ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ហាងព្រលឹងចុងសក់ ! ខណៈឃើញឡាន​ដឹក​កម្មករ​បុ.ក​រះ​សត្វ​គោ ​៧​ក្បាលហើយ មកដល់ហាងគាត់ទៀត

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សត្វ​គោ​ញី​ឈ្មោល​ចំនួន​៧​ក្បាល បាន​ងា​.​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ហ្វូង​សត្វ​គោ​ទាំងនោះ​បាន​ដើរ​ឆ្លងថ្នល់​ដោយ​រថយន្ត​ដឹក​កម្មករ​រោងចក្រ បើករ​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់​បាន​បុក​រះ​ទាំង​កម្រោល ។ ករណី​ខាងលើ​នេះ​បណ្តាល​ឲ្យ​សត្វ​គោ​ប្រកាច់​ងា​.​ប់​ជា​បន្តបន្ទាប់ ចំណែក​រថយន្ត​បង្ក​ជ្រុល​ធ្លាក់​ទៅ​ចូល​ផ្ទះ​ហាង​លក់​សំបក​កង់​ឡាន និង​បុក​រាន​ទេវតា…

ខេត្តស្វាយរៀង ៖ សត្វ​គោ​ញី​ឈ្មោល​ចំនួន​៧​ក្បាល បាន​ងា​.​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ហ្វូង​សត្វ​គោ​ទាំងនោះ​បាន​ដើរ​ឆ្លងថ្នល់​ដោយ​រថយន្ត​ដឹក​កម្មករ​រោងចក្រ បើករ​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិន​ទាន់​បាន​បុក​រះ​ទាំង​កម្រោល ។

ករណី​ខាងលើ​នេះ​បណ្តាល​ឲ្យ​សត្វ​គោ​ប្រកាច់​ងា​.​ប់​ជា​បន្តបន្ទាប់ ចំណែក​រថយន្ត​បង្ក​ជ្រុល​ធ្លាក់​ទៅ​ចូល​ផ្ទះ​ហាង​លក់​សំបក​កង់​ឡាន និង​បុក​រាន​ទេវតា និង​ផ្លា​ក​យីហោ​បាក់​ធ្លាក់​ដល់​ដី ទើប​ទៅ​មុខ​លែង​រួច​ ធ្វើ​ឲ្យ​ម្ចាស់​ហាង​ព្រលឹង​ចុង​សក់ ព្រម​ទាំ​កម្មករ​កម្ម​ការ​នី​ជិះ​នៅ​លើ​រថយន្ត​ក៏​ភ័យ​ស្រែក​ពេញ​រថយន្ត ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣៥ នាទី​រសៀល ថ្ងៃ​ទី​២៩ ខែមេសា​នេះ​មាន​ករណី​រថយន្ត​១​គ្រឿង​ដឹក​កម្មករ​កម្ម​ការ​នី​បាន​បុក​ហ្វូងគោ ដែល​កំពុង​ដើរ​ឆ្លង​លើ​ផ្លូវជាតិ​លេខ​០១ ចំណុច Km ១២៧/១២៨ ស្ថិត​ក្នុងភូមិ​បាក់​រនាស់​សង្កាត់ សង្ឃ័រ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង​ងា​.​ប់​៧​ក្បាល ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា រថយន្ដ​បង្ក​ម៉ា​ក្ស HYUNDAI ពណ៌​លឿងខ្ចី​-​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3E 5328​បើកបរ​ដោយ​ឈ្មោះ សេង វិទ្យា ភេទ ប្រុស អាយុ​២៩ មុខរបរ​បើកបរ រស់នៅ​ភូមិ​រកា ឃុំ​ដូន​ស ស្រុក ស្វាយ​ជ្រំ ខេត្តស្វាយរៀង បើកបរ​ពី​កើត​ទៅ​លិច អ្នកបើកបរ​គ្មាន​របួស​រថយន្ត​ខូចខាត​ធ្ងន់ ។ ចំណែក​គោ​០៧​ក្បាល ញី​០៦ ឈ្មោល​០១ ដើរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ងា​.​ប់​នៅ និង​កន្លែង​កើតហេតុ ។

មូលហេតុ ដោយសារ​គោ​ដើរ​ឆ្លងផ្លូវ ហើយ​អ្នកបើកបរ​រថយន្ត​មាន​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

ក្រោយ​កើតហេតុ​សត្វ​គោ​ទាំង​៧​ក្បាល​នោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​រក្សា​ទុក ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ