ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តតូយ៉ូតាព្រូស បុកជាមួយរថយន្តដឹកប្រេង ស្លា.ប់ ២នាក់ របួស ២នាក់ នៅស្រុកកំពង់ត្រឡាច

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ មនុស្ស ២នាក់ បានស្លា.ប់ និង ២នាក់ទៀត បានរងរបួស ធ្ងន់ និងស្រាល ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍…

ខេត្តកំពង់ឆ្នាំង៖ មនុស្ស ២នាក់ បានស្លា.ប់ និង ២នាក់ទៀត បានរងរបួស ធ្ងន់ និងស្រាល ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅវេលាម៉ោង ១២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៤៦ និង ៤៧ ស្ថិតក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ គឺកើតឡើង ដោយសារតែរថយន្ត​ម៉ាក toyota ព្រូស ​ពណ៌ក្រហម ពាក់លេខ កំពង់ឆ្នាំង 2C.89​68 បើកបរដោយឈ្មោះ កែម ណារ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ជន​ជាតិ​ខ្មែរ រស់នៅភូមិធ្លករលើង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ បានស្លា.ប់នៅនឹងកន្លែងកើតហេតុ។ ចំណែក​អ្នករួមដំណើរ ៣នាក់ទៀត រួមមានឈ្មោះ ជីវ ចំរើន ភេទប្រុស អាយុ ២១ឆ្នាំ បានស្លា.ប់ នៅនឹងកន្លែង ទី២ ឈ្មោះ អៀន រ៉ាវី អាយុ ២៤ឆ្នាំ រងរបួសធ្ងន់ និងទី៣ ឈ្មោះ វ៉ែន ឆវី អាយុ ២២ឆ្នាំ រងរបួស។ ទាំងអស់គ្នា មានទីលំនៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ៤នាក់ បានជិះរថយន្តពី​ជើងឆ្ពោះ​ទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏បានទៅបុកជាមួយនឹងរថយន្តមួយគ្រឿងម៉ាក Daewoo ពណ៌ ទឹកប្រាក់ ឆ្នូតពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B 6401 សណ្ដោង រ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A.6871 ជារថយន្តដឹកប្រេងឥន្ធនៈសូគីមិច។

អ្នកបើកបររថយន្តដឹកប្រេង ក្រោយគ្រោះថ្នាក់ចរាចរណ៍ បានរត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានវាស់វែង ប្រគល់សាកសព ទៅគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក​មធ្យោ​បាយ​ធ្វើដំណើរទាំង ២គ្រឿង ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីរង់ចាំ​ដោះស្រាយ តាមនីតិវិធី៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ