ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ក្នុង​ផ្ទៃ

7 ឆ្នាំ មុន

នៅ​ពេល​អ្នកមាន​ផ្ទៃពោះ អ្នក​មិន​គ្រាន់តែ​ទទួលទាន​សម្រាប់​ពីរ​នាក់​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវការ​បន្ថែម​ជីវជាតិ​ចម្រុះ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​។ កត្តា​នេះ ដោយសារ​តែ​អ្នក​ត្រូវការ​បរិមាណ​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ

នៅ​ពេល​អ្នកមាន​ផ្ទៃពោះ អ្នក​មិន​គ្រាន់តែ​ទទួលទាន​សម្រាប់​ពីរ​នាក់​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវការ​បន្ថែម​ជីវជាតិ​ចម្រុះ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​។ កត្តា​នេះ ដោយសារ​តែ​អ្នក​ត្រូវការ​បរិមាណ​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ ដើម្បី​ធានា​ថា ទារក​ក្នុង​ផ្ទៃ និង​អ្នកមាន​សុខភាព​ល្អ​ទាំង​មុន​ពេល​សម្រាល ក្នុង​ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល​។

អាហារ​ផ្សេង​គ្នា​ផ្តល់​នូវ​សារជាតិ​ចិញ្ចឹម​ផ្សេង​គ្នា ហើយ​ការ​បន្ថែម​ប្រភេទ​អាហារ​បំប៉ន​ចម្រុះ​កាន់តែ​ច្រើន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដូច​ជា អាហារ​ដែល​សម្បូរ​កាបូ​អ៊ីដ្រាត  ប្រូតេអ៊ីន ជាតិ​ខ្លាញ់ និង​រ៉ែ​ខ​និក​ផ្សេង​ទៀត ព្រមទាំង​វីតាមីន​ជាដើម អ្នក​ក៏​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​ទាំងនេះ​បាន​កាន់តែ​ច្រើន​ផង​ដែរ​។ ប្រការ​ជា​សញ្ញាណ​ល្អ​ធ្វើ​ឲ្យ​អ្នក​សម្រាល​បាន​បុត្រ​ដែល​មាន​សុខភាព និង​ការពារ​សុខុមាលភាព​របស់​អ្នកផង​ដែរ​។

កាល់ស្យូម​ជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សារធាតុចិញ្ចឹម​សំខាន់​ៗ​ដទៃ​ទៀត ដែល​អ្នក​ត្រូវការ​។ នេះ​គឺជា​មធ្យោបាយ​សំខាន់​ក្នុង​ការ​ពង្រឹង​សុខភាព​ធ្មេញ និង​ឆ្អឹង​រឹង​មាំ​។

កាល់ស្យូម​ជួយ​បង្ការ​៖

-​ជំងឺ​ពុក​ឆ្អឹង ៖ ឆ្អឹង​ចាប់ផ្ដើម​ចុះ​ទន់ខ្សោយ​បណ្ដាល​មក​ពី​កំហាប់​ឆ្អឹង​ថយ​ចុះ​។ កំហាប់​ឆ្អឹង​ថយ​ចុះ​ដោយសារ​កត្តា​ជា​ច្រើន​ដូច​ជា អាយុ ភេទ ប្រវត្តិ​គ្រួសារ ភាព​អសកម្ម​ផ្នែក​រាង​កាយ និង​កត្តា​របប​អាហារ​ដូច​ជា​ការ​ទទួលទាន​របប​កាល់ស្យូម​តិច​ជាដើម​។

-​ជំងឺ​បម្រុង​ក្រឡាភ្លើង ៖ ជា​ការ​បូក​បញ្ចូល​គ្នា​នូវ​អាការ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ច្រាល់​ជាតិ​ទឹក កម្រិត​ប្រូតេអ៊ីន​ខ្ពស់​នៅ​ក្នុង​ទឹកនោម​។ ប្រសិនបើ​មិន​ព្យាបាល​ទេ វា​អាច​បណ្តាល​ឲ្យ​ទារក នឹង​ម្តាយ​មាន​បញ្ហា​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ​។

-​ជំងឺ​ឆ្អឹង​ស្ដើង គឺ​ឆ្អឹង​មាន​សភាព​ទន់​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​មេតាបូលីស​នៅ​ឆ្អឹង​ខូចខាត​។ ប្រជុំ​អាការៈរោគ​មុន​ពេល​មក​រដូវ (PMS) ៖ កាល់ស្យូម​អាច​កាត់​បន្ថយ​រោគ​សញ្ញា​នៃ PMS បាន 50% បូក​រួម​ទាំង​អាការ​ឈឺក្បាល មួម៉ៅ និង​ហើមពោះ​។

កាល់ស្យូម​ក៏​ជួយ​ឲ្យ​មាន​កំណក​ឈាម​ធម្មតា មុខងារ​ប្រព័ន្ធ​សរសៃប្រសាទ​ដំណើរការ​បាន​ត្រឹមត្រូវ និង​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​អ្នក​ប្រក្រតី​។ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​រមួលក្រពើ និង​សម្ពាធ​ឈាម​ខ្ពស់​ក្នុងអំឡុងពេល​មានគភ៌​ផង​ដែរ​។
http://www.mayoclinic.org/diseases-conditions/osteoporosis/symptoms-causes/dxc-20207860

ប្រភព​កាល់ស្យូម​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក
កាលណា​មនុស្ស​គិតដល់​កាល់ស្យូម ពួក​គេ​នឹក​ដល់​ផលិតផល​ទឹកដោះគោ​។ ពួក​គេ​គិត​មិន​ខុស​នោះ​ទេ ព្រោះ​ទឹកដោះគោ ឈី​ស និង​ទឹកដោះគោ​ជូរ (​យ៉ា​អ៊ួ​) ជា​ប្រភព​កាល់ស្យូម​ខ្ពស់​។ ជា​ឧទាហរណ៍ ទឹកដោះ​គោមួយ​កែវ ផ្ទុក​ជាតិ​កាល់ស្យូម 300​មី​លី​ក្រាម ចំណែក​ទឹកដោះគោ​ជូរ (​យ៉ា​អ៊ួ​) កន្លះ​ពែង ផ្ទុក 207​មី​លី​ក្រាម​។ នេះ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​បំពេញតម្រូវការ​កាល់ស្យូម​របស់​អ្នក​តាម​កម្រិត​របប​អាហារ​ទ្រទ្រង់​ប្រចាំ​ថ្ងៃ (RDA) ។

សូម​ចង​ចាំ​ថា មិនមែន​កាល់ស្យូម​ទាំងអស់​ដែល​មាន​ក្នុង​អាហារ សុទ្ធតែ​ត្រូវ​រាង​កាយ​ស្រូប​យក​នោះ​ទេ​។ លោក​អ្នក​ស្រូប​យក​កាល់ស្យូម​ប្រហែល​30% ពី​អាហារ ប៉ុន្តែ​កត្តា​នេះ​វា​អាស្រ័យ​លើ​ចំណុះ និង​ជីវ​សុពលភាព​របស់​កាល់ស្យូម​ក្នុង​ប្រភេទ​អាហារ​នីមួយ​ៗ​ដែល​យើង​ទទួលទាន​។ ឧទាហរណ៍ សារព័ត៌មាន​អា​មេ​រិ​ក​អំពី​ការ​ប៉ាន់​ប្រមាណ​លើ​ការ​ត្រួតពិនិត្យ​អាហារូបត្ថម្ភ​បាន​បង្ហាញ​ថា រាង​កាយ​លោក​អ្នក​ស្រូប​យកជាតិ​កាល់ស្យូម​ត្រឹមតែ​42,5%​ប៉ុណ្ណោះ ពី​បរិមាណ​ទទួលទាន​ស្ពៃ​តឿ 85​ក្រាម ដែល​ផ្ទុក​កាល់ស្យូម 79 មី​លី​ក្រាម​។ កត្តា​ដទៃ​ទៀត​ដែល​ប៉ះពាល់​ដល់​ការ​ស្រូប​យក​កាល់ស្យូម​របស់​រាង​កាយ​មាន​ដូច​ជា​បរិមាណ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ដែល​លោក​អ្នក​ទទួលទាន និង​វ័យ​របស់​លោក​អ្នក​។
http://ajcn.nutrition.org/content/70/3/543s/T2.expansion.html
 

 

https://ods.od.nih.gov/factsheets/Calcium-HealthProfessional/#en1