ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចប្រកាសអាសន្នយប់នេះ ប្រសិន​បើ​នៅតែភ្លៀង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ពីកម្លាំង​អាវុធហត្ថ​បាន​ឱ្យដឹងថា បន្ទាប់ពី​មានភ្លៀងធ្លាក់ជា​បន្តបន្ទាប់​នៅ​ប៉ុន្មានថ្ងៃនេះ ធ្វើ​ឱ្យ​ទឹក​​​​ជន់​លិច​​​គ្រប់ទីកន្លែង ដោយ​គិតមក​ដល់រសៀលថ្ងៃទី២៤​ កញ្ញា នេះ ស្ថិតតាមអូរព្រំដែនទឹកហូរខ្លាំង​ ជាពិសេស​ត្រង់ចំណុច​មាត់​​ច្រក​ទ្វារ​អន្តរ​ជាតិ​​ដូង ​ទឹក​កំពុង​​​​ជន់​លិច​ខ្លាំង​ ដោយគេឃើញទឹក​​ត្រឹម​​ពាក់​​កណ្តាល​រថយន្ត​ហើយនៅ​ថ្ងៃនេះ ។

សេចក្តីរាយការណ៍បន្តថា ទោះបីជាយ៉ាងណា គេឃើញ​មាន​ម៉ូតូ រទេះរុញ និងរថយន្ត​ នៅអាចធ្វើដំណើរឆ្លងកាត់​ចេញ​-​ចូល​បាន​នៅ​ឡើយទេ តែបើ​តាម​មើល​​ស្ថានភាព ប្រសិន​បើ​នៅ​តែបន្តភ្លៀងរលឹមបែបនេះ អាជ្ញាធរ​អាចនឹងត្រូវ​ប្រកាស​អាសន្នហើយ​នៅយប់​​​នេះ ព្រោះ​ទឹក​អាច​​ជន់ឡើងខ្លាំង ។