ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ហេតុផល​មួយ ម៉េ​ង កែវ​ពេ​ជ្ជ​តា ខន​ខាន​ច្រៀង​នៅ​ក្នុងស្រុក​ខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ចាស់វស្សា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ខក​ខានមិនបាន​ច្រៀង​រាំ​នៅ​ស្រុក​ខ្មែរ​នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​នេះ​ឡើយ ដោយសារ​តែ​នាង​មានការ​ចាំបាច់​មួយ​ដែល​ត្រូវ​ឲ្យ​នាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង និង​ស្នាក់​នៅ​ទីនោះ​រយៈពេល​ប្រមាណ​ជាង​២​ខែ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ចាស់វស្សា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ខក​ខានមិនបាន​ច្រៀង​រាំ​នៅ​ស្រុក​ខ្មែរ​នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​នេះ​ឡើយ ដោយសារ​តែ​នាង​មានការ​ចាំបាច់​មួយ​ដែល​ត្រូវ​ឲ្យ​នាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង និង​ស្នាក់​នៅ​ទីនោះ​រយៈពេល​ប្រមាណ​ជាង​២​ខែ​។

ការ​ទៅ​កាន់​ប្រទេស​បារាំង​នា​ពេល​នេះ​របស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា គឺ​ក្នុង​គោលបំណង​ទៅ​មើល​កូនប្រុស​ដែល​កំពុង​រស់នៅ និង​បន្ត​ការ​សិក្សា​នៅ​ទី​នេះ ខណៈ​ពេល​ដែល​អ្នក​នាង​ក៏​នឹង​ឆ្លៀតពេល​ចេញ​ច្រៀង​ឲ្យ​បងប្អូន​ខ្មែរ​នៅ​បារាំង​បាន​សប្បាយ​រីករាយ​នា​រដូវ​កាល​ចូល​ឆ្នាំ​ខ្មែរ​ផង​ដែរ​។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រកាស​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សង្ក្រាន្ត​ឆ្នាំ​នេះ​នាង​ខ្ញុំ​មិន​បាន​នៅ​ច្រៀង​ជូន​ទេ ដោយសារ​នាង​ខ្ញុំ​ត្រូវ​មក​មើល​កូន​រៀន​ឯ​ស្រុក​បារាំង ។ សូម​អភ័យទោស និង​សូម​អរគុណ​ដល់​បណ្តា​ក្រុមហ៊ុន ម្ចាស់​ពិធី​នានា​ដែល​ផ្តល់​កិត្តិយស​អញ្ជើញ​នាង​ខ្ញុំ​។

អ្នក​នាង​បញ្ជាក់​ថា ចូល​ឆ្នាំ អ្នកសិល្បៈ​គ្រប់​គ្នា​គេ​នៅ​កើប​លុយ​ក្នុងស្រុក ប្លែក​តែ​ខ្ញុំ ឆ្នាំ​នេះ​បែរជា​ចេញ​ក្រៅ​ទៅ​វិញ តើ​មក​ពី​ក្នុងស្រុក​ខ្ញុំ​អត់​ការងារ​ធ្វើ​ឬ​យ៉ាងម៉េច? ចម្លើយ ៖ មិនមែន​ទេ បុព្វហេតុ​គឺ​ដើម្បី​កូន កូនប្រុស​ដែល​នៅ​រៀន​ម្នាក់ឯង បើ​ទោះជា​មាន​អ៊ំ​ពូ​មីង មាន​លោកតា​លោកយាយ ក៏​គេ​នៅ​តែ​ត្រូវការ​ម្តាយ​ដែរ ។

អ្នក​នាង​ថា ខ្ញុំ​មកនេះ​មិនមែន​មក​កើប​លុយ​ទុក​ខ្លួនឯង​ទេ ក៏​មិនមែន​មក​ដើរ​លេង​ដែរ តែ​ខ្ញុំ​មក​ផ្តល់​ភាព​កក់ក្តៅ​អោយ​កូន សូម​អរគុណ​បងប្អូន​ទស្សនិកជន និង​ហ្វ៊ែ​ន ២​ខែ​ទៀត​ពេ​ជ្ជ​តា​វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ ចាំ​ទទួល​ផង​ណា៎​អ​ល​ណ​ព្វ​។

ជា​ការ​កត់សម្គាល់ កូនប្រុស​របស់​អ្នក​នាង ម៉ែ​ង កែវ​ពេ​ជ្ជ​តា បាន​និង​កំពុង​ស្នាក់​នៅ​ប្រទេស​បារាំង ដើម្បី​បន្ត​ការ​សិក្សា​នៅ​ទីនោះ ក្រោម​ការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​បុរស​ម្នាក់ ដែល​គេ​សង្ស័យ​ថា បុរស​ខ្មែរ​អាណិកជន​រូប​នោះ​ជា​គូស្នេហ៍​របស់​នាង​។

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ដើមឆ្នាំ​២០២២ នេះ អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​ធ្លាប់​បាន​ចេញ​ទៅ​ប្រទេស​បារាំង ដើម្បី​មើល​ស្ថានភាព​រស់នៅ និង​ការ​សិក្សា​របស់​កូនប្រុស​ម្តង​រួច​មក​ហើយ ខណៈ​ពេល​ដែល​អ្នក​នាង​បាន​ខក​ខានមិនបាន​ទៅ​ជួប​កូនប្រុស​អស់​រយៈពេល​២​ឆ្នាំ ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ធ្លាប់​បាន​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ទៅ​កាន់​កូនប្រុស​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង​នា​ពេល​នេះ​ថា ម៉ែ​ដឹង​ថា​កូន​ក៏​លំបាក​ក្នុង​ការ​សិក្សា​នៅ​ប្រទេស​គេ ព្រោះ​មិនមែន​ជា​ភាសារ​ជាតិ​យើង ។ ដើម្បី​ដេញ​អោយទាន់​គេ​កូន​ត្រូវ​ខំប្រឹង​ទ្វេ​ដង ពិតជា​មិន​ងាយស្រួល​ទេ គេ​ដើរ យើង​រត់ ។ ប៉ុន្តែ​ម៉ែ​ជឿជាក់​លើ​ប្រាជ្ញា និង​ការ​ប្រឹងប្រែង​របស់​កូន​ថា កូន​អាច​ធ្វើ​បាន ។ កូនប្រុស​មាសម្តាយ ! សូម​កូន​រីករាយ​ចំពោះ​ភ័ព្វសំណាង​ខ្ពង់ខ្ពស់​របស់​កូន​ប្រកបដោយ​ក្តី​សង្ឃឹម ។

កូន​បាន​ទទួល​ការ​គាំទ្រ ជំរុញ​លើកតម្កើង​បង្កើន​សមត្ថភាព​ដល់​កូន​ប្រកបដោយ​ក្តី​ស្រលាញ់​ថ្នាក់ថ្នម​យ៉ាង​ល្អ​បំផុត​អំពី​ចាស់ទុំ បើ​ទោះជា​លោក​មិនមែន​ជា​ឪពុក​បង្កើត ប៉ុន្តែ​ទឹកចិត្ត​របស់​លោក​ពិតជា​ធំធេង​ខ្លាំង​ណាស់ មួយទៀត​ចូរ​កូន​កុំ​ភ្លេច​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​ទាំង​ប៉ុន្មាន​របស់​ចាស់ទុំ និង​ម៉ែ គឺ​សុំ​អោយ​កូន​តស៊ូ​ខំរៀន ប្រព្រឹត្ត​ខ្លួន​ជា​មនុស្ស​និស្ស័យ​ល្អ ធ្វើ​តែ​អ្វី​ល្អ​ៗ កាន់​ចិត្ត​សច្ចៈ ទៀងត្រង់ ហើយ​កូន​ត្រូវ​តែ​មោះមុត ព្រោះ​អនាគត​កូនប្រុស​គឺជា​បង្គោល​ដ៏​រឹង​មាំ​សម្រាប់​គ្រួសារ និង​សង្គម​ជាតិ ។ ម៉ែ​សូម​ជូនពរ​កូនប្រុស​ម៉ែ សូម​កូន​មាន​ក្តី​សុខ​សំណាងល្អ សុខភាព​ល្អ ព្រះ​តាម​ថែរក្សា មាន​អារម្មណ៍​ភ្លឺ​ថ្លា​ប្រាជ្ញា​វាងវៃ និង​មានជោគ​ជ័យ​ទាំង​ក្នុង​ការ​រៀនសូត្រ ទាំង​ក្ន​ង​ឆាកជីវិត​របស់​កូន ។ ម៉ែ និង​ប្អូន​នឹក​កូន​គ្រប់​វេលា រតនៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ