ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Banhli ប្រព័ន្ធ​គណនេយ្យ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​អាស៊ាន

7 ឆ្នាំ មុន

BanhJi គឺជា​ប្រ​ព័​ន្ធ័​គណនេយ្យ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) កំពូល​ទាំង​១0​ក្នុង​ទ្វីបអាស៊ី ដោយ​

BanhJi គឺជា​ប្រ​ព័​ន្ធ័​គណនេយ្យ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) កំពូល​ទាំង​១0​ក្នុង​ទ្វីបអាស៊ី ដោយ​ក្រុមហ៊ុន  Startupbootcamp សិង្ហ​បុរី ក្នុង​ឆ្នាំ​២០១៦​។ លើស​ពី​នេះ​ទៅ​ទៀត BanhJi ក៏​ទទួល​បាន​ជ័យ​លា​ភី​ទី​១ ក្នុង​ការ​ប្រកួត​ផែនការ​អាជីវ​កម្ម​របស់ Starup Nation – The Pitch 2015 របស់​ប្រទេស​កម្ពុជា​។

BanhJi មាន​គោលបំណង​ក្លាយជា​ប្រ​ព័​ន្ធ័​គណនេយ្យ​ដែល​ជា​ជម្រើស​ទី​មួយ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​សមាគម​ប្រជាជាតិ ASEAN ដោយ​ផ្តោត​ជា​ចំបង់​លើ​គុណ​តម្លៃ ៤ ៖

1)​    ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព និង​លទ្ធផល​ហិរញ្ញវត្ថុ  ៖ ដោយ​ជួយ​ដល់​អតិថិជន​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួក​គេ​។

2)​    ​អនុលោម​ទៅ​តាម​ច្បាប់ ៖ ដោយ​ជួយ​ដល់​អតិថិជន​ក្នុង​ការ​គោរព​តាម​ច្បាប់​ពន្ធដារ គណនេយ្យ និង​ច្បាប់​ពាក់​ពន្ធ​ផ្សេង​ៗ​ទៀត នៅ​ក្នុង​ប្រទេស​នីមួយ​ៗ​។

3)​    ​បង្កើន​ប្រសិទ្ធភាព ៖ ដោយ​ជួយ​ដល់​អតិថិជន​អោយ​ផ្តោត​ទៅ​លើ​អ្វី​ដែល​ជា​បញ្ហា​សំខាន់​សម្រាប់​អាជីវកម្ម​របស់​ពួក​គេ​។

4)​    ​បង្កើត​ជំនឿ​ទុកចិត្ត ៖ ដោយ​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការ​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​ស្ថាប័នហិរញ្ញវត្ថុ អ្នក​ផ្តល់​ហិរញ្ញប្បទាន​បំណុល និង​អ្នក​វិនិយោគ​។

Banhji សូម​ចែករំលែក​ជូន​អាជីវករ​កម្ពុជា នៅ​បទ​ពិសោធ​ក្នុង​ប្រើប្រាស់​ប្រព័ន្ធ​គណនេយ្យ​ទំនើប ងាយស្រួល​នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត (Free online accounting software) ចាប់ពី​ថ្ងៃ ០៧ ខែ តុលា ឆ្នាំ ២០១៦ នេះ​តទៅ ។

ខាងក្រោម​នេះ​ជា​មូលហេតុ​៥​ដែល​អ្នក​គួ​ជ្រើសរើស BanhJi ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អាជីវកម្ម ឬ​ស្ថាប័ន​របស់​លោក លោកស្រី ៖

•​    ​ជាមួយនឹង​ដៃគូ​ជា​យុទ្ធសាស្ត្រ​របស់​ពួក​យើង​នៅ​ក្នុង​តំបន់ និង​ក្នុងស្រុក យើង​អាច​ផ្តល់​ប្រព័ន្ធ​គណនេយ្យ​BanhJi មិន​គិតថ្លៃ ១០០% រួម​ទាំង​សេវា​គាំទ្រ និង​ចំនួន​អ្នក​ប្រើប្រាស់​មិន​កំណត់

•​    ​ជា​ប្រព័ន្ធ​គណនេយ្យ​យ៉ាង​ពេញលេញ​ជា​ខេមរៈភាសា ដែល​ស្រប​តាម​ទម្រង់​បទដ្ឋាន​ពន្ធ និង​គំរូ​របាយការណ៍​ហិរញ្ញវត្ថុ

•​    ​ឆ្លងកាត់​ការ​អភិវឌ្ឍន៍ វិភាគ ត្រួតពិនិត្យ​រយៈពេល​១.៣៦៥​ថ្ងៃ ដោយ​ក្រុម​គណនេយ្យករ និង​សវន​ករ​ជំនាញ របស់​ក្រុមហ៊ុន PCG & Partners Co., Ltd

•​    ​មាន​សុវត្ថិភាព ងាយស្រួល​ប្រើ ព្រមទាំង​ផ្តល់​លទ្ធភាព​វិភាគ​លទ្ធផល និង​ស្ថានភាព​ហិរញ្ញវត្ថុ​ស៊ីជម្រៅ

•​    ​មោទនភាព​ផលិតផល​ខ្មែរ ប្រើ BanhJi គឺ​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​ចូល​ក្នុង​ទីផ្សារ​តំបន់ ASEAN​។