ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៦ នឹង​មាន​កាត់ទោស​លោក​សម រ​ង្ស៊ី និង​សហការី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាង​មុខ ក្រុមប្រឹក្សាតុលាការ​នឹង​កាត់ទោស​លោក សម រ​ង្ស៊ី

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាង​មុខ ក្រុមប្រឹក្សាតុលាការ​នឹង​កាត់ទោស​លោក សម រ​ង្ស៊ី រួម​ទាំង​សហការី​របស់​គាត់​២​នាក់​ទៀត​ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ផែនទី​កម្ពុជា ហើយ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​គាត់​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សាតុលាការ​ដែល​ត្រូវ​ជំនុំជម្រះ​សំណុំរឿង​លោក សម រ​ង្ស៊ី​នោះ​រួម​មាន លោក​ចៅក្រម លាង សំណាត់ ចៅក្រម នូ វាសនា ចៅក្រម អ៊ឹម វណ្ណៈ និង​តំណាង​អយ្យកា​រលោក​ព្រះរាជអាជ្ញា​រង សៀង សុខ​។ ចំណែក​មេធាវី​ការពារ​ផ្លូវច្បាប់​ឲ្យ​លោក​សម រ​ង្ស៊ី គឺ​លោក​មេធាវី សម សុខ​គង់​។ ក្នុង​សំណុំរឿង​លេខ ៣១២០ ចុះ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ ២០១៥ ដែល​តុលាការ​ត្រូវ​ជំនុំជម្រះ​នេះ​មាន​ជនជាប់ចោទ​ទី​១. គឺ​លោក សម រ​ង្ស៊ី ទី​២. ឈ្មោះ អ៊ឹ​ង ជុង​លាង ហៅ​ម៉ា​ប់ ហៅ​កូនជ្រូក ទី​៣.​ឈ្មោះ​សត្យា សម្បត្តិ ឬ​សម្បត្តិ សត្យា ។

ជនជាប់ចោទ​ទាំង​៣​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ ។ បច្ចុប្បន្ន​ជនជាប់ចោទ​ទាំង​៣​នាក់​កំពុង​រត់គេច​ខ្លួន​នៅ​បរទេស ក្រោយ​ពី​មាន​ដីការ​ស្វែងរក​ចាប់ខ្លួន​របស់​តុលាការ ។

អង្គហេតុ​សំខាន់​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​លើ​លោក​សម រ​ង្ស៊ី និង​សហការី​របស់​គាត់ ២​នាក់​ទៀត​នេះ​គឺ​យោង​ទៅ​តាម​ចម្លើយ​សារភាព​របស់​លោក ហុង សុខ​ហួរ ដែល​បាន​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​២​លើក​រួច​មក​ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី​ក្លែងក្លាយ រួម​ទាំង​ឯកសារ​មួយ​ចំនួន​ធំ​ស្ដី​អំពី​ផែនទី បន្ទាត់​ព្រំដែន​គោក ទឹក ដែល​លោក ហុង សុខ​ហួរ បាន​យក​ទៅ​បង្ហោះ នៅ​ក្នុង​Page និង​Account របស់​លោក សម រ​ង្ស៊ី បង្ក​ឲ្យ​មានការ​យល់​ច្រឡំ​ពី​ម​ជ្ឈ​ដ្ផា​ន​មហាជន​គ្រប់​ស្រទាប់វណ្ណៈ ។

នៅ​ក្នុង​ចម្លើយ​សារភាព​របស់​លោក ហុង សុខ​ហួរ បាន​បញ្ជាក់​ថា លោក​ជា​អ្នកបញ្ជា​ឲ្យ​អ្នកបច្ចេកទេស​គ្រប់គ្រង​គណនី​ហ្វេ​ស​ប៊ុ​ក​លោក សម រ​ង្ស៊ី ឈ្មោះ អ៊ឹ​ង ជុង​លាង និង​សម្បត្តិ សត្យា រៀបចំ​ផែនទី និង​ឯកសារ​ស្ដី​ពី​ព្រំដែន ដាក់​បង្ហោះ​ក្នុង Account Facebook របស់​លោក សម រ​ង្ស៊ី ដោយសារ​តែ​ហ្វេ​ស​ប៊ុ​ក​លោក សម រ​ង្ស៊ី​មាន friends ច្រើន​លាន​នាក់​ចូល​អាន​។ ដោយ​យោង​លើ​ចម្លើយ​សារភាព​របស់​លោក ហុង សុខ​ហួរ បែប​នេះ​ហើយ​ទើប​តុលាការ​បាន​បំបែកសំណុំរឿង​ចោទប្រកាន់​បន្ថែម​លើ​លោក​សម រ​ង្ស៊ី និង​សហការី​របស់​គាត់ ដែល​ក្នុង​ខណៈនោះ​ដែរ ជនសង្ស័យ​ទាំង​៣​នាក់ បាន​រត់គេច​ខ្លួន​ទៅ​បរទេស​បាត់​ដល់​បច្ចុប្បន្ន ។

ចំពោះ​សំណុំរឿង​លោក ហុង សុខ​ហួរ នេះ​ដែរ សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ទាន់​បាន​កាត់ក្ដី​ចប់​នៅឡើយ​ទេ ដោយសារ​មេធាវី​ការពារ​ផ្លូវច្បាប់​ឲ្យ​លោក ហុង សុខ​ហួរ បាន​ស្នើ​ឲ្យ​ចាត់​របៀប​ដើម្បី​ដាក់​បញ្ចូល​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ក្នុង​ការ​ទាញ​យកសារ​ពី​ប្រភព​ដើម​ដែល​ជនជាប់ចោទ​ទាញ​យក​មក​ប្រើប្រាស់​ផ្សព្វផ្សាយ​នៅ​ក្នុ​ហ្វេ​ស​ប៊ុ​ក​លោក សម រ​ង្ស៊ី​៕