ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​រួចហើយ! ប្ដី​ជាប់គុក៣០​ឆ្នាំ និងប្រពន្ធ​​២០​ឆ្នាំ

7 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ បន្ទាប់​ពី​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ជាង​៣​ខែ​ពី​បទ​ឃាតក.ម្ម​គិត​ទុកជា​មុន ជនជាប់ចោទ​២​នាក់​ប្តី​-​ប្រពន្ធ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ដើម្បី​បើក​សវនាការ​កាត់ទោស ។ ក្រោយ​ពី​បញ្ចប់​សវនាការ

ខេត្ដកណ្ដាល ៖ បន្ទាប់​ពី​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ជាង​៣​ខែ ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ជនជាប់ចោទ​២​នាក់​ប្តី​-​ប្រពន្ធ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ដើម្បី​បើក​សវនាការ​កាត់ទោស ។ ក្រោយ​ពី​បញ្ចប់​សវនាការ ចៅក្រម​ជំនុំ​ជ​ម្រេះ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជនជាប់ចោទ​ប្ដី​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ចំណែក​ប្រពន្ធ ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​២០​ឆ្នាំ ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន ។

មន្ត្រី​អនុរក្ស​ពន្ធនាគារ​ខេត្ត បានឱ្យ​ដឹង​ថា ជនជាប់ចោទ​ពីរ​នាក់​ប្តី​-​ប្រពន្ធ​ដែល​ត្រូវ​បាន​នាំ​មក​កាត់ទោស​នេះ ប្ដី​ឈ្មោះ ខេ​ម ខេ​ង អាយុ​២៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចាប សុខ​ជឿន អាយុ​២៦​ឆ្នាំ ។ សវនាការ​ធ្វើ​ឡើង​ដោយ​មាន​ចៅក្រម​៣​រូប​គឺ លោក ទី សំណាង លោក​អុ​ី សុវណ្ណ និង​កញ្ញា អុ​ី ម៉ា​ណូ​ការ ចំណែក​តំណាង​អយ្យការ​គឺ​លោក សម ឫ​ទ្ធី​វាសនា ។

ក្រោយ​ពី​បាន​ធ្វើការ​សួរ​ដេញដោល​និង​ស្តាប់​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​អស់​រយៈពេល​ជិត​៣​ម៉ោង អង្គ​សវនាការ​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ទាំង​ពីរ​នាក់ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦។                                                                                                                                      

សូម​រំលឹកថា នគរបាល​ស្រុក​ស្អាង​កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ បាន​បំបែកសំណុំរឿង​ឃាតកម្ម​បិទមុខ ដែល​សព​ត្រូវ​បាន​គេ​សម្លាប់​ច្រក​បាវ​ទម្លាក់​ទឹក​ត្រពាំង​ក្នុងភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ដោយសារ​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ ។ តាម​រយៈ​នេះ ក៏​កំណត់​បាន​មុខសញ្ញា​និង​ឈាន​ដល់​ការ​ឃាត់​ខ្លូ​ន​ជន​២​នាក់​ជា​ប្តី​ប្រពន្ធ ហើយ​ប្ដី​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​នោះ​ព្រោះតែ​សងសឹក​នឹង​ការ​លួច​មាន​ស្នេហា​ត្រីកោណ​ជាមួយ​ប្រពន្ធ​ខ្លួន ។

នគរបាល​ស្រុ​ស្អាង​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ លៃ លី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់ ។ សព​ជន​រង​គ្រោះ​ត្រូវ​ប្រទះ​ឃើញ​នៅ​ថ្ងៃ​ទី​២ ខែកក្កដា ដោយ​ឃាតករ​ច្រក​ក្នុង​ការុង​ពណ៌​ខៀវ ចងខ្សែ​លួស និង​មាន​ស្លាកស្នាម​ចំនួន​៥​កន្លែង ១-​ស្នាម​មុត ត្រចៀក​ខាងឆ្វេង ២-​ស្នាម​មុត​នៅ​ចុង​ចិញ្ចើម​ខាងស្ដាំ ៣-​ស្នាម​មុត​ចំហៀង​ខាងឆ្វេង​លើ​ចង្កេះ ៤-​ស្នាម​មុត​ចំ​បន្ទូលក្បាល​ផ្នែក​ខាងក្រោយ ៥-​ក្បាល​សព​មាន​ច្រក​ថង់​ខ្មៅ ហើយ​នៅ​នឹង​ក​មាន​រឹត​កៅស៊ូ (​កៅស៊ូ​យឺត​រឹត​កង់​) ។

ក្រោយ​ពី​ស្រាវជ្រាវ​សើ​ុ​ប​អង្កេត​អស់​រយៈពេល​១៩​ម៉ោង​កន្លះ កម្លាំង​ជំនាញ​ក៏​បំបែក​បាន​សំណុំរឿង​ឃាតកម្ម​មួយ​នេះ ដែល​នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៩​ព្រឹក កម្លាំង​ជំនាញ​កំណត់​បាន​មុខសញ្ញា​២​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុង​ឃាតកម្ម​នេះ​គឺ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ ។

ជន​ឈ្មោះ ខេ​ម ខេ​ង ជា​ប្តី​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ឈ្មោះ លៃ លី​ន ប្រាកដ​មែន ដោយ​មូលហេតុ ឈ្មោះ លៃ លី​ន លប​លួច​ទាក់ទង​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ។ ខ្លួន​បាន​តាម​ទាន់​ពេល​អ្នក​ទាំង​២​នាក់​ឱប​ថើប​គ្នា ហើយ​ពេល​សួរ​ដេញដោល​ទៅ​ប្រពន្ធ​សារភាព​ថា ខ្លួន​ចាញ់បោក​ការ​លួងលោម​របស់​គេ​(​ជន​រង​គ្រោះ​) ។ បន្ទាប់​មក ខ្លួន​បាន​ប្រាប់​ប្រពន្ធ​ឲ្យ​ទូរ​ស័​ព្ធ​ហៅ​ឈ្មោះ​លៃ លី​ន ដើម្បី​សម្លាប់ ។

នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​យប់ ខ្លួន​បាន​ឲ្យ​ប្រពន្ធ​ទូរស័ព្ទ​ហៅ​ឈ្មោះលៃ លី​ន មក​ជួប​នៅផ្ទះ ហើយ​ខ្លួន​បាន​រៀបចំ​ចរន្តអគ្គិសនី​ដើម្បី​ត្រៀម​ឆក់ ។ លុះ​ឈ្មោះ លៃ លី​ន មក​ដល់​ផ្ទះ​ហើយ ខ្លួន​ក៏​យក​ប្រដាប់​ឆក់​នោះ​ឆក់​ឈ្មោះ លៃ លី​ន បណ្ដាល​ឲ្យ​សន្លប់​រួច​យក​ត្បូងចប​វាយ​ក្បាល​បន្ថែម​ទៀត ។ បន្ទាប់​មក យក​ថង់​ប្លា​ស្ទិ​ក​ច្រក​ក្បាល និង​យក​កៅស៊ូរឹត​កង់​រឹត​ក​បន្ថែម​កុំ​ឲ្យ​ចេញ​ឈាម ហើយ​យក​ការុង​មាន​ថង់​ប្លា​ស្ទិ​ក​ខាងក្នុង​ច្រក​សព រួច​ហើយ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​សែង​យក​ទៅ​ទម្លាក់​ចោល​នៅ​ត្រពាំង​តា​ណែម ដែល​មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​ផ្ទះ ទើប​ងូតទឹក​ចូល​ដេក​ធម្មតា​ធ្វើ​ដូច​ជា​មិន​មានរឿង​អ្វី​កើតឡើង ។

ចំណែក​ស្ត្រី​ឈ្មោះ ចាប សុខ​ជឿន ជា​ប្រពន្ធ​សារភាព​ថា ខ្លួន​បាន​ទាក់ទង​មាន​ស្នេហា​លួចលាក់​ជាមួយ​ឈ្មោះ លៃ លី​ន តាំងពី​ខែមេសា ឆ្នាំ​២០១៦​មក​ម្ល៉េះ ហើយ​បាន​រួមរ័ក​ជាមួយ​គ្នា​ចំនួន​២​ដង​ហើយ ។ លុះ​លើក​ក្រោយ​ក៏​បែក​ការណ៍​ដឹង​ដល់​ប្ដី​សួរនាំ​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​រសៀល​។ បន្ទាប​មក ប្ដី​បាន​ឲ្យ​ខ្លួន​ទូរស័ព្ទ​ទាក់ទង​ហៅ​ឈ្មោះ លៃ លី​ន មក​ផ្ទះ​ដោយ​ប្រាប់​ថា មក​គេង​ជាមួយ​គ្នា​ទៀត ។

នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​យប់ ពេល​ឈ្មោះ លៃ លី​ន មក​ដល់ ប្ដី​របស់​ខ្លួន​ឈរ​នៅ​ក្បែរ​ទ្វារ​រោង​បាយ ចំណែក​ខ្លួន​ឡើង​ដេក​លើ​គ្រែ​គ្រ​លំ​ភួយ ។ ពេល​នោះ​ឮ​សំឡេង​បើកទ្វារ និង​សំឡេង​ឈ្មោះ​លៃ​លី​ន ស្រែ​កថា​ថី​ៗ រួច​ក៏​ស្ងាត់បាត់​ទៅ ។ លុះ​ខ្លួន​ងើបឡើង​បញ្ចាំង​ភ្លើង​ទូរស័ព្ទ​ទៅ ឃើញ​ឈ្មោះ​លៃ លី​ន ដេក​នៅ​លើ​ដី ចំណែក​ប្ដី​កាន់​ចបកាប់​នៅ​នឹង​ដៃ ហើយ​ហៅ​ខ្លួន​យក​បាវ​ច្រក​សព និង​សែង​២​នាក់​ប្ដី​យក​ទៅ​បោះចោល​នៅ​ត្រពាំង​តា​ណែម រួច​ទើប​ងូតទឹក​ចូល​ដេក ។

ករណី​ឃាតកម្ម​នេះ​មានការ​គ្រោង​រៀបចំ គិត​ទុកជា​មុន ផ្ដើម​ចេញពី​អំពើ​ផិតក្បត់ ប្រពន្ធ​មាន​ស្នេហា​ក្រៅ​ផ្ទះ​ជាមួយ​សហាយ​) បង្ក​ឲ្យមាន​គំនំ​ុ​សងសឹក ទើប​រៀបចំ​គម្រោងការ​សម្លាប់​ដោយ​ត្រៀម​រៀបចំ​ឧបករណ៍ ដើម្បី​ធ្វើ​សកម្មភាព​សម្លាប់​ដោះស្រាយ​គំនំ​ុ​និង​បញ្ចប់​ស្នេហា​ត្រីកោណ  ៕