ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ចាំបាច់​ត្រូវ​ផ្ដល់​របប​កាល់ស្យូម​តាម​វ័យ​កូន​របស់​អ្នក?

7 ឆ្នាំ មុន

បុត្រ​ធីតា​របស់​អ្នក​ប្រៀប​បាន​នឹង​គ្រាប់ពេជ្រ​ក្នុង​កែវភ្នែក​អ្នក ហើយ​អ្នក​តែង​ថែទាំ​ថ្នាក់ថ្នម​គេ​ដោយ​ក្ដី​ស្រឡាញ់ ការ​យកចិត្តទុកដាក់ និង​ទំនុកបម្រុង​នូវ​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​។ ដូច្នេះ​បុត្រ​ធីតា​របស់​អ្នក​នឹង​លូតលាស់​ធំ​ពេញវ័យ​បាន​យ៉ាង​ល្អ​។

បុត្រ​ធីតា​របស់​អ្នក​ប្រៀប​បាន​នឹង​គ្រាប់ពេជ្រ​ក្នុង​កែវភ្នែក​អ្នក ហើយ​អ្នក​តែង​ថែទាំ​ថ្នាក់ថ្នម​គេ​ដោយ​ក្ដី​ស្រឡាញ់ ការ​យកចិត្តទុកដាក់ និង​ទំនុកបម្រុង​នូវ​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​។ ដូច្នេះ​បុត្រ​ធីតា​របស់​អ្នក​នឹង​លូតលាស់​ធំ​ពេញវ័យ​បាន​យ៉ាង​ល្អ​។ ទោះបី​ក្ដី​ស្រឡាញ់ និង​ការ​ថ្នាក់ថ្នម ជា​ធម្មជាតិ​របស់​ម្ដាយ ប៉ុន្តែ​ការ​ចិញ្ចឹម​បីបាច់​បុត្រ​ធីតា​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ ទាមទារ​ការ​ខិតខំ​យកចិត្តទុកដាក់​ដើម្បី​ធានា​ថា​កូន​របស់​អ្នក​ទទួល​បាន​នូវ​អាហារូបត្ថម្ភ​ដែល​ល្អ​ប្រសើរ​បំផុត​។

អាហារូបត្ថម្ភ​ល្អ ជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​ដែល​រាង​កាយ​កូន​របស់​អ្នក​ត្រូវការ​នូវ​ជីវជាតិ​អាហារ​បំប៉ន​ចម្រុះ​។ អាហារ​បំប៉ន​ទាំងនោះ​រួម​មាន កាល់ស្យូម កាបូន​អ៊ី​ដ្រា​ត ប្រូតេអ៊ីន ជាតិ​ខ្លាញ់ វីតាមីន និង​សារធាតុ​រ៉ែ​ខ​និក​ដែល​បាន​មក​ពី​ប្រភេទ​អាហារ​ផ្សេង​ៗ​គ្នា ដែល​នេះ​ជា​មូលហេតុ​តម្រូវ​ឲ្យ​អ្នក​ធានា​ផ្ដល់​នូវ​របប​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​កូន​អ្នក​។

1000​ថ្ងៃ​ដំបូង
អាហារូបត្ថម្ភ​ល្អ​ត្រូវ​តែ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​មួយ​នៃ​ការ​បង្ក​កំណើត​ក្នុង​ផ្ទៃ​មាតា​រហូត​ដល់​កុមារ​អាយុ​2​ខួប ព្រោះថា វា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​កូន​របស់​អ្នក​ជាង​ពេល​ណា​ៗ​ទាំងអស់​ក្នុង​ជីវិត​របស់​ពួក​គេ​។ តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​សុខភាព​ល្អ​យូរអង្វែង គឺ​អាស្រ័យ​លើ​ការ​រៀបចំ​ក្នុង​ដំណាក់កាល​1000​ថ្ងៃ​ដំបូង​នៃ​ជីវិត​នេះឯង​។

ហេតុនេះ​ហើយ​ទើប​ស្ត្រី និង​កុមារ​ចាំបាច់​ត្រូវ​ទទួលទាន​អាហារូបត្ថម្ភ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​អំឡុង​ដំណាក់កាល​នេះ​។ អាហារូបត្ថម្ភ​ត្រឹមត្រូវ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​2​ឆ្នាំ​ដំបូង​នៃ​ជីវិត​កុមារ ផ្ដល់​នូវ​មូលដ្ឋាន​រឹង​មាំ ដើម្បី​ពង្រឹង​ដល់​ការ​លូតលាស់​ខួរក្បាល ការ​លូតលាស់​ប្រកបដោយ​សុខភាព​ល្អ និង​ប្រព័ន្ធ​ការពារ​រាង​កាយ​រឹង​មាំ​។

នេះ​ក៏​ជា​ដំណាក់កាល​ចាំបាច់​សម្រាប់​ការ​លូតលាស់​ឆ្អឹង​ផង​ដែរ​។ វិទ្យាស្ថាន​ជាតិ​ផ្នែក​សុខភាព (NIH) និង​មជ្ឈមណ្ឌល​ជាតិ​ផ្នែក​ជំងឺ​ពុក​ឆ្អឹង និង​រោគ​ឆ្អឹង​(ORBDNRC) នៅ​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា កង្វះ​អាហារូបត្ថម្ភ​ក្នុង​អំឡុង​ដំណាក់កាល​នេះ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ឆ្អឹង​របស់​ម្ដាយ និង​ទារក​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត​។

Reference:​ http://www.niams.nih.gov/Health_Info/Bone/Bone_Health/Pregnancy/default.asp

ដំណាក់កាល​ទាំង​3​នៃ​ការ​លូតលាស់​ខ្លាំង
បុត្រ​ធីតា​របស់​អ្នក​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ដោយឡែក​ៗ នៅ​ពេល​គេ​លូតលាស់​ធំធាត់ គឺ​វ័យ​កុមារ​តូច វ័យ​កុមារ និង​វ័យ​ជំទង់​។ វ័យ​កុមារ​តូច​ជា​វ័យ​ដែល​គិត​ចាប់ពី​ពេល​កើត​ដល់​អាយុ​ប្រាំបី​ឆ្នាំ ដែល​ក្នុង​វ័យ​នេះ​ពិតជា​ចាំបាច់​ណាស់​សម្រាប់​ការ​លូតលាស់​ផ្នែក​រូបរាង​កាយ សុខភាព និង​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី និង​ចិត្តសាស្ត្រ​សង្គម​។ ការ​លូតលាស់​ផ្នែក​ខួរក្បាល គឺ​លឿន​បំផុត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ជីវិត​។

វ័យ​កុមារ គិត​ចាប់ពី​អាយុ​ប្រាំបី​ឆ្នាំ ដល់​ដប់​ពីរ​ឆ្នាំ គឺជា​ពេល​ដែល​ការ​លូតលាស់​ផ្នែក​រាង​កាយ និង​ផ្នែក​បញ្ញា​ស្មារតី​យឺត​សន្សឹម​ៗ ប៉ុន្តែ​សន្ទុះ​នៃ​ការ​លូតលាស់​នៅ​តែ​បន្ត​ថេរ​រហូត​ដល់​វ័យ​គ្រប់ការ​។ កុមារ​ក្នុង​ដំណាក់កាល​នេះ​កំពុង​លូតលាស់​ផ្នែក​សមត្ថភាព​ទំនាក់ទំនង​អន្តរ​បុគ្គល និង​ទំនាក់ទំនង​សង្គម​។

ចាប់ពី​អាយុ​12 ដល់​18​ឆ្នាំ បុត្រ​ធីតា​របស់​អ្នក​ត្រូវ​ឆ្លងកាត់​វ័យ​ជំទង់​ដែល​ជា​ដំណាក់កាល​មួយ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ជា​ពិសេស​។ ពួក​គេ​មានការ​ផ្លាស់​ប្ដូរ​ទាំង​ផ្នែក​រូបរាង​កាយ និង​បញ្ញា​ស្មារតី​នៅ​ពេល​ពួក​គេ​ឈាន​ទៅ​រក​ភាព​ពេញវ័យ​។ ខួរក្បាល​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​យ៉ាង​សំខាន់​ដែល​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​ជំនាញ​ផ្នែក​ស​ញ្ចេ​ត​នា​ផ្លូវចិត្ត ក៏​ដូច​ជា​សមត្ថភាព​ផ្នែក​បញ្ញា​ស្មារតី និង​រូបរាង​កាយ​ផង​ដែរ​។

អាហារូបត្ថម្ភ​ត្រឹមត្រូវ​ក្នុង​បរិមាណ​ដ៏​សម​ស្រប
អាហារូបត្ថម្ភ​ល្អ ដើរតួ​នាទី​សំខាន់​គ្រប់​ដំណាក់កាល​នៃ​ការ​លូតលាស់​។ ទន្ទឹម​នឹង​ពេល​ដែល​កូន​អ្នក​ទាមទារ​ការ​ផ្ដល់​នូវ​អាហារ​បំប៉ន​ច្រើន​ប្រភេទ ពួក​គេ​ក៏​ទាមទារ​នូវ​បរិមាណ​ដ៏​សម​ស្រប​ផង​ដែរ ដើម្បី​ឲ្យ​ការ​លូតលាស់​មាន​សុខភាព​ល្អ​។ ការ​ផ្ដល់​អាហារូបត្ថម្ភ​ច្រើន​ពេក ឬ​តិច​ពេក អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដូច​ជា​ធាត់​ជ្រុល ឆ្អឹង​ស្រួយ និង​ពុក​ធ្មេញ​ជាដើម​។

ក្នុង​ចំណោម​អាហារូបត្ថម្ភ​ទាំងអស់ កាល់ស្យូម​ជា​អាហារូបត្ថម្ភ​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​មាន​សុខភាព​ល្អ រឹង​មាំ ព្រមទាំង​សារធាតុ​រ៉ែ​ខ​និក​ដ៏​សំខាន់​ដល់​សុខភាព និង​សុខុមាលភាព​បុត្រ​ធីតា​របស់​អ្នក​។ កាល់ស្យូម​ក៏​ជួយ​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​ពុក​ឆ្អឹង​ដែល​ឆ្អឹង​មាន​ស្ថានភាព​ខ្សោយ​វា​បណ្ដាល​មក​ពី​ការ​ថយ​ចុះ​កំហាប់​ឆ្អឹង ការពារ​ជំងឺ​ក្រិស​ចំពោះ​កុមារ​ដែល​ស្ដែង​ឡើង​ដោយ​ឆ្អឹង​ទន់ និង​ជំងឺ​ឆ្អឹង​ទន់​។

ផ្ដល់​របប​កាល់ស្យូម​ទៅ​តាម​វ័យ
នៅ​ពេល​កូន​អ្នក​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​តាំងពី​កុមារភាព​រហូត​ដល់​អាយុ​ជាង​10​ឆ្នាំ ពួក​គេ​ចាប់ផ្ដើម​ធំ​ពេញវ័យ​ដោយ​មាន​ឆ្អឹង​រឹង​មាំ​។ ប៉ុន្តែ​វា​ក៏​សំខាន់​ណាស់​ដែរ​ក្នុង​ការ​ផ្ដល់​នូវ​ជាតិ​កាល់ស្យូម​សម​ស្រប​តាម​វ័យ​កូន​របស់​អ្នក​។ ការ​ផ្ដល់​សារធាតុ​កាល់ស្យូម​សំខាន់​តិច​ពេក នឹង​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​នា​ពេល​អនាគត ប៉ុន្តែ​ការ​ផ្ដល់​កាល់ស្យូម​ច្រើន​អាច​បណ្ដាល​ឲ្យ​ចុកពោះ ទល់លាមក ឬ​រាក​។

របប​កាល់ស្យូម​ជា​ទូទៅ​កម្រ​ប៉ះពាល់​សុខភាព​ណាស់ ប៉ុន្តែ​បើ​ច្រើន​ពេក​ក៏​វា​មិនល្អ​ដែរ​។ កាល់ស្យូម​ហួស​កម្រិត​មិន​បាន​ផ្ដល់​ការ​ការពារ​ឆ្អឹង​បន្ថែម​ទេ​។ ប៉ុន្តែ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា កាល់ស្យូម​ទាប​ជា​កត្តា​ធ្វើ​ឲ្យ​កំហាប់​ឆ្អឹង​មាន​កម្រិត​ទាប និង​អត្រា​គ្រោះថ្នាក់​ឆ្អឹង​បាក់​កម្រិត​ខ្ពស់​។

នេះ​ជា​កម្រិត​របប​អាហារ​ណែនាំ​ប្រចាំ​ថ្ងៃ (RDAs) សម្រាប់​ការ​ទទួលទាន​ជាតិ​កាល់ស្យូម​អាស្រ័យ​តាម​វ័យ​បុត្រ​ធីតា​របស់​អ្នក​។ កម្រិត​របប​អាហារ​ណែនាំ​ប្រចាំ​ថ្ងៃ គឺជា​កម្រិត​ប្រចាំ​ថ្ងៃ​គិត​ជា​មធ្យម​នៃ​ការ​ទទួលទាន​ជីវជាតិ​អាហារ​ឲ្យ​គ្រប់គ្រាន់​ដើម្បី​បំពេញតម្រូវការ​ទ្រទ្រង់​សុខភាព​រាង​កាយ​បុគ្គល​ម្នាក់​ៗ(97-98%)​។

ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេង​ទៀត​សុទ្ធតែ​ជា​ប្រភព​ផ្ដល់​កាល់ស្យូម​ដ៏​ល្អ​បំផុត​។ ផលិតផល​ភាគច្រើន​ទាំងនេះ​ក៏​មាន​វីតាមីន​ដេ​ផង​ដែរ ដែល​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង​។ យ៉ាងណា​ក៏​ដោយ​ក៏​នៅ​មាន​ប្រភព​អាហារ​សុខភាព​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ដទៃ​ទៀត​មាន​ដូច​ជា ទឹកក្រូច​ស្រស់ ផលិតផល​អាហារ​ធ្វើ​ពី​សណ្តែក និង​ត្រី​ផង​ដែរ​។

កុមារ​គួរ​ទទួលទាន​បរិមាណ​កាល់ស្យូម​ឲ្យ​បាន​សម​ស្រប​បំផុត​ពី​របប​អាហារ​របស់​ខ្លួន​។ កាលណា​មិន​គ្រប់គ្រាន់ ការ​ទទួលទាន​ផលិតផល​ជំនួយ​ជាតិ​កាល់ស្យូម​បំពេញបន្ថែម ក៏​អាច​ជួយ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ដល់​ពួក​គេ​បាន​ដែរ​។ ផលិតផល​បំពេញបន្ថែម​ទាំងនេះ នឹង​បន្ថែម​ជាតិ​កាល់ស្យូម​ដល់​កូន​របស់​អ្នក ព្រមទាំង​ជួយ​ឆ្អឹង និង​ធ្មេញ​របស់​ពួក​គេ​ឲ្យ​លូតលាស់​រឹង​មាំ​មាន​សុខភាព​ល្អ​ដែល​ជា​មូលដ្ឋាន​សំខាន់​សម្រាប់​សុខភាព​បាន​ប្រសើរ​នា​ពេល​អនាគត​។