ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពុទ្ធបរិស័ទរីករាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ខេត្តសៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ​៖​ ថ្ងៃ​១៥​រោ​ជ ខែភទ្របទ ឆ្នាំវក អដ្ឋិ​ស័ក ពុទ្ធសករាជ ២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី០១ ​តុលា ​២០១៦ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​បុណ្យ​មួយ​ដ៏​ធំនៃ​ប្រពៃណី​ទំនៀមទំលាប់​របស់​ប្រជាជន​ខ្មែរ ដែល​កាន់សាសនា​ព្រះពុទ្ធ គោរព​ប្រតិបត្តិ​តាំងពី​ដូនតា​​មក ។

ខេត្តសៀមរាប ​៖​ ថ្ងៃ​១៥​រោ​ជ ខែភទ្របទ ឆ្នាំវក អដ្ឋិ​ស័ក ពុទ្ធសករាជ ២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី០១ ​តុលា ​២០១៦ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​បុណ្យ​មួយ​ដ៏​ធំនៃ​ប្រពៃណី​ទំនៀមទំលាប់​របស់​ប្រជាជន​ខ្មែរ ដែល​កាន់សាសនា​ព្រះពុទ្ធ គោរព​ប្រតិបត្តិ​តាំងពី​ដូនតា​​មក ។

ម្យ៉ាងទៀត​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ពុទ្ធសាសនិក​ខ្មែរ​យើង បាន​ប្រារព្ធ​បដិបត្តិ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​១​រោ​ជ ខែភទ្របទ ដល់​ថ្ងៃ​១៥​រោ​ជ ខែភទ្របទ ត្រូវជា​ថ្ងៃ​បុណ្យ​ភ្ជំ​ធំ ដែល​បងប្អូន​ជា​មន្ត្រីរាជការ អ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​បាន​ឈប់​សម្រាក​ពី​ការងារ​មក​ជួបជុំ​គ្នា នាំ​យក​នូវ​ចង្ហាន់ ចំណីអាហារ ទៀន​ធូ​ក បច្ច័យ​ទៅ​ប្រគេន​ដល់​ព្រះ​សង្ឃ​គង់នៅ​ចាំ​ព្រះ​វស្សា​នៅ​តាម​ទី​វត្ត​អារាម​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ការ​គោរព​ធ្វើបុណ្យ​ភ្ជំបិណ្ឌ​នេះ​ឡើង គឺ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ត មាតា បិតា ជីដូន​ជីតា ញ្ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន និងបុព្វការី​ជន ដែល​លោក​បាន​ចែក​ឋាន​ទី​កាន់​បរលោក​ខាង​មុខ ។

ដោយឡែក​ នៅ​ខេត្តសៀមរាប​​​វិញ បណ្តាញ​អ្នក​សារព័ត៌មាន​យើងបាន​សង្កេត​ឃើញ​ថា សកម្មភាព​ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី​០១ ​តុលា​​២០១៦ ត្រូវ​នឹង​ថ្ងៃ​១៥​រោ​ជ ខែភទ្របទ ដែល​ជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ បងប្អូន​ប្រជា​ពុទ្ធបរិស័ទ ទាំងចាស់ទាំងក្មេង យុវជន​យុវនារី ដែល​លម្អរ​ទៅ​ដោយ​សម្លៀក​បំពាក់​ចម្រុះ​ពណ៌​សមរម្យ ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ មាន​សម្ពត់​ហួល ផាមួង អាវប៉ាក់ ពិតជា​នារី ស្ត្រី​ខ្មែរ រីឯ​លោកយាយ លោកតា មាន​សម្ពត់​ចងក្បិន អាវ​សរ និង អាវកត្រង់ ខោចែវ ​បាន​ធ្វើ​ដំណើរ​ដោយ​ប្រកបដោយ​ភាព​ញញឹម​ស្រស់ស្រាយ ដោយ​នាំ​យក​ចង្ហាន់​ទៅ​កាន់​ទី​វត្ត​នានា​ក្នុង​ក្រុង និង ក្រៅ​ក្រុង តាម​រថយន្ត​តូច​ធំ រឺ​ម៉ក់​ម៉ូតូ បាន​ឆ្ពោះទៅ​កាន់​ទី​វត្ត​ដែល​ជីដូន​ជីតា មាតាបិតា ញ្ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន តង្ក​ល់​ទុក​នៅ​ទីនោះ ដើម្បី​និមន្ត​ព្រះសង្ឃ តា​អាចារ្យ​ធ្វើ​ពិធី​បង្សុកូល ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ត ជូន​ដល់​លោក​អ្នក​មានគុណ​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ ។ 

មុន​ពេល​ដែល​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ បងប្អូន​ពុទ្ធបរិស័ទ​យើង​បាន​ធ្វើការ បូជា​ផ្កា​ទៀន​ធូ​ក ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធរូប ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង​ផង​ដែរ ។ ម្យ៉ាងទៀត យើង​ក៏​សង្កេត​ទៅ​តាម​ទី​វត្ត​និ​មួយ​ៗ  ឮ​សូរ​ស័ព្ទ​តែ​សម្លេង​ព្រះធម៌ ដែល​ព្រះសង្ឃ​ផ្តល់​ពរ​ជ័យ និង បង្សុកូល ក្នុង​ការ​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ជូន ដល់​វិញ្ញាណ​ក្ខ័​ន្ត​លោក​អ្នក​មានគុណ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ សូម​ឲ្យ​បាន​ទទួល​នូវ​មគ្គផល​កុសលផល​បុណ្យ ដែល​កើត​ចេញ​ឡើង​ពី​បងប្អូន កូនចៅ ញ្ញាតិ​មិត្ត បាន​ឧទ្ទិស​ជូន​ទៅ​តាម​រយៈ​ព្រះសង្ឃ​ដែល​ជា​ស្រែបុណ្យ  នៅ​ក្នុង​ឱកាស​ដែល​ប្រជាពលរដ្ឋ​ខ្មែរ គោរព​ធ្វើបុណ្យ​ភ្ជំបិណ្ឌ​នា​ពេល​នេះ ដើម្បី​ឧទ្ទិស​មហាកុសល់​ជូន​ដល់  លោក​អ្នក​មាន​គុណ មាន​មាតាបិតា ជីដូន ជីតា ញាតិ​កាល​ទាំង​៧​សណ្តាន​ដែល​បាន​បាក់បែក​ចែក​ឋាន ទៅ​កាន់​បរលោក​ទៅ​ហើយ​នោះ និង ជួយ​រំដោះ​ឲ្យ​រួច​ចាក​ផុត​ពី​ទុក្ខទោស​ទាំងឡាយ ឧបាយ​ភូមិ​ណាមួយ និង​ឲ្យ​បាន​ទៅ​កាន់​សុគតិភព​ថ្មី ហើយ​ងាក​ក្រោយមក​ជួយ​បីបាច់​ថែរក្សា​កូនចៅ ឲ្យ​មាន​សេចក្តីសុខ​សប្បាយ ក្នុង​ក្រុម​គ្រួសារ សង្គម​ជាតិ​ផង​ដែរ ។