ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​ម្នាក់​លាលែង​ពី​តំណែង ក្រោយ​មើល​រឿង​អា.សអាភា.ស​ពេល​បំពេញ​ការ​ងារ​

1 ឆ្នាំ មុន

អង់គ្លេស ៖ លោក Neil Parish សមាជិក​សភា​មក​ពី​គណបក្ស​អភិរក្សនិយម​របស់​អង់គ្លេស​បាន​លាលែង​ពី​តំណែង​។

អង់គ្លេស ៖ លោក Neil Parish សមាជិក​សភា​មក​ពី​គណបក្ស​អភិរក្សនិយម​របស់​អង់គ្លេស​បាន​លាលែង​ពី​តំណែង​។ បន្ទាប់​ពី​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ថា បាន​មើល​រឿង​អា.សអាភា.ស​២​ដង​នៅ​ក្នុង​រដ្ឋសភា​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២២​។

លោក Neil Parish ដែល​ជា​អ្នកតំណាង​ឱ្យ​ទីក្រុង Tiverton និង Honiton នៃ​តំបន់ Devon តាំងពី​ឆ្នាំ ២០១០ បាន​ប្រាប់​នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​ជាមួយ BBC ថា​វា​ជា​ពេលវេលា​ដ៏​ឆ្កួត​មួយ​។ ដោយ​គាត់​សារភាព​ថា បាន​មើល​រឿង​អា.សអាភា.ស​លើក​ទី​១​គឺ​ដោយ​ចៃដន្យ ខណៈ​កំពុង​មើល​វេ​ប​សាយ​និយាយ​អំពី​ត្រាក់ទ័រ​។ ប៉ុន្តែ​នៅ​លើក​ទី​២ គឺជា​ចេតនា​តែ​ម្តង​។

បុរស​វ័យ​៦៥​ឆ្នាំ​រូប​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ស្ថានភាព​គឺ​គួរ​ឱ្យ​អស់សំណើច​ណាស់​វា​គឺជា​វេ​ប​សាយ​ត្រាក់ទ័រ ដែល​ខ្ញុំ​កំពុង​មើល​។ ហើយ​ខ្ញុំ​បាន​ចូល​ទៅ​លីង​គេហទំព័រ​មួយ​ផ្សេង​ទៀត (​វេ​ប​សាយ​អា.សអាភា.ស​) ដែល​មានឈ្មោះ​ស្រ​ដៀង​គ្នា​។ ហើយ​បាន​មើល​វា​បន្តិច​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទ​ង្វើ​របស់ខ្ញុំ ប្រៀប​ដូច​ជា​ឧក្រិ.ដ្ឋកម្ម​ដ៏​ធំ​បំផុត ដោយនៅ​ក្នុង​ឱកាស​មួយ​ផ្សេង​ទៀត ដែល​ខ្ញុំ​បាន​មើល​វា​ជា​លើក​ទី​២​។ វា​បាន​កើតឡើង​នៅ​ក្នុង​រដ្ឋសភា​។ ខណៈ​ខ្ញុំ​កំពុង​អង្គុយ​រង់ចាំ​បោះ​ឆ្នោត​»​។

ជា​ចុង​ក្រោយ​លោក​បាន​បន្ថែម​ថា «​វា​ពិតជា​ខុស​ទាំងស្រុង​។ ខ្ញុំ​នឹង​ត្រូវ​រស់នៅ​ជាមួយ​រឿងអាស្រូវ​នេះ ពេញ​មួយ​ជីវិត​។ ខ្ញុំ​បាន​ធ្វើ​កំហុស​ដ៏​អាក្រក់​មួយ ហើយ​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ប្រាប់​ទៅ​កាន់​ពិភពលោក​»​។

លោក Parish ត្រូវ​គណបក្ស​អភិរក្សនិយម​ព្យួរការងារ កាលពី​ថ្ងៃ​ទី​២៧ ខែមេសា កន្លង​ទៅ ជុំវិញ​ការ​ចោទប្រកាន់​នេះ​។ ស្រប​ពេល​ដែល​សហសេវិក​ស្ត្រី​២​នាក់ បាន​អះអាង​ថា ពួក​គេ​បានឃើញ​លោក Parish មើល​វី​ដេ​អូ​អា.សអាភា.ស​មនុស្ស​ពេញវ័យ​នៅ​លើ​ទូរ​សព្ទ​របស់​គាត់​នៅ​ក្នុង​រដ្ឋសភា ពេល​អង្គុយ​ក្បែរ​ពួក​គេ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ