រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានជាផ្លូវការរបស់កំពូលអធិរាជស្មាតហ្វូនបំពាក់កាមេរ៉ាភ្លោះ Leica គ្មានពីរ គឺ Huawei P9 ពណ៌ផ្កាឈូកមាស ព្រមទាំងបើកទទួលការកំម្ម៉ង់ទុកមុនពីអតិថិជន និងអ្នកប្រើប្រាស់របស់ខ្លួននៅសាលរោងភាពយន្ត Major Cineplex ផ្សារទំនើបអីុអន។
ក្រោយពេលធ្វើការអភិវឌ្ឍខ្លួន និងបង្កើតប្រវត្តិសាស្ត្រថ្មីដែលនាំយកបច្ចេកវិទ្យាកាមេរ៉ា Leica មកប្រើក្នុងស្មាតហ្វូន រួមជាមួយនឹងអេក្រង់ទំហំ 5.2 អ៊ីញ Full HD Resolution, កាមេរ៉ាភ្លោះទំហំ១២ មេហ្គាភិចសែល អាចថតរូបបានស្អាតច្បាស់ ទោះជានៅក្នុងទីកន្លែងពន្លឺតិច ឬងងឹតក្តី និងធាតុផ្សំពិសេសៗមួយចំនួនទៀត បានធ្វើឲ្យ ហ័រវៃ P9 ទទួលបានពានរង្វាន់ European Consumer Smartphnone 2016-2017 ពី EISA ដែលជាពានរង្វាន់លើរូបភាព និងសម្លេងពីសហភាពអឺរ៉ុប។
ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ក្រុមហ៊ុន Huawei បានបញ្ចេញនូវកំពូលអធិរាជស្មាតហ្វូន Huawei P9 ពណ៌ផ្កាឈូកមាស មួយទៀត បន្ថែមពីលើពណ៌មាស និងប្រផេះ។ ក្រុមហ៊ុនរំពឹងថា ការបង្ហាញខ្លួនរបស់ P9 ពណ៌ផ្កាឈូកមាស នៅកម្ពុជា នឹងជាព្រឹត្តិការណ៍មួយដែលនឹងធ្វើឲ្យទីផ្សារស្មាតហ្វូនកម្ពុជាកក្រើកម្តងទៀត ដោយសារតែភាពប្រណីត និងស្រស់ស្អាតនៃពណ៌របស់វា។
លោក Jason នាយក Huawei Mobile Device ប្រចាំកម្ពុជា បានមានប្រសាសន៍ថា « មូលហេតុដែលក្រុមហ៊ុន Huawei នាំយក P9 ផ្កាឈូកមាស មកកាន់កម្ពុជា គឺព្រោះតែយើងចង់ផ្តល់ជូនអតិថិជននូវជម្រើសពណ៌ថ្មីមួយផ្សេងទៀតដល់ពួកគាត់។ យើងពេញចិត្តនឹងផ្តល់នូវជម្រើសជាច្រើនដល់អតិថិជនរបស់យើង។ រហូតមកទល់ពេលនេះ យើងមាន P9 ពណ៌មាស ប្រផេះ ហើយពេលនេះទៀត គឺពណ៌ផ្កាឈូកមាស»។
សូមបញ្ជាក់ផងដែរថា HuaweiP9 ផ្កាឈូកមាស ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នក ប្រើប្រាស់កម្ពុជា ដោយទទួលបានការបញ្ជាទិញទុកមុនរតាមរយៈគេហទំព័រហ្វេសបុក Huawei Mobile Cambodia លើសពីការរំពឹងទុក។ ហើយអ្វីដែលពិសេសនោះ គឺការបញ្ជាទិញនាថ្ងៃនេះ នឹងមានការផ្តល់ជូនបន្ថែមដល់អតិថិជនមានដូចជា ជើងកាមេរ៉ាថតរូប (Tripod + Selfie + Remote control)
និងស្រោមទូរស័ព្ទ Original ។ លើសពីនេះទៀត អ្នកប្រើប្រាស់ស្មាតហ្វូន Huawei P9 ទាំងអស់អាចរីករាយនឹងការផ្តល់ជូន ជាច្រើនពីដៃគូរសហការរបស់ Huawei គឺ Smart Axiata។
រាល់ការជាវ HuaweiP9 ពណ៌ផ្កាឈូកមាស ក៏ដូចជាពណ៌ផ្សេងទៀត លោកអ្នកនឹងទទួលបានការប្រើប្រាស់គម្រោង Power+ ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart ដោយឥតគិតលុយរហូតដល់16សប្តាហ៍ ព្រមទាំងលេខពិសេសមួយ ដើម្បីទទួលបានការរីករាយជាមួយអ៊ីនធើរណេតល្បឿនលឿនបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយ 4G LTE របស់ក្រុមហ៊ុន Smart ដែលពិតជាស័ក្តិសមជាមួយ Huawei P9។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ៖ http://consumer.huawei.com/kh/index.htm
ទូរស័ព្ទ Hotline ផ្នែកសេវាកម្ម ៖ ចុចលេខ 1800206688 រួចចុចបញ្ជូន (ទូរស័ព្ទបានដោយមិនគិតថ្លៃ បើទោះបីគ្មានទឹកប្រាក់ក្នុងគណនី)
ចែករំលែកព័តមាននេះ