ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន (MSF)​ព្យាបាល​រលាក​ថ្លើម​ប្រភេទ​សេ​ដោយ​ឥត​គិតថ្លៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន (MSF) និង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បាន​ផ្តួចផ្តើម​កម្មវិធី​ថ្មី​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ការ​ផ្តល់​ការ​ព្យាបាល​រលាក​ថ្លើម​

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន (MSF) និង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បាន​ផ្តួចផ្តើម​កម្មវិធី​ថ្មី​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ការ​ផ្តល់​ការ​ព្យាបាល​រលាក​ថ្លើម​ប្រភេទ​សេ​ដោយ​ឥត​គិតថ្លៃ ។

ក្នុង​គម្រោង​ច្រើន​ឆ្នាំ​របស់​ខ្លួន កម្មវិធី​នេះ នឹង​ធ្វើ​ទៅ​តាម​ដំណាក់កាល​ផ្សេង​ៗ​គ្នា ដើម្បី​ឈាន​ដល់​ការ​ព្យាបាល ជាមួយនឹង​គោលបំណង​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​លើ​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​រលាក​ថ្លើម​ប្រភេទ​សេ ។ កម្មវិធី​នេះ ចាប់ផ្តើម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយនឹង​ពង្រីក​ខ្លួន​ចេញពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ដំណាក់កាល​ដំបូង​នេះ ការពិគ្រោះ​ជំងឺ និង​ការ​ព្យាបាល​សម្រាប់​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​កន្លែង​រៀបចំ​ថ្មី​មួយ​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

នៅ​ពេល​អ្នកជំងឺ​បាន​ចុះ​ឈ្មោះ នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ហើយ អ្នកជំងឺ​នឹង​មានការ​ពិគ្រោះ​ប្រភេទ​ជំងឺ​នៅ​ក្នុង​ផ្នែក​ថ្លើម ក្រពះ ពោះវៀន ចំពោះ​ករណី​សង្ស័យ​ថា​មាន​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​សេ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កន្លែង​ព្យាបាល​រលាក​ថ្លើម​ប្រភេទ​សេ សម្រាប់​ការ​ធ្វើតេស្ត​ផ្សេង​ទៀត និង​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ។

អ្នកជំងឺ ឬ​អ្នក​ណា​ម្នាក់​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ដើម្បី​សុំ​ការ​ណាត់ជួប សូម​ទាក់ទង​ទៅ​ផ្នែក​ពិគ្រោះ​ជំងឺ នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ឬ​ធ្វើការ​ទំនាក់ទំនង​ទៅ​លោក ថន មាឃ ជំនួយការ​ប្រធាន​បេសកកម្ម តាម​រយៈ​អីុ​ម៉ែ​លៈ MSFCambodiaHepC@gmail.com.

ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជាប​ព្ហា​ា​សុខភាព​សាធារណៈ​ចម្បង​ទូ​ទាំង​ពិភពលោក ដែល​មាន​អត្រា​ស្លាប់​ប្រចាំឆ្នាំ​ប្រមាណ​៥០០.០០០​នាក់ ។ ពីរ​ភាគ​បី​នៃ​ប្រជាជន​ដែល​បាន​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​សេ រស់នៅ​កន្លែង​ដែល​មាន​ធនធាន​នៅ​ទាប នៅ​ក្នុង​ប្រទេស​តំបន់​អាហ្វ្រិក ឬ​អាស៊ី ដែល​មានការ​ធ្វើ​រោគវិនិច្ឆ័យ ឬ​ការ​ព្យាបាល បាន​តិចតួច ឬ​មិន​មាន​តែ​ម្តង ។ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ឬ​មធ្យម ការ​ចម្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​សេ គឺ​សំខាន់​តាម​រយៈ​បញ្ចូល​ឈាម ឬ​ការ​ចាក់​ថ្នាំ​ដែល​មិន​មាន​សុវត្ថិភាព ។

អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បាន​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​៣៧​ឆ្នាំ​មក​ហើយ ។ កម្មវិធី​ដំបូង​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បារាំង​នៅ​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៧៩ នៅ​ជំរំ​ជនភៀសខ្លួន នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ផ្តល់​នូវ​ជំនួយ​វេជ្ជសាស្ត្រ​ដល់​ប្រជាជន​ដែល​ភៀសខ្លួន​ចេញពី​សង្គ្រាមស៊ីវិល ។ អង្គការ​នេះ ក៏​ត្រូវ​បាន​គេ​ហៅ​តាម​ភាសា​ក្នុងស្រុក​ថា​ជា​គ្រូពេទ្យ​បារាំង​។ មួយ​ទស​វត្ស​ក្រោយមក អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ក្រសួងសុខាភិបាល​ដែល​ត្រូវ​រៀបចំ​ប្រព័ន្ធ​ជា​ថ្មី ។

វត្តមាន​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ច្រើន​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា បាន​ថយ​ចុះ​ដោយសារ​សមត្ថភាព​របស់​ប្រព័ន្ធ​សុខាភិបាល មានការ​រីក​ចម្រើន ហើយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន ក៏​បាន​ងាក​មក​ផ្ដោត​លើ​ជំងឺឆ្លង​វិញ ។ ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បាន​ធើ្វ​កម្មវិធី​ដោយ​ផ្តោត​ទៅ​លើ​អ្នកជំងឺ​ដែល​ឆ្លង​មេរោគ​អេ​ដស៍ និង​មេរោគ​របេង ៕