ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​ធម្មជាតិ​3​ប្រភេទ​ជួយ​កម្ចាត់​ស្នាម​សង្វារ

7 ឆ្នាំ មុន

ស្ត្រី​ភាគច្រើន​មាន​ស្នាម​សង្វារ បន្ទាប់​ពី​ការ​មាន​ផ្ទៃពោះ រីឯ​បុរស​ក៏​អាច​មាន​ស្នាម​សង្វារ ដូច​គ្នា​នឹង​ស្ត្រី​ដែរ ស្នាម​សង្វារ​កើត​មាន ដោយសារ​ការ​ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់​មួយ​រំពេច ប៉ុន្តែ​កំ​ុ​ព្រួយ មាន​ផលិតផល​ធម្មជាតិ​ជា​ច្រើន​

ស្ត្រី​ភាគច្រើន​មាន​ស្នាម​សង្វារ បន្ទាប់​ពី​ការ​មាន​ផ្ទៃពោះ រីឯ​បុរស​ក៏​អាច​មាន​ស្នាម​សង្វារ ដូច​គ្នា​នឹង​ស្ត្រី​ដែរ ស្នាម​សង្វារ​កើត​មាន ដោយសារ​ការ​ឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់​មួយ​រំពេច ប៉ុន្តែ​កំ​ុ​ព្រួយ មាន​ផលិតផល​ធម្មជាតិ​ជា​ច្រើន​ដែល​អាច​ជួយ​កាត់​បន្ថយ​ស្នាម​សង្វារ​សឹងតែ​មើល​មិនឃើញ បើ​ទោះជា​មិន​អាច​បំបាត់​ពួក​វា​ទាំងស្រុង ។ តែ​ទោះជា​យ៉ាង​ណា ក៏​តម្រូវ​ឱ្យ​យើង​មានកម្ម​វិធី​ថែរក្សា​ស្បែក​ទៀងទាត់ និង​តឹង​រុ​ឹ​ង​ផង​ដែរ ។ ខាងក្រោម​នេះ​ជា​ឱសថ​ធម្មជាតិ​មួយ​ចំនួន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ស្នាម​សង្វារ៖

១-​ប្រទាល​កន្ទុយក្រពើ ៖ ប្រទាល​កន្ទុយក្រពើ គឺជា​រុក្ខជាតិ​ដែល​អាច​ជួយ​បង្កើត​ជាលិកា​ស្បែក ដោយហេតុ​នេះ​វា​មាន​លក្ខណៈសម្បត្តិ​ព្យាបាល​ស្បែក​យា​៉​ង​មាន​ប្រសិទ្​ធភាព។ អ្នក​អាច​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​ពី​ស្លឹក និង​ធ្វើការ​ម៉ាស្សា​លើ​តំបន់​ដែល​មាន​ស្នាម​សង្វារ រួច​ទុក​វា​ចោល​រយៈពេល​២០-៣០​នាទី ។ ចូរ​ធ្វើ​ជា​រៀងរាល់ថ្ងៃ ហើយ​លាង​ចេញ​ដោយ​ទឹក​ស្អាត ។

២-​ទឹក​ត្រសក់ និង​ក្រូចឆ្មា​រ ៖ អាស៊ីត​ធម្មជាតិ​របស់​ទឹកក្រូច​ឆ្មារ​អាច​ជួយ​ព្យាបាល និង​កាត់​បន្ថយ​ស្នាម រីឯ​ទឹក​ត្រសក់​ផ្តល់​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​ភាព​ស្រស់ថ្លា​។ អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ និង​ទឹក​ត្រសក់​ស្មើគ្នា ហើយ​លាប​ល្បាយ​នេះ​នៅ​លើ​តំបន់​ដែល​មាន​ស្នាម​សង្វារ​រហូត​ដល់​ស្ងួត ។ ទុក​វា​ចោល​លើ​ស្បែក​របស់​អ្នក​ប្រមាណ​១០​នាទី បន្ទាប់​មក​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ៗ ។

៣-​ប្រេង​អាល់​ម៉ុង និង​ប្រេងដូង ៖ អ្នក​អាច​ប្រើ​ប្រេង​អាល់​ម៉ុ​ន និង​ប្រេងដូង​ក្នុង​បរិមាណ​ស្មើគ្នា ដើម្បី​កាត់​បន្ថយ​ស្នាម​សង្វារ​។ ម៉ាស្សា​វា​នៅ​លើ​ស្បែក​ដែល​មាន​សង្វារ​ឱ្យ​បាន​ទៀងទាត់ ៕