ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​សម្ដែង​លើកកម្ពស់​សេវាកម្ម ឆ្នាំ​2016

7 ឆ្នាំ មុន

ផ្សារ​ទំនើប អ៊ី​អន ម៉​ល ខេ​ម​បូ​ឌា នឹង​ប្រកាស​ជ័យ​លា​ភី​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួត​សម្តែង​លើកកម្ពស់​សេវាកម្ម​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៦​។

នេះ​ជា​លើក​ទី​១​ហើយ ដែល​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ បាន

ផ្សារ​ទំនើប អ៊ី​អន ម៉​ល ខេ​ម​បូ​ឌា នឹង​ប្រកាស​ជ័យ​លា​ភី​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួត​សម្តែង​លើកកម្ពស់​សេវាកម្ម​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៦​។

នេះ​ជា​លើក​ទី​១​ហើយ ដែល​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ បាន​ប្រារព្ធ​ពិធី​ប្រកួតប្រជែង​ការ​សម្តែង​លើកកម្ពស់​សេវាកម្ម​របស់​ខ្លួន ហើយ​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​​ប្រមាណ​ជាង​៤​ស​ប្តា​ហ៍​មក​ហើយ រួម​បញ្ចូល​ទាំង​វគ្គ​បណ្ដុះបណ្ដាល​ចាប់តាំងពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ និង​វគ្គ​ប្រកួត​ជម្រុះ​សមត្ថភាព​នៃ​ការ​ផ្តល់​សេវាកម្ម​នេះ នា​ថ្ងៃ​ទី​៦ និង​ទី​៧ ខែតុលា ឆ្នាំ ២០១៦ នៅ​សាល​ប្រជុំ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ជាន់​ទី​១ ដែល​បាន​ចូលរួម​ដោយ​អាជីវករ និង​បុគ្គលិក​ជា​ច្រើន​ក្នុង​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ផ្ទាល់។

ជាមួយនឹង​គោលបំណង​ដ៏​សំខាន់​នៃ​ការ​ពង្រឹង​កម្រិត​នៃ​សេវាកម្ម ដើម្បី​បម្រើ​ដល់​អតិថិជន​នេះ ត្រូវ​បាន​ផ្តល់​ដោយ​អាជីវករ និង​បុគ្គលិក​ទាំងអស់​។ យើង​សង្កេត​ឃើញ​ថា ការ​ប្រកួត​នេះ​បាន​រួម​សម្តែង​ដោយ​បុគ្គលិក​ជា​ច្រើន​មក​ពី​ហាង​ផ្សេង​ៗ​សម្រាប់​ប្រធានបទ​ធំ​ជា​រួម ក្នុង​ការ​ពង្រឹង​សេវាកម្ម​បម្រើ​ដល់​អតិថិជន​។ ហាង​នីមួយ​ៗ​ត្រូវ​មាន​អ្នកតំណាង ហើយ​អ្នកតំណាង​នីមួយ​ៗ​ត្រូវ​តែ​កំណត់ ការ​សម្តែង​ច្បាស់លាស់​ដែល​ចំ​បាច់​ត្រូវ​សង្ខេប​ថា តើ​ពួក​គេ​គួរតែ​ដោះស្រាយ​បែប​ណា ហើយនឹង​ត្រូវ​ប្រឈម​មុខ​បែប​ណា​ទៅ​កាន់​តម្រូវការ​របស់​អតិថិជន ដែល​តម្រូវ​ទៅ​តាម​ស្ថានភាព​ពិត​ៗ​នៃ​ការ​ផ្តល់​ជូន​សេវាកម្ម​នៃ​អាជីវកម្ម​ទាំងអស់ ចំពោះ អតិថិជន​។

នា​ថ្ងៃ​ទី​១៧ ខែតុលា ចាប់ពី​ម៉ោង​២​រសៀល ដល់​ម៉ោង​៥​រសៀល ផ្សារ​ទំនើប អ៊ី​អន ម៉​ល បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីតាំង ឡាយ​លី ផ្លា​សា (Lively Plaza)  ជាន់​ផ្ទាល់​ដី ក្នុង​ផ្សារ​ទំនើប អ៊ី​អន ម៉​ល​។ បេក្ខជន​ប្រកួត​ដ៏​មាន​ទេព​កោសល្យ​ទាំង​១០​រូប​ដែល​បាន​ជ្រើសរើស​ចេញពី​វគ្គ​ចម្រុះ​នៃ​ការ​ប្រកួត​មាន​ដូច​ខាងក្រោម ៖

1. កញ្ញា ដេ​ត វេ​ង​ដា ( Owndays, ជាន់​ទី​១ )
2. កញ្ញា សុផល សុ​គ​ន្ធា​រី  (Ice Watch. ជាន់​ទី ១ )
3. កញ្ញា ស្រួ​ន ចម្រើន ( Amazing Cambodia, ជាន់​ទី​១ )
4. កញ្ញា សុខុម វិ​ឆ្ឆា​រា​ដា​លី​ន ( Time Station NEO Japan, ជាន់​ផ្ទាល់​ដី )
5. កញ្ញា ថា ស្រី​ណុ​ច ( Jelly Bunny, ជាន់​ផ្ទាល់​ដី  )
6. កញ្ញា សន ស្រី​យ​ន ( L’Occitane En Provence, ជាន់​ផ្ទាល់​ដី  )
7. កញ្ញា ទូច ស៊ី​ផូ ( ACELEDA Bank, ជាន់​ផ្ទាល់​ដី )
8. កញ្ញា លាប ធានី ( Charles & Keith, ជាន់​ផ្ទាល់​ដី​)
9. កញ្ញា ជា គ​ន្ធា ( Watami Japanese Dinning, ជាន់​ផ្ទាល់​ដី​)
10. កញ្ញា សេង ដា​លី​ន ( Café Amazon, ជាន់​ទី​២)

-​បេក្ខជន​ប្រកួត​បាន​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ កញ្ញា សន ស្រី​យ​ន  L’Occitane En Provence​

-​បេក្ខជន​ប្រកួត​បាន​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ កញ្ញា ដេ​ត វេ​ង​ដា Owndays​

-​បេក្ខជន​ប្រកួត​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើ កញ្ញា ជា គ​ន្ធា Watami Japanese Dinning​

នឹង​បាន​កាន់​ពានរង្វាន់ ហើយ​និង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​កម្មវិធី​ប្រកួត​ការ​សម្តែង​លើកកម្ពស់​សេវាកម្ម​។ គណៈកម្មការ​២​រូប ក្នុង​ចំណោម​គណៈកម្មការ​ទាំងអស់​បាន​អញ្ជើញ​មក​ពី​ក្រសួងទេសចរណ៍ និង​គណៈកម្មការ ១​រូប​ទៀត អញ្ជើញ​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​(Royal University of Phnom Penh) និង​៣​រូប​ផ្សេង​ទៀត ត្រូវ​បាន​ជ្រើសរើស​ផ្ទាល់​ចេញពី​គណៈ​គ្រប់គ្រង​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ភ្នំពេញ ។