

1 ឆ្នាំ មុន

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​លោកស្រី Jalina Porter​បាន​និយាយ​ថា កូរ៉េ​ខាងជើង​ប្រហែលជា​កំពុង​រៀបចំ​ការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ​នៅ​ដើមខែ​នេះ​ ។ គាត់​បាន​និយាយ​ទៀត​ថា អា​មេ​រិ​ក​ក៏​បាន​ចែករំលែក​ព័ត៌មាន​ជាមួយនឹង​សម្ព័ន្ធមិត្ត និង​ដៃគូ​ផង​ដែរ​។ គាត់​និយាយ​ដូច្នេះ​ថា «​អា​មេ​រិ​ក​វា​.​យ​តម្លៃ​ថា​កូរ៉េ​ខាងជើង​កំពុង​រៀបចំ​ទីតាំង​បា​.​ញ់​សាកល្បង…

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​លោកស្រី Jalina Porter​បាន​និយាយ​ថា កូរ៉េ​ខាងជើង​ប្រហែលជា​កំពុង​រៀបចំ​ការ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ​នៅ​ដើមខែ​នេះ​ ។ គាត់​បាន​និយាយ​ទៀត​ថា អា​មេ​រិ​ក​ក៏​បាន​ចែករំលែក​ព័ត៌មាន​ជាមួយនឹង​សម្ព័ន្ធមិត្ត និង​ដៃគូ​ផង​ដែរ​។

គាត់​និយាយ​ដូច្នេះ​ថា «​អា​មេ​រិ​ក​វា​.​យ​តម្លៃ​ថា​កូរ៉េ​ខាងជើង​កំពុង​រៀបចំ​ទីតាំង​បា​.​ញ់​សាកល្បង Punggye-ri និង​អាច​រៀបចំ​រួចរាល់​ដើម្បី​ធ្វើការ​បា​.​ញ់​នៅ​ដើមខែ​នេះ» ​។

របាយការណ៍​មុន​បាន​និយាយ​ថា កូរ៉េ​ខាងជើង​ទំនងជា​កំពុង​ជួសជុល​ផ្លូវ​រូង​ក្រោម​ដី​នៅ Punggye-ri ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​បាន​រុះរើ​នៅ​ក្នុង​ឆ្នាំ ២០១៨ ដែល​ជា​សញ្ញា​នៃ​ការ​បង្ហាញ​ឆន្ទៈ​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​រំលាយ​អា​វុ​.​ធ​នុយក្លេអ៊ែរ​។

អ្នកនាំពាក្យ​ដដែល​បាន​និយាយ​ថា ការ​វា​.​យ​តម្លៃ​គឺ​ស្រប​ជាមួយនឹង​អ្វី​ដែល​ទីក្រុង​ព្យុ​ង​យ៉ាង​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​។

មេដឹកនាំ​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន (Kim Jong-un) បាន​និយាយ​ថា​កូរ៉េ​ខាងជើង​នឹង​បន្ត​អភិវឌ្ឍន៍​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ព្រមទាំង​ប្រើប្រាស់​វា​ដើម្បី​កាត់​បន្ថយ​ការ​ឈ្លានពាន​ប្រឆាំង​នឹង​ប្រទេស​ខ្លួន ប្រ​សិន​ចាំបាច់​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន​ចាប់ពី​ថ្ងៃ​ទី ២០ ដល់ ២៤ ដែល​វា​ជា​ដំណើរ​ទស្សនៈកិច្ច​លើក​ដំបូង​របស់​គាត់​ទៅ​កាន់​តំបន់​អាស៊ី ចាប់តាំងពី​ឡើង​កាន់​តំណែង​នៅ​ខែមករា​ឆ្នាំ​មុន​៕ (​យោង​តាម​ប្រភព​៖ Yonhap)

អត្ថបទសរសេរ ដោយ