ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​!​ កាន់​លុយក្លែង​ក្លាយទៅចូលបុណ្យ​​វត្ត «ព្រែក»

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍បឋម​​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​0៩ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២៨ កញ្ញា មាន មានការ​​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ដើរ​ចាយ​លុយ​ក្លែងក្លាយ និង​ចូល​បុណ្យ​​កាន់​​ប​ណិ្ទទៀត​ ស្ថិតត្រង់​​ចំណុច​វត្ត​ព្រែក ​ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ ។

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍បឋម​​ឱ្យដឹងថា ករណីនឹកស្មានដល់​មួយ ដែលកាលពី​វេលា​ម៉ោង​0៩ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២៨ កញ្ញា​ មានការ​​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ដើរ​ចាយ​លុយ​ក្លែងក្លាយ និង​ចូល​បុណ្យ​​កាន់​​បិណ្ឌ​ទៀត​ ស្ថិតត្រង់​​ចំណុច​​វត្ត​ព្រែក ​ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ ។

ប្រភពឱ្យដឹងថា ស្ត្រី​សង្ស័យ​​ខាងលើឈ្មោះជុំ វណ្ណ​នី ​អាយុ​៥៧​ឆ្នាំ ​មានទីលំនៅ​​ក្នុង​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់​ ។

ប្រភព​​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រីសង្ស័យ​បាន​ធ្វើ​សកម្មភាពប្រើប្រាស់​លុយ​ក្លែងក្លាយ ដោយ​ចូល​បុណ្យ​តាម​បណ្តាវត្ត​ផ្សេងៗ​ ​លុះមកដល់វត្ត​ «ព្រែក» ​ត្រូវលោក​អធិការ​ខេត្ត​​​ធ្វើការ​ឃាត់ខ្លួន​​​តែ​ម្តង ​។ ​ក្នុងនោះ សមត្ថកិច្ច​ដកហូត​ក្រដាសប្រាក់​១០០​ដុល្លារ​ក្លែង​ក្លាយ​ចំនួន៨,៦០០​ដុល្លារ និង​គ្រឿងអលង្ការ​ធ្វើ​ពី​ស្ពាន់​ជា​ច្រើន​ ។​