ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ស្រែកហៅ​ឲ្យ​គេ​ជួយ តែ​លិច​បាត់​រក​មិនឃើញ​សោះ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​បាន​ស្រែកហៅ​បងប្អូន​អ្នក​ជិតខាង​ឲ្យ​ជួយ​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ខណៈ​ឃើញ …

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​បាន​ស្រែកហៅ​បងប្អូន​អ្នក​ជិតខាង​ឲ្យ​ជួយ​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ខណៈ​ឃើញ​ប្អូនថ្លៃ​/​ក្មួយ​របស់​ខ្លួន​បាន​លិច​ទូកត្នោត​នៅ​ចំណុច​បឹង​ខ្វែង​ធំ ស្ថិត​ក្នុងភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ប៉ុន្តែ​គ្មាន​អ្នក​ណា​ជួយ​ទាន់​ឡើយ​បណ្ដាល​ឲ្យ​បុរស​ជា​ប្អូនថ្លៃ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រ៉​ន ស្នា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​និង​ម្តាយមីង​ឈ្មោះ ផេង ទី បាន​បបួល​គ្នា​ទៅ​បេះ​ផ្កាស្នោ​នៅ​បឹង​ខ្វែង​ធំ តែ​ជន​រង​គ្រោះ​បាន​ជិះទូក​ត្នោត​ទៅ​ម្នាក់ឯង​មុន ចំណែក​ម្តាយមីង​កំពុង​ស្តារទូក​ត្នោត​១​ផ្សេង​ទៅ​តាម​ក្រោយ លុះ​អុំទូក​ត្នោត​បាន​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ពី​ច្រាំង​ដល់​ពាក់កណ្ដាល​បឹង ស្រាប់តែ​ទូកត្នោត​របស់​ជន​រង​គ្រោះ​លិច ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ម្តាយមីង និង​ឈ្មោះ ហៅ គឹ​ម​ហុង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រូវជា​បងថ្លៃ បាន​ស្រែកហៅ​បងប្អូន​អ្នក​ជិតខាង​ឲ្យ​ជួយ​ដែរ តែ​ដោយសារ​ជន​រង​គ្រោះ​មិន​ចេះ​ហែល​ទឹក​ក៏​លង់ទឹក​លិច​បាត់​រក​មិនឃើញ​ឡើយ ។ លុះ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក​ទើប​រក​សាកសព​ជន​រង​គ្រោះ​ឃើញ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍​ខ្ពប​បាន​ធ្វើការ​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតមែន ៕