ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ! ព្រួត​វ៉ៃ​រហូត​សន្លប់​រួច​ចងស្លាបសេក​ទុក​ចោល​ក្នុង​ព្រៃ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុម​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​យាម​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​បាន​រង​ការ​ចោទប្រកាន់​ថា​បាន​នាំ​គ្នា​ព្រួត​វាយ​ធ្វើបាប​ក្មេង​ប្រុស​ម្នាក់​រួច​ចងដៃ​ទាំង​២​

ខេត្តសៀមរាប ៖ ក្រុម​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​យាម​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​បាន​រង​ការ​ចោទប្រកាន់​ថា​បាន​នាំ​គ្នា​ព្រួត​វាយ​ធ្វើបាប​ក្មេង​ប្រុស​ម្នាក់​រួច​ចងដៃ​ទាំង​២​ទៅ​ក្រោយ​ទុក​ចោល​កណ្ដាល​ព្រៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ខាងត្បូង​ឆៀង​ខាងលិច​វត្ត​រការ​ខាងត្បូង ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ថ្ងៃ​កើតហេតុ គេ​ឃើញ​ក្មេង​ប្រុស​ម្នាក់​នោះ​ត្រូវ​បាន​នគរបាល​មិន​អនុញ្ញាត​ឱ្យ​ចូល​មក​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​ទេ ខណៈនោះ​ក្មេង​ដែល​មាន​សតិ​មិន​គ្រប់​បាន​ហែល​ទឹក​កស្សិណ​អង្គរ​ឆ្លង​ទៅ​ឆ្លង​មក រហូត​ដល់​រូបគេ​អាច​ចូល​បាន ។

ប្រភព​ផ្សេង​ទៀត​ពី​ក្មេង​ក្នុង​វត្ត​នៅ​ក្បែ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​ឃើញ​ក្មេង​រូប​នោះ​មាន​លក្ខណៈ​សតិ​មិន​គ្រប់ ហើយ​ជា​ជនអនាថា​បាន​ដើរ​ចូល​មក​ក្នុង​វត្ត​ដើម្បីរ​កបាយ​ហូប ហើយ​ក្មេង​រូប​នោះ​បាន​បោក​ចាន​បាយ​បែក អស់​ចំនួន​មួយ បន្ទាប់​មក​បាន​រត់​ចេញ​ទៅ​ក្រៅ​វិញ ស្រាប់តែ​មាន​ក្រុម​មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា​មួយ​ក្រុម​បាន​ស្ទាក់​ខាង​មុខ​ចាប់​យក​ទៅ​កន្លែង​ស្ងាត់​នៅ​ក្នុង​ព្រៃ​ជិត​ប្រាសាទ​តា​រាជ្យ​វ៉ៃ​រហូត​ដល់​សន្លប់ រួច​ចងស្លាបសេក​ទុក​ចោល​ក្នុង​ព្រៃ ។

ប្រភព​បន្ត​ថា ក្រោយមក​ទើប​មាន​មន្ត្រី​នគរបាល និង​មន្ត្រី​អប្សរា បាន​លើកដាក់​ម៉ូតូ​ដឹក​យក​ទៅ​តាម​ផ្លូវ​ព្រ​លាន​យន្តហោះ ដោយ​យក​ស្បង់​ចីវរ​រុំ​មុខ​ថែម​ទៀត​ផង ។

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នេះ លោក ឡុ​ង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ដែរ​ថា ករណី​នេះ​លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់​ទេ កំពុង​ឱ្យ​គេ​ស៊ី​ប​សួរ ។ លោក​បន្ត​ថា បើ​មន្ត្រី​របស់​អាជ្ញាធរ​អប្សរា អ្នក​ទាំងអស់​ហ្នឹង​គាត់​មានការ​ងារ មាន​វិជ្ជាជីវៈ មានការ​ទទួលខុសត្រូវ មិន​អាច​ចេះ​តែ​ធ្វើ​អ៊ីចឹង​កើត​ទេ ។ លោក​បាន​បញ្ជាក់​ថា បើ​មាន​ឃើញ​ករណី​នេះ​មែន គេ​មាន​ក្រុមប្រឹក្សាវិន័យ មាន​ចំណាត់ការ​តាម​បែបបទ​រដ្ឋបាល ហើយ​បើ​មាន​អ៊ីចឹង​មែន​នោះ​នឹង​ត្រូវធ្វើ​តាម​ច្បាប់​ជាក់​ជា​មិន​ខាន​ឡើយ ៕