ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​កាល់ស្យូម​ល្អ​បំផុត​សម្រាប់​បុត្រ​ធីតា​លោក​អ្នក

7 ឆ្នាំ មុន

ដោយសារ​កូនលោក​អ្នក​កំពុងធំ​លូតលាស់​ជា​រៀងរាល់ថ្ងៃ រាង​កាយ​ពួក​គេ​ត្រូវការ​សារធាតុចិញ្ចឹម​ផ្សេង​ៗ​គ្នា​។ សារធាតុចិញ្ចឹម​ទាំងនេះ​រួម​ទាំង​ ​កាល់ស្យូម វីតាមីន រ៉ែ​ខ​និក កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន និង​ខ្លាញ់​សុទ្ធ តែ​ជា

ដោយសារ​កូនលោក​អ្នក​កំពុងធំ​លូតលាស់​ជា​រៀងរាល់ថ្ងៃ រាង​កាយ​ពួក​គេ​ត្រូវការ​សារធាតុចិញ្ចឹម​ផ្សេង​ៗ​គ្នា​។ សារធាតុចិញ្ចឹម​ទាំងនេះ​រួម​ទាំង​    ​កាល់ស្យូម  វីតាមីន រ៉ែ​ខ​និក កាបូ​អ៊ី​ដ្រា​ត ប្រូតេអ៊ីន និង​ខ្លាញ់​សុទ្ធ តែ​ជា​តម្រូវការ​ចាំបាច់​ដូច​គ្នា​សម្រាប់​មនុស្ស​ពេញវ័យ​គ្រាន់តែ​បរិមាណ​ខុស​គ្នា​ប៉ុណ្ណោះ​។ តម្រូវការ​សម្រាប់​ការ​លូតលាស់​របស់​កុមារ រួម​ទាំង​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​កត្តា​ជីវសាស្ត្រ​ដូច​ជា​ភេទ និង​មាឌ​នៃ​រាង​កាយ​ជាដើម មាន​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​តម្រូវការ​អាហារូបត្ថម្ភ​របស់​ពួក​គេ​។ គន្លឹះ​ចាំបាច់​ក្នុង​ការ​បំពេញតម្រូវការ​របស់​ពួក​គេ គឺ​អាស្រ័យ​តាម​របប​អាហារ​ចម្រុះ​ផ្សេង​ៗ ។

នេះ​គឺ​ដោយសារ​តែ​របប​អាហារ​ដែល​មាន​តុល្យ​ភាពល្អ ផ្គត់ផ្គង់​សារធាតុចិញ្ចឹម​ដែល​សំខាន់​ដែល​កូនលោក​អ្នក​ត្រូវការ​។ ក្នុង​ចំណោម​សារធាតុចិញ្ចឹម​ទាំងនេះ កាល់ស្យូម គឺជា​សារធាតុចិញ្ចឹម​ដែល​ត្រូវ​បាន​ស្គាល់​ថា ជា​តម្រូវការ​ចាំបាច់​បំផុត​សម្រាប់​ការ​លូតលាស់​សុខភាព​ឆ្អឹង និង​ធ្មេញ​។ ជំងឺ​ពុក​ឆ្អឹង​ដែល​បណ្ដាល​ឲ្យ​ឆ្អឹង​ផុយ​បង្កើន​នូវ​ហានិភ័យ​ឆ្អឹង​បាក់​កម្រិត​ខ្ពស់​ដោយសារ​ឆ្អឹង​មិន​រឹង​មាំ ចាប់ផ្តើម​តាំងពី​នៅ​វ័យ​កុមារ ប្រសិនបើ​ការ​ផ្ដល់​នូវ​របប​អាហារ​មិន​បាន​គ្រប់គ្រាន់​ពិសេស​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​។

យ៉ាងណា​កាល់ស្យូម​មិន​សុទ្ធតែ​សម្រាប់​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹង​មាំ​នោះ​ទេ​។ វា​ក៏​សំខាន់​ណាស់​ដែរ សម្រាប់​ជំរុញ​មុខងារ​សរសៃប្រសាទ និង​សាច់ដុំ ជួយ​កំណក​ឈាម និង​ជំរុញ​មុខងារ​អង់​ហ្ស៊ី​ម ដែល​ប​ម្លែ​ង​អាហារ​ទៅ​ជា​ថាមពល​។ រ៉ែ​ខ​និក​នេះ ក៏​ជួយ​បង្ការ​ជំងឺ​ក្រិន (​កម្ពស់​ទាប​ធៀប​អាយុ​) ដែល​បណ្តាល​ឲ្យ​ឆ្អឹង​កុមារ​ទន់​។

កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំ​ថ្ងៃ (RDA)
ដោយសារ​តែ​កុមារ​មានការ​លូតលាស់​ឆ្អឹងខ្ចី​គ្រប់ពេល ពួក​គេ​ត្រូវការ​ផ្គត់ផ្គង់​កាល់ស្យូម​ទៀងទាត់ ដើម្បី​ជួយ​ឲ្យ​ការ​លូតលាស់​ល្អ​។ ដើម្បី​ឲ្យ​ការ​លូតលាស់​បាន​ល្អ​ប្រសើរ​បំផុត វិទ្យាស្ថាន​ឱសថ​សាស្ត្រ (IOM) នៃ​សហរដ្ឋអាមេរិក  បាន​បង្កើត​នូវ​គោលការណ៍​ណែនាំ​ដូច​ខាងក្រោម ៖

– កុមារ​អាយុ​ចន្លោះ​ពី 1 ទៅ 3​ឆ្នាំ ត្រូវ​បាន​ណែនាំ​ឲ្យ​ទទួលទាន​កាល់ស្យូម 700​មិ​លី​ក្រាម ជា​រៀងរាល់ថ្ងៃ​។
– កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី 4 ទៅ 8​ឆ្នាំ ត្រូវការ 1.000​មិ​លី​ក្រាម​ប្រចាំ​ថ្ងៃ​។
– ឯ​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី 9 ទៅ 18​ឆ្នាំ ត្រូវការ 1300​មិ​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​។
https://ods.od.nih.gov/factsheets/Iron-HealthProfessional/

វា​មាន​សារសំខាន់​សម្រាប់​កុមារ​ក្នុង​ការ​បំពេញតម្រូវការ​កាល់ស្យូម​គ្រប់គ្រាន់​តាម​កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំ​ថ្ងៃ (RDAs) ដើម្បី​ទប់ស្កាត់​ក្រិន ឬ​បញ្ហា​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​រ៉ាំរ៉ៃ​។ កុមារ​ដែល​ក្រិន​តែងតែ​បង្ហាញ​នូវ​រូបរាង​សមាមាត្រ​ធម្មតា ប៉ុន្តែ​តាម​ពិត​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​លូតលាស់​របស់​កុមារ​ដែល​មាន​វ័យ​ស្របាល​គ្នា គឺ​គេ​មាន​កម្ពស់​ទាប​ជាង​កម្រិត​ធម្មតា​។ តាម​របាយការណ៍​ស្ទង់​មតិ​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​2014 បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កុមារ​កម្ពុជា​អាយុ​ក្រោម​ប្រាំ​ឆ្នាំ​ជាង 32% ជួប​បញ្ហា​ក្រិន​។

សូម​ចាំ​ថា ប្រសិនបើ​កូនលោក​អ្នក​មិន​បាន​ទទួល​ជាតិ​កាល់ស្យូម​តាម​កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំ​ថ្ងៃ​ពី​វ័យ​ដំបូង​របស់​គេ​នោះ​ទេ ពួក​គេ​នឹង​ប្រឈម​ហានិភ័យ​ដោយសារ​មាន​មូលដ្ឋាន​សុខភាព​ឆ្អឹង​មិន​រឹង​មាំ​នៅ​ពេល​ធំ​ពេញវ័យ​។

ប្រភព​កាល់ស្យូម​ដ៏​ល្អ​បំផុត
ប្រភេទ​បន្លែ​បៃតងចាស់​ដូច​ជា​ផ្កា​ស្ពៃ​បៃតង (​ប្រូ​ខូ​លី​) ស្ពៃ​តឿ មើម​បន្លែ និង​ស្ពៃក្រញាញ់​ម្យ៉ាង មាន​ផ្ទុក​ជាតិ​កាល់ស្យូម​ខ្ពស់​។ ប៉ុន្តែ​អ្នក​នឹង​ឃើញ​មាន​កាល់ស្យូម​នៅ​ក្នុង​តៅហ៊ូ ត្រី​ដែល​មាន​ឆ្អឹង​ដូច​ជា​សា​ឌី​ន​តូច និង​ធំ ឬ​ត្រី​សាល់​ម៉ុង គ្រាប់​អាល់​ម៉ុ​ន សណ្តែក និង​សណ្តែកក្រហម និង​អាហារ​ផលិត​ពី​ទឹកដោះ​ដូច​ជា ទឹកដោះគោ​ស្រស់ ទឹកដោះគោ​ជូរ (​យ៉ា​អ៊ួ​) និង​ឈី​ស​ជាដើម សុទ្ធសឹងតែ​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម​ខ្ពស់​ដែល​រាង​កាយ​ត្រូវការ​ស្រូប​យក​។ ដោយសារ​អាហារ​ផលិត​ពី​ទឹកដោះ​ទាំងនោះ​មិន​សម្បូរ​នៅ​កម្ពុជា ប្រជាជន​ខ្មែរ​ភាគច្រើន​ទទួល​បាន​របប​កាល់ស្យូម​ទ្រទ្រង់​ប្រចាំ​ថ្ងៃ (RDA) តាម​រយៈ​បន្លែ និង​ត្រី​ជាដើម​។
http://pubs.iclarm.net/resource_centre/3494-11879-1-PB.pdf
 

 

អាហារ​ផ្សេង​ពី​ទឹកដោះគោ​ទាំងនេះ​បន្ថែម​ជាតិ​កាល់ស្យូម​ដល់​កូនលោក​អ្នក ដូច្នេះ​សូមកុំ​មើល​រំលង​ពួក​វា​ឲ្យ​សោះ ត្រូវ​ចាំ​ថា សុខភាព​ត្រូវការ​របប​អាហារ​ចម្រុះ​។ ប្រសិនបើ​អ្នក​ត្រូវការ​ជម្រើសជាតិ​កាល់ស្យូម​ច្រើន​នោះ ក៏​មាន​អាហារ​ផ្ទុក​ជាតិ​កាល់ស្យូម​ជា​ច្រើន​ទៀត​ដែល​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ដែល​សំខាន់​ចាំបាច់​។ ប្រសិនបើ​អ្នក​ត្រូវការ​ជម្រើស​ជាតិ​កាល់ស្យូម​ច្រើន​នោះ ក៏​មាន​អាហារ​ផ្ទុក​ជាតិ​កាល់ស្យូម​ជា​ច្រើន​ទៀត ដែល​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ដែល​សំខាន់​ចាំបាច់​។ ប្រសិនបើ​កូន​អ្នក​មិន​ចូល​ចិត្ត​ញ៉ាំ​ទឹកដោះគោ ឬ​បន្លែ​ផ្សេង​ៗ អាច​រក​ទិញ​បាន​នូវ​សារធាតុ​កាល់ស្យូម​ពី​ផលិតផល​នានា​ដែល​ងាយ​ញ៉ាំ​ដូច​ជា កាល់ស្យូម​អំ​ពូ​ល​សម្រាប់​ក្មេង​ជាដើម​។

នៅ​ពេល​លោក​អ្នក​ដើរ​ផ្សារ​រក​ទិញ​អាហារ​បំពេញតម្រូវការ​ជាតិ​កាល់ស្យូម​សម្រាប់​កូនលោក​អ្នក កុំ​ភ្លេច​ទិញ​អាហារ​ណា​ដែល​ផ្ទុក​ជាតិ​កាល់ស្យូម​ឲ្យ​បាន​ច្រើន​មាន​ដូច​ជា ទឹកក្រូច​ស្រស់ ផលិតផល​អាហារ​ធ្វើ​ពី​សណ្ដែក តៅហ៊ូ នំប៉័ង និង​គ្រាប់​ធញ្ញជាតិ​។ សូម​អាន​ស្លាក​បិទ​លើ អាហារ​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធានា​ថា​អ្នកទិញ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ ហើយ​ចង​ចាំ​ពី​អ្វី​ដែល​ជា​តម្រូវការ​អាហារូបត្ថម្ភ​កូនលោក​នៅ​ពេល​ជ្រើសរើស​ផលិតផល​ទាំងនេះ​។

តើ​មាន​អ្វី​ទៀត​ដែល​អាច​ពង្រឹង​សុខភាព​ឆ្អឹង​កុមារ និង​មនុស្ស​ពេញវ័យ?
ខណៈ​ដែល​កាល់ស្យូម​ដើរតួ​នាទី​ខុស​គ្នា​ក្នុង​មុខងារ​ជា​ច្រើន​នៃ​រាង​កាយ​កូន​របស់​លោក​អ្នក លោក​អ្នក​ក៏​អាច​មាន​ជម្រើស​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ដើម្បី​ធានា​ដល់​ការ​លូតលាស់​សុខភាព​ឆ្អឹង​រឹង​មាំ​។

វីតាមីន D
រាង​កាយ​ត្រូវការ​វីតាមីន D ដើម្បី​ស្រូប​យក​កាល់ស្យូម​។ កូន​របស់​លោក​អ្នក​អាច​ទទួលយក វីតាមីន D បាន​ច្រើន​បំផុត ដែល​គេ​ត្រូវការ​តាម​រយៈ​ឲ្យ​ត្រូវ​ពន្លឺ​កាំរស្មីព្រះអាទិត្យ (​ប្រហែល​ពី 10 ទៅ 15​នាទី​ក្នុង​មួយ​ថ្ងៃ​) និង​ទទួលទាន​របប​អាហារ​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន D រួម​មាន​ស៊ុត ត្រី​ទឹកប្រៃ ថ្លើម និង​ទឹកដោះគោ​។

http://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/calcium-supplements/art-20047097

http://www.niams.nih.gov/health_info/bone/bone_health/nutrition/

ការ​ធ្វើ​លំ​ហាត់ប្រាណ
ការ​ធ្វើ​លំ​ហាត់ប្រាណ​ក៏​មាន​សារសំខាន់​ផង​ដែរ ចំពោះ​ឆ្អឹង​ដូច​ជា​លំ​ហាត់ប្រាណ​បង្កើន​ការ​លូតលាស់​ឆ្អឹង ដែល​ផ្តល់​នូវ​ការ​ជំរុញ​ភាព​លូតលាស់​ឆ្អឹង​ក្នុង​រាង​កាយ​។ សកម្មភាព​ផ្សេង​ៗ​ដូច​ជា​ការ​ជិះ​កង់ ការ​រត់​ត្រឹក​ៗ លេង​បាល់ រាំ និង​ហាត់​លើក​ទម្ងន់​យ៉ាង​ហោច​ណាស់ 30 ទៅ 60 នាទី​ក្នុង​មួយ​ថ្ងៃ ឲ្យ​បាន​បី​ទៅ​ប្រាំ​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​ជួយ​ធ្វើ​ឲ្យ​កំហាប់ និង​ម៉ាស​ឆ្អឹង​រឹង​មាំ​។

កុំ​ជក់បារី ឬ​សេព​គ្រឿង​ស្រវឹង និង​កាហ្វេ​អ៊ី​ន
បើសិនជា​ក្នុង​វ័យ​ជំទង់ កូនលោក​អ្នក​ជក់បារី ឬ​ផឹក​គ្រឿង​ស្រវឹង សូម​បញ្ឈប់​គេ​ជា​បន្ទាន់​។ លើស​ពី​នេះ​ទៀត​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ចំពោះ​ពួក​គេ​ដូច​ជា បារី និង​គ្រឿង​ស្រវឹង​ជាដើម​ធ្វើ​ឲ្យ​ម៉ាស​កំហាប់​ឆ្អឹង​ថយ​ចុះ​។ ម្យ៉ាងវិញទៀត​កាហ្វេ តែ និង​សូ​ដា អាច​ធ្វើ​ឲ្យ​រាង​កាយ​កូនលោក​អ្នក​ពិបាក​ស្រូប​យកជាតិ​កាល់ស្យូម​។

កាត់​បន្ថយ​ការ​ទទួលទាន​ប្រៃ
របប​អាហារ​ប្រៃ​ខ្លាំង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​កាល់ស្យូម​ពី​រាង​កាយ​ដោយ​បង្កើន​បរិមាណ​ក្នុង​ទឹកនោម​។ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​កូនលោក​អ្នក​តម​អាហារ​សម្រន់​ដែល​មាន​ជាតិ​ប៊ី​ចេ​ង​សូ​ដ្យូ​ម​ខ្ពស់​ដូច​ជា​ទឹកស៊ីអ៊ីវ​ជាដើម​។

ប្រសិនបើ​កូនលោក​អ្នក​មិន​បាន​ទទួល​កាល់ស្យូម​គ្រប់គ្រាន់​ពី​របប​អាហារ​របស់​គេ​ទេ សូម​ផ្ដល់​របប​កាល់ស្យូម​អំ​ពូ​ល​បន្ថែម​។ ថ្វីបើ​វា​សម​ស្រប​បំផុត​សម្រាប់​កុមារ​ឲ្យ​ទទួល​បាន​ជាតិ​កាល់ស្យូម​ពី​ទឹកដោះគោ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ក្ដី ជួនកាល​វា​មិន​អាច​ទៅ​រួច​ទេ​ដោយសារ​វា​បង្ក​អាល្លែកហ្ស៊ី ឬ​មិន​អាច​រំលាយ​ជាតិ​ស្ករ​ឡាក់​តូ​ស​ពី​ក្នុង​ទឹកដោះគោ​បាន​។ ចូរ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​លោក​អ្នក​អំពី​បរិមាណ​ជាតិ​ជំនួយ​កាល់ស្យូម​បន្ថែម​ដ៏​ត្រឹមត្រូវ​សម្រាប់​តម្រូវការ​របស់​កូនលោក​អ្នក ប្រសិនបើ​លោក​អ្នក​បារម្ភ​ក្រែង​ពួក​គេ​មិន​ទទួល​សារធាតុ​បំប៉ន និង​រ៉ែ​ខ​និក​ពង្រឹង​សុខភាព​ធ្មេញ និង​ឆ្អឹង​គ្រប់គ្រាន់​ទេ​នោះ​។