ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះចំស្រាកាច! បុរស​ម្នាក់​កា.ប់​បុរសម្នាក់​ទៀត​ជា​ច្រើន​កាំបិត​​ស្ទើរស្លា.ប់​ស្ទើររស់

2 ឆ្នាំ មុន
  • ពោធិ៍សាត់

បុរស​ជនជាតិ​វៀតណាមម្នាក់ ​បាន​រង​របួស​ស្ទើរ​​ស្លា.ប់ ដោយសារ​​តែ​ត្រូវ​ជនជាតិ​វៀតណាម​ដូច​គ្នា​កា.ប់​នឹង​កាំបិត​នៅ​ក្នុង​វង់​ផឹកស៊ី ។ អំពើ​ហិ.ង្សា​នេះ ​បាន​កើតឡើង​កាលពី

ខេត្តពោធិ៍សាត់ ៖ បុរស​ជនជាតិ​វៀតណាមម្នាក់ ​បាន​រង​របួស​ស្ទើរ​​ស្លា.ប់ ដោយសារ​​តែ​ត្រូវ​ជនជាតិ​វៀតណាម​ដូច​គ្នា​កា.ប់​នឹង​កាំបិត​នៅ​ក្នុង​វង់​ផឹកស៊ី ។ អំពើ​ហិ.ង្សា​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ២០២២ នៅផ្ទះ​ផែបណ្ដែត​ទឹក​បឹង​ទន្លេសាប ស្ថិត​ក្នុងភូមិ​កោះ​កែវ ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង​។

លោក អ៊ុ​ន ស៊ី អធិការ​នគរបាល​ស្រុក​កណ្ដៀង​បាន​ថ្លែង​ថា ជន​រង​គ្រោះ​ឈ្មោះ ង្វៀ​ន យ៉ាំង​នី អាយុ​៣២​ឆ្នាំ ចំណែក​ជន​ដៃដល់​ឈ្មោះ យឿ​ង យ៉ាំង​ដាម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។ ទាំង​២​នាក់ រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​​ខាងលើ ។

លោក​អធិការ​បញ្ជាក់​ថា នៅ​មុន​ពេល​កើត​​មាន​អំពើ​ហិ.ង្សា​ខាងលើ ពួក​គេ​បាន​នាំ​គ្នា​ផឹកស៊ី ​រហូត​ស្រវឹង​រៀង​ៗ​ខ្លួន ហើយ​ក៏​កើត​ចេញ​ជា​ទំនាស់​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ.កតែម្តង ហើយ​​ក្រោយ​មក​ជន​ដៃដល់​ក៏​បាន​​ទាញ​យក​កាំបិត​កា.ប់​ទៅ​លើ​​ភាគី​ទំនាស់​ជា​ច្រើន​កាំបិត ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ស្ទើរ​​ស្លាប់​ស្ទើរ​រស់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ចំណែក​ឯ​​ជន​ដៃដល់វិញ ក្រោយ​ពេល​កើតហេតុ​ភ្លាម ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​រាំង​ទិល ដើម្បី​រៀបចំ​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ