ចាប់បានហើយ ជនដៃដល់ផ្តាច់សង្ខារគូកំណាន់ក្នុងផ្ទះសំណាក់ រួចយកទៅប្លុងចោល
- ពោធិ៍សាត់
នដៃដល់ដែលបានសម្លា.ប់គូកំណាន់ចិត្តនៅក្នុងផ្ទះសំណាក់យីហោ «យិនសិន» ស្ថិតក្នុងក្រុងពោធិ៍សាត់ កាលពី
នដៃដល់ដែលបានសម្លា.ប់គូកំណាន់ចិត្តនៅក្នុងផ្ទះសំណាក់យីហោ «យិនសិន» ស្ថិតក្នុងក្រុងពោធិ៍សាត់ កាលពី
ខេត្តពោធិ៍សាត់ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនដៃដល់ដែលបានសម្លា.ប់គូកំណាន់ចិត្តនៅក្នុងផ្ទះសំណាក់យីហោ «យិនសិន» ស្ថិតក្នុងក្រុងពោធិ៍សាត់ កាលពីរយៈពេលជិតមួយឆ្នាំកន្លងទៅនេះ ពេលនេះត្រូវបាននគរបាលក្រុងពោធិ៍សាត់ ធ្វើការស្រាវជ្រាវតាមប្រមាញ់រហូតចាប់ខ្លួនបានហើយ។
សេចក្តីរាយការណ៍បន្តថា ការចាប់ខ្លួនជនដៃដល់ខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៥និង៥៨នាទីល្ងាច នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

បើតាមលោក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ជនដៃដល់រូបនេះមានឈ្មោះ ជ្រឹង ហ៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់ ។
លោកអធិការបញ្ជាក់ឲ្យដឹងថា ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចរយៈពេលជិតមួយឆ្នាំ ទើបអាចកំណត់មុខសញ្ញាជនដៃដល់បាន រហូតឈានដល់ការចាប់ខ្លួនជនដៃដល់នៅទីតាំងខាងលើតែម្ដង។
លោកបញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់រូបនេះបានឆ្លើយសារភាពថា «ខ្លួនពិតជាបានសម្លា.ប់គូកំណាន់ចិត្តពិតប្រាកដមែន ដោយសារតែភ្លើងប្រច័ណ្ឌ»។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើមាន ឈ្មោះ ជនស្រីណូ អាយុ៣៩ឆ្នាំ នៅក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ដែលត្រូវបានជនដៃដល់សម្លា.ប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ «យិនសិន» ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ រួចញាត់ស.ពស្ត្រីរងគ្រោះចូលក្នុងការ៉ុងបម្រុងដឹកតាមម៉ូតូយកទៅប្លុងចោល ប៉ុន្តែត្រូវបានបែកការណ៍នៅវេលាម៉ោង៨និង៥នាទីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដោយសារសន្តិសុខយាមផ្ទះសំណាក់បានឃើញ ហើយសង្ស័យ ក៏បានដើរទៅសួរនាំជនដៃដល់ តែត្រូវជនសង្ស័យទម្លាក់ចោលរួមជាមួយនឹងម៉ូតូ រួចរត់គេចខ្លួនបាត់តែម្តង។ សូមបញ្ជាក់បន្ថែមទៀតថា ម៉ូតូដែលជនដៃដល់ទុកចោលនោះ គឺជារបស់ស្ត្រីរងគ្រោះ ៕
ចែករំលែកព័តមាននេះ