ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​០៣ខ្នង​​ត្រូវ​​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​ដោយ​សា​រតែ​​​ឆ្លង​ចរន្ត

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន០៣ខ្នង ដែល​ស្ថិតនៅ​ក្នុង​ភូមិ​រើ​ង​ពើ​ង ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​រង​នូវ​ការ​ឆាបឆេះ​ដោយសារតែ​ឆ្លង​ចរន្ត​ភ្លើង ខណៈ​ដែល​ម្ចាស់ផ្ទះ​ចេញទៅ​ប្រកបរបរ​ចិញ្ចឹមជីវិត ដែល​ហេតុការណ៍​នេះ​…

ខេត្ត​កំពង់ស្ពឺ​ ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន០៣ខ្នង ដែល​ស្ថិតនៅ​ក្នុង​ភូមិ​រើ​ង​ពើ​ង ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​រង​នូវ​ការ​ឆាបឆេះ​ដោយសារតែ​ឆ្លង​ចរន្ត​ភ្លើង ខណៈ​ដែល​ម្ចាស់ផ្ទះ​ចេញទៅ​ប្រកបរបរ​ចិញ្ចឹមជីវិត ដែល​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ម៉ោង១១និង៣០នាទី​ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះ​។

លោក សៀក រ៉ា នាយ​ប៉ុ​ស្តិ​នគរបា​ល​ឃុំ​ស្គុះបាន​និយាយ​ឱ្យ​ដឹង​ថា រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ​ចំនួន០៣គ្រឿង​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ចេញ​ប្រតិបត្តិ​ការ​អន្តរាគមន៍​បាញ់​ពន្លត់​លើ​ករណីនេះ​។ លោក សៀក រ៉ា នាយ​ប៉ុស្តិ៍​នគរបាល បាន​បញ្ជាក់​ផង​ដែរ​ថា នៅពេល​នេះ ​ស្ថានភាព​ភ្លើង​កំពុងតែ​ពេញអំណាច ឆេះ​សន្ធោសន្ធៅ ក្រុម​បង្ការ​នៅ​មិ​នទាន់​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​នៅឡើយ​ទេ​។

ដោយឡែក​ លោក នៅ ម៉េ​ត អាយុ៧០ឆ្នាំ ជា​មេ​ភូមិ​រើង​ពើង បាន​និយាយ​ឱ្យ​ដឹង​ថា ​ផ្ទះ​ប្រពល​រដ្ឋ​ចំនួន០៣ខ្នង​ដែល​​​ឆេះ​អស់នោះ ម្ចាស់ផ្ទះ​ទី០១-ឈ្មោះ​ឈិន សា​រ៉ុម ភេទ​ស្រី អាយុ៥៣ឆ្នាំ មុខរបរ​ធ្វើការ​សំណង់ ។ ប្តីឈ្មោះ ញ៉ែម វ៉ាន់ អាយុ៥៥ឆ្នាំ ជាកម្មករ​សំណង់ រស់ភូមិ​រើង​ពើង ឃុំ​ស្គុះ ស្រុកសំរោងទង (ផ្ទះតៀម​ទំហំ៦ម៉ែត្រ​គុណ​និង ៨ម៉ែត្រ ជញ្ជាំង​ស័ង្កសី) ម្ចាស់ផ្ទះ​ទី០២-ឈ្មោះ សុត សា​រ៉ា​ន់ ភេទ​ស្រី អាយុ៤២ឆ្នាំ ជា​កម្មករ រោងចក្រ ប្តី​ឈ្មោះ ផា​និ​ត អាយុ៤៤ ឆ្នាំ ជាជាងកាត់សក់ ផ្ទះ​ទំហំ ៥ម៉ែត្រ​គុណ៦ម៉ែត្រ (តៀម) ៣-ឈ្មោះ រិត សុខ អាយុ៦៤ឆ្នាំ​ ​ប្រពន្ធ​ឈ្មោះ​រិត មាន អាយុ​៦១ឆ្នាំ ​ផ្ទះ៦ម៉ែត្រ គុណ៨ម៉ែត្រ ថ្ម​​ក្រោម​ឈើ​លើប្រក់ស័ង្កសី​ ។

លោក​មេ​ភូមិ​រើង​ពើង​ដដែលបាន​បញ្ជាក់​ទៀត​ថា ​នៅមុន​កើតហេ​តុ គឺ​ឈ្មោះ​ផា​និ​ត បាន​ចេញទៅ​ធ្វើការងារ ហើយ (ម្តាយឈ្មោះ រិត មាន) ដែល​នៅផ្ទះ​ជិត​គ្នា​នោះ នៅ​មើល​ផ្ទះ ហើយ​ពេលនោះ​ស្រាប់​មាន​ឆ​រន្ត​ភ្លើងឆ្លង
ទុស្សេ​ខ្សែរ​ភ្លើង​ជាមួយ​ទូរ​ទឹកកក បណ្តាល​ឱ្យ​មាន​ផ្សែងហុយ ក្លាយជា​អណ្តាត​ភ្លើង ឆេះ​ប្រជាពលរដ្ឋ​ស្រែក​ផ្អើលឆោឡោ​ឡើង លោក​មេភូមិ​ក៏បាន​រាយការណ៍​ទៅ​លោកនាយ​ប៉ុស្តិ៍​នគរបាល រាយការណ៍​បន្ត​ទៅ​លោក​អធិការ​នគរបាល​ស្រុក ហៅ​រថយន្ត​ពន្លត់​អគ្គីភ័យ​មក​បាញ់​ពន្លត់ ប៉ុន្តែ​ផ្ទះ​ឆេះ​អស់រលីង​ទៅ​ហើយ ។

សូម​បញ្ជាក់​ថា ​នៅក្នុង​ហេតុការណ៍​ឆាបឆេះ​នេះ​ គេ​បានឃើញ​កងកម្លាំង​ទាំង​៣នាក់ ​បាន​ចេញ​ជួយ​អន្តរាគមន៍​រួម​ទាំង​កម្លាំង​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ផង​ដែរ​ ៕​​

អត្ថបទសរសេរ ដោយ