ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! បែកក្បាល​ហូរ​ឈាម​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ទៅ​ស៊ីឈ្នួល​អារ​ដើមឈើ​ឱ្យ​គេ​នៅ​តាម​ប្រាសាទ​មិន​បាន​ប្រុង​ប្រយ័ត្ន​ធ្វើ​ឱ្យ​ដើមឈើ មួយ​ដើម​រលំ​សង្កាត់​មក​ប៉ះ​ចំ​ក្បាល​បែក​ហូរ​ឈាម​ស្លា.ប់​ភ្លាម​ៗ​ …

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ទៅ​ស៊ីឈ្នួល​អារ​ដើមឈើ​ឱ្យ​គេ​នៅ​តាម​ប្រាសាទ​មិន​បាន​ប្រុង​ប្រយ័ត្ន​ធ្វើ​ឱ្យ​ដើមឈើមួយ​ដើម​រលំ​សង្កត់​មក​ប៉ះ​ចំ​ក្បាល​បែក​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ចំណុច​ប្រាសាទ​តា​គុយ ស្ថិត​ក្នុងភូមិ​តា​សៀម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ក៏​បាន​នាំ​គ្នា​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ពិនិត្យ​ទៅ​លើ​ដងខ្លួន​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ដើមឈើ​រលំ​សង្កត់​ពិតមែន ដោយសារ​យក​ម៉ាស៊ីន​ង៉ោង​ទៅ​អារ​ដើមឈើ មិន​បាន​ប្រយ័ត្ន​ដោយ​ខ្លួនឯង ព្រមទាំង​បាន​ធ្វើ​កំណត់ហេតុ​ទុកជា​ភស្តុ​តាង​ផង​ដែរ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​មានឈ្មោះ ព្រម ប្រម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ភ​ន់ ចេ​ន អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​តា​សៀម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕