ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្ត​ស្ទឹ​ង​ត្រែ​ង​ទទួលបាន​ភ្ញៀវទេសចរមកកម្សាន្ត​​ជិត​២ម៉ឺន​៥ពាន់​នាក់

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​ស្ទឹងត្រែង ៖ ភ្ញៀវ​ទេស​ចរជាតិ ​និង​អន្តរជាតិ​ប្រមាណ​ជា​​២ម៉ឺន៥ពាន់​នាក់​ បាន​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ២០២២ ដែ​លប្រារព្ធ​​ទៅ​រយៈពេល៣ថ្ងៃ​ គិតចាប់​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ មេសា ។…

ខេត្ត​ស្ទឹងត្រែង ៖ ភ្ញៀវ​ទេស​ចរជាតិ ​និង​អន្តរជាតិ​ប្រមាណ​ជា​​២ម៉ឺន៥ពាន់​នាក់​ បាន​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ២០២២ ដែ​លប្រារព្ធ​​ទៅ​រយៈពេល៣ថ្ងៃ​ គិតចាប់​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ មេសា ។ នេះបើ​តា​ម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង​ ។

ខេត្ត​ស្ទឹងត្រែង​បាន​រៀបចំ​គោលដៅ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជាច្រើ​ន​កន្លែង​ មុន​ពេល​នៃ​ការ​ឈាន​ចូល​នៃ​ពិធី​និង​បាន​ទទួល​ភ្ញៀវ​ទេសចរ​ចូលរួម​លេងកម្សាន្ត​យ៉ា​ង​ច្រើន​កុះ​ករ គួរ​ឱ្យ​កត់សម្គាល់ គ្រាដែល​មាន​ល្បែង​កម្សាន្ត​ប្រជា​ប្រិយ​ជាច្រើន​សំ​បូរ​បែប ដូ​ចជា​ល្បែង ទាញព្រ័ត្រ វាយក្អម លាក់កន្សែង របាំ​ប្រពៃណី វាយ​ខែល ជាដើម​។​ល​។

នៅ​តាម​បណ្តា​​​រមណីយដ្ឋាន​ ​ភ្ញៀវ​ទេសចរដែល​ចូលលេង​កម្សាន្ត​យ៉ាងច្រើន ក្នុង​នោះ​មាន​រមណីយដ្ឋាន កោះ​ខ្សាច់ រមណីដ្ឋាន​អេកូ​ទេសចរណ៍​អូ​ឬស្សី​កណ្តាល (អូរ​ច្រឡង់)រមណីយដ្ឋាន​ចំការ​ក្រូច ។​ល​។ ​ចំណែក​នៅ​តាម​បណ្តា​វត្ត​អារាម ដងផ្លូវ មានការ​លេងកម្សាន្ត​ដូចជា រាំ​ធុងបាស បាញ់​ទឹក ប៉ាត​ម្សៅ​ជាដើម​ ។ បើ​តាម​របាយ​ការណ៍​​​លោក អ៊ន ប៉ោ​សឿន ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹងត្រែង បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេស​ច​រ ដែល​ចូល​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​ស្ទឹងត្រែង នា​ឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី១៤ដល់​ថ្ងៃទី១៦រយៈ
ពេល៣ថ្ងៃ​គឺ​មាន​ចំនួន​សរុប២៤,៧៤៤នាក់ ដែល​ក្នុង​នោះ មានទេសចរណ៍​ជាតិ ២៤,៧១៦នាក់​ទេសចរណ៍​អន្តរជាតិ ២៨នាក់​។

ទាក់ទិន​សន្តិសុខ​សណ្តាប់​ធ្នាប់​កងកម្លាំង​ប្រដាប់​អាវុធ​រួមមាន​កម្លាំង​កងរាជអាវុធហត្ថ​ និង​នគរបាល​បាន​ដាក់​ពង្រាយ​​និង​ល្បាត​ជា​ច្រចាំ​នៅ​តាម​បណ្តា​វត្តអារាម​ទីកន្លែង​កម្សាន្ត​នានា ដោយ​រក្សា​បាន​នូវ​សណ្តាប់​ធ្នាប់​ល្អ​ប្រើ​សើរ ។​ ចំ​ណែ​ករណី​គ្រោះ​ថ្នា​ក់​ក៍​ពុំសូវ​កើ​ត​ឡើ​ង​ដែរ​។ ពាក់ព័ន្ធ​សេវាកម្ម​លក់​ដូច​ និង​ផ្ទះសំណាក់​ហាក់បីដូច​ជា​ប្រក្រតី​​ជា​ធម្មតា តែ​មានការ​ឡើង​ថ្លៃ​តិចតួច​អាច​ទទួ​លយ​ក​បាន នៅតាម​បណ្តា​រមណីយដ្ឋាន​សម្រាប់​តម្លៃ​ផ្ញើ​ម៉ូតូ ២០០០រៀល រថយន្តតម្លៃ ៥០០០រៀល កញ្ចុះ​អង្គុយលេង តម្លៃ ២ ម៉ឺន​រៀល (ថ្ងៃ​ធម្មតា១ម៉ឺន​រៀល) ។

រី​ឯតម្លៃ​មុខម្ហូប​ គឺ​សមរម្យ​ដែល​ភ្ញៀវ​អាច​ទទួលយក​បាន តែ​ទោះ​យ៉ាងណា​ភ្ញៀវ​ស្ទើរ៥០ភាគរយ​ដែល​បាន​ខ្ចប់​និង​ធ្វើម្ហូប​អាហា​ពីក្រៅ​យក​ទៅ​បរិភោគ​ទៅតាម​រមណីយដ្ឋាន​ទាំង​ដោយ​ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ខ្ពស់ និង​ការ​ពារ​ក្រែង​មានការ​លក់​ឡើងថ្លៃ ព្រមទាំង​គ្មាន​ចំណីអាហារ​លក់​ដូរ ​ ។

អត្ថបទសរសេរ ដោយ