ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់! ប៉ុប​ ពី ស្លៀក​សំលៀក​បំពាក់​ប្រពៃណី​ ស្រី​ៗ​សុំ​ខ្មាស់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ដោយសារ​តែ​រដូវ​ភ្ជុំ ដូច្នេះ​ទូរទស្សន៍​នានា​កំពុង​មមាញឹក​ក្នុង​ការ​ថត​ដើម្បី​ត្រៀម​ផ្សាយ​កម្មវិធី​ដើម្បី​ឲ្យ​ចំ​រដូវ​កាល

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​រដូវ​ភ្ជុំ ដូច្នេះ​ទូរទស្សន៍​នានា​កំពុង​មមាញឹក​ក្នុង​ការ​ថត​ដើម្បី​ត្រៀម​ផ្សាយ​កម្មវិធី​ដើម្បី​ឲ្យ​ចំ​រដូវ​កាល ក៏​បាន​តម្រូវ​អោយ​ពិធីករ និង​តារា​កិត្តិយស​គ្រប់​ៗ​គ្នា ត្រូវ​ស្លៀក​សំលៀក​បំពាក់​តាម​ប្រពៃណី​ខ្មែរ​ផង​ដែរ ហើយ​អ្វី​ដែល​ភ្ញាក់ផ្អើល​នៅ​ពេល​ថត​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា ២០១៦​នេះ គឺ​គ្រាន់តែ​កញ្ញា ប៉ុប​ពី បង្ហាញខ្លួន​ក្នុង​ឈុត​ប្រពៃណី នៅ​ក្នុង​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ ភ្លាម​នោះ​គ្រប់​គ្នា​ដែល​បាន​ចូលរួម បាន​ក្រលេក​មើល សឹងតែ​បាក់​ក ចំហ​មាត់ គ្រប់​ៗ​គ្នា និង​កោតសរសើរ រូបរាង​ដ៏​ស្រស់​ស្អាត សាក​សម​នឹង​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ​យើង​តែ​ម្តង ។

សូម​បញ្ជាក់​ថា តារា​សម្តែង​ភេទ​ទី​បី នាង​ថែ​សម្រស់​បាន​ល្អ​ក្តី ប៉ុន្តែ​នាង​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​នៅឡើយ​ទេ ក្នុង​អាជីព​សិល្បៈ ដោយសារ​តែ​នាង​ស្ងប់ស្ងាត់​ស្ទើរ​គ្រប់​ផ្នែក​ក្នុង​អាជីព​របស់​នាង ។ បន្ទាប់​ពី​ចូលរួម​សម្តែង​ចុង​ក្រោយ​ក្នុង​ភាពយន្ត​រឿង «​ប៉ុប​ពី​ទៅ​ហូ​លី​វូ​ដ​» រួច​មក ប៉ុប​ពី​នៅ​មិន​ទាន់​ទទួល​បានការ​ទាក់ទង​ឱ្យ​ចូលរួម​សម្តែង​ជា​ថ្មី​ពី​ម្ចាស់​ផលិតកម្ម​ណាមួយ​នៅឡើយ​ទេ ។ ប៉ុប​ពី និយាយ​ថា «​ក្នុង​អាជីព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នេះ​នាង​ខ្ញុំ​មិន​សល់​អ្វី​ជា​ដុំ​កំភួន​ឡើយ ប៉ុន្តែ​នាង​ខ្ញុំ​បានការ​ងារ​ខាងក្រៅ​ដែល​អាច​ឲ្យ​នាង​ខ្ញុំ​មានឱកាស​ក្នុង​ការ​ចំណាយ​ទៅ​លើ​ការ​ថែរក្សា​នូវ​រូប​សម្រស់​របស់​នាង​ខ្ញុំ ខណៈ​ពេល​ដែល​នាង​ខ្ញុំ​បាន​ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ ក្នុង​ការ​កែ​ភេទ​នា​ពេល​កន្លង​មក​» ៕