ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

MG ពង្រីក​ការ​លក់​របស់​ខ្លួន​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​2016

7 ឆ្នាំ មុន

នា​រដូវ​ស្លឹកឈើ​ជ្រុះ វា​ជា​វេលា​ដ៏​ល្អ​មួយ​ក្នុង​ការ​លក់​រថយន្ត ។ ក្រុមហ៊ុន​រថយន្ត MG មាន​ភាព​រីក​ចំរើន​ក្នុង​ការ​លក់​រថយន្ត​ប្រភេទ SUV របស់​ខ្លួន​ដែល​មានឈ្មោះ MG GS ។ រថយន្ត​ប្រភេទ​នេះ មាន​ពីរ​ជម្រើស គឺ​ប្រភេទ full option 2.0l

នា​រដូវ​ស្លឹកឈើ​ជ្រុះ វា​ជា​វេលា​ដ៏​ល្អ​មួយ​ក្នុង​ការ​លក់​រថយន្ត ។ ក្រុមហ៊ុន​រថយន្ត MG មាន​ភាព​រីក​ចំរើន​ក្នុង​ការ​លក់​រថយន្ត​ប្រភេទ SUV របស់​ខ្លួន​ដែល​មានឈ្មោះ MG GS ។ រថយន្ត​ប្រភេទ​នេះ មាន​ពីរ​ជម្រើស គឺ​ប្រភេទ full option 2.0l និង​ប្រភេទ All-wheel drive 1.5l ។ រថយន្ត MG GS នេះ​បាន​ទាក់ទាញ​អតិថិជន​ថ្មី​ៗ​ជា​ច្រើន​ក្នុង​លក្ខណៈ​ប្រកួតប្រជែង ។ ការ​រចនា​នៃ​រថយន្ត​ផ្តោ​ច​សំខាន់ គឺ​កម្លាំង និង​ភាពរឹងមាំ មិនតែប៉ុណ្ណោះ​ក៏​មានការ​រួម​បញ្ចូល​គ្នា​នៃ​ជម្រើស​ជា​ច្រើន​ផង​ដែរ ។ អ្វី​ដែល​បាន​ចាប់ផ្តើម​ដំបូង គឺ​តម្លៃ​ដែល​ចាប់ផ្តើម​ពី​ការ​បង់​រំ​លួស 330$ ក្នុង​មួយ​ខែ ជាមួយ​លក្ខខណ្ឌ​ដែល​មាន​ភាព​ងាយស្រួល​នៃ​ការ​កម្ចី និង​ស្ថិត​ក្នុង​អត្រា​ការ​ប្រាក់​ទាប ដែល​ធ្វើ​អោយ​ក្រុមហ៊ុន​មាន​ភាព​ជោគជ័យ​ក្នុង​ការ​លក់​ជូន​អតិថិជន​ក្នុង​តម្លៃ​ដ៏​ប្រកួតប្រជែង​បំផុត ។ ក្រុមហ៊ុន​នេះ បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ជាមួយនឹង​សេចក្តី​ទុកចិត្ត​នៃ​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​ជំរុញ brand របស់​អង់គ្លេស​ដែល​មាន​អាយុកាល​ជាង 90​ឆ្នាំ​របស់​ខ្លួន មួយ​នេះ​អោយ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ​បន្ត​ទៀត ។ ក្រុមហ៊ុន​នេះ​រំពឹង​ថា​នឹង​បន្ត​ទទួល​បាន​ភាព​ជោគជ័យ​ជា​បន្ត​ទៀត ហើយ​សង្ឃឹមថា អតិថិជន​កម្ពុជា​មិន​ត្រឹមតែ​ស្វែង​រកតែ​ប្រភេទ SUV ហើយ​ក៏​នឹង​មានការ​ចាប់អារម្មណ៍​លើ​ប្រភេទ Sedan ដែល​មាន​លក្ខណៈ​ស្ព័​រ គឺ MG GT របស់​ខ្លួន​ផង​ដែរ ។

បើ​ទោះ​រថយន្ត​ប្រភេទ Pickup ជា​ប្រភេទ​រថយន្ត​ដែល​លក់ដាច់​បំផុត​នៃ​ឈ្មួញ​មាន​សិទ្ធិ​លក់​ចែកចាយ​រថយន្ត​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​វា​មានការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​យ៉ាង​ច្បាស់​ទៅ​លើ​ការ​ទិញ​រថយន្ត​ប្រភេទ SUV ដែល​ជា​រថយន្ត​មួយ​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បើកបរ​ទាំង​ក្នុង​ក្រុង និង​អាច​ធ្វើ​ដំណើរ​បាន​ទាំង​រយៈ​ចំងាយ​ឆ្ងាយ​ក៏​ដោយ ។ ក្រុមហ៊ុន MG សង្ឃឹមថា និន្នាការ​នេះ​នឹង​មាន​បន្ត​ក្នុង​ឆ្នាំ​2017 ទៀត ។