ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ជនជាប់ចោទ​៣​នាក់ ក្រោយ​​បង្ក​ហិ.ង្សា​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​​ស្លា.ប់​ និង​​របួស​២​នាក់

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ជន​ត្រូវ​ចោទ​ចំនួន​៣នាក់ ​ត្រូវ​បាន​​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត សម្រេច​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្ត​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ

ខេត្តពោធិ៍សាត់ ៖ ជន​ត្រូវ​ចោទ​ចំនួន​៣នាក់ ​ត្រូវ​បាន​​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត សម្រេច​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ខេត្ត​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិ.ង្សា​មាន​ស្ថាន​ទម្ងន់​ទោស បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ស្លា.ប់​​ម្នាក់ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ។

បើតាម​លោក ម៉ូ លី​ដា ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​នេះ មាន ៖ ១-​ឈ្មោះ សើម រើ​ន ភេទ​ប្រុស អាយុ​៣០ឆ្នាំ រស់នៅ​ក្នុងភូមិ​បឹង​ស្មុគ ឃុំ​ស្វាយស ស្រុក​ក្រគរ ។ ជន​នេះ​បាន​កា.ប់​ជន​រង​គ្រោះ​ឈ្មោះ យឿ​ន ពី​ទី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​យប់ នៅ​ក្នុងភូមិ ឃុំ​ដែល​ពួក​គេ​រស់នៅ​ខាងលើ​ដោយសារ​គំនុំ ។ ជន​នេះ​ត្រូវ​បាន​សាលាដំបូង​ខេត្ត ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន តាម​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​លេខ ២៣៩​ឃ​ខ​/២២ ចុះ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២២ របស់​លោក​ចៅក្រម​ស៊ើបសួរ សុ​ន នាថ​ធា​វី ។

២-​ឈ្មោះ សឿ​ន លន ភេទ​ប្រុស អាយុ​៦៨ឆ្នាំ រស់នៅ​ក្នុងភូមិ​អា​រ៉​ង​ព្រួច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ។ ជន​នេះ​បាន​ប្រើ​ដំបង​វា.យ​ជន​គ្រោះឈ្មោះ មួន ហន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​កំពង់​ស្ទឹង ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ កាលពី​ថ្ងៃ​ទី​១៤ ខែមេ​សា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​៧​និង៣០​នាទី​យប់ នៅ​ចំណុច​មាត់ទឹក​ក្នុងភូមិ​ដែល​ជន​រង​គ្រោះ​រស់នៅ ។ ករណី​នេះ​កើតឡើង​ដោយសារ​ទំនាស់​ពាក្យ​សម្ដី​នៅ​ពេល​ស្រវឹង ហើយ​ត្រូវ
បាន​​សាលាដំបូង​ខេត្ត ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន តាម​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​លេខ​២៣៧​ឃ​ខ​/២២ ចុះ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២២ របស់​លោក​ចៅក្រម​ស៊ើបសួរ សុ​ន នាថ​ធា​វី ។

៣-​ឈ្មោះ ស្វាយ ពៅ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​គល់​ទទឹង ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ។ ជន​នេះ​បាន​យក​កូនកាំបិត​កៃ​ចាក់​ជន​រង​គ្រោះ​ឈ្មោះ ផា​ន់ កូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ចំ​ក្រោម​ផ្ចិត​បណ្ដាល​ឲ្យ​ស្លា.ប់ ។ ជន​រង​គ្រោះ​មានស្រុក​កំណើត​ក្នុងភូមិ​ពង​ពស់ ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង តែ​បាន​មក​ស្នាក់​នៅ​កន្លែង​កើតហេតុ​ក្នុងភូមិ​ក្សេ​ត​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ។

ដើមចម​ក្នុង​ករណី​ខាងលើ​​នេះ គឺ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២២ ផ្ដើម​ឡើង​​ដោយសារ​ជន​ដៃដល់​ជិះ​ម៉ូតូ​បើកភ្លើង​ហ្វា ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ចាំង​ភ្នែក​មើលផ្លូវ​មិនឃើញ​ ជិះ​ម៉ូតូ​ទៅ​មុខ​មិន​បាន ខណៈ​ពេល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។ ដោយសារបែប​នេះ ជន​រង​គ្រោះ​ក៏​ដើរ​សំដៅ​មក​ម៉ូតូ​ជន​ដៃដល់​រួច​និយាយ​​ថា «ជិះ​ម៉ូតូ​បើកភ្លើង​ហ្វា​មើលផ្លូវ​មិនឃើញ» ហើយ​បាន​ចាប់​ក្របួច​.ក​អាវ​ធ្វើឲ្យ​ជន​ដៃដល់​ខឹង ក៏​ទាញ​យក​កូនកាំបិត​កៃ​ ដែល​នៅ​ជាប់​នឹង​សោ​ម៉ូតូ​ចាក់​ជន​រង​គ្រោះ​តែ​ម្ដង ។

ជន​ត្រូវ​ចោទ​រូប​នេះ ត្រូវ​បាន​សាលាដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន តាមដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​លេខ​២៤១ ចុះ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២ ដោយ​ចៅក្រម​ស៊ើបសួរ​លោក យុ​ិ​ន សា​រឿ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ