ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​​៣០​ម៉ឺន​រៀល​មិនដូចបំណង ប៉ង​កា .ប់ម្តាយ ​និង​ដេញ​កា.ប់​ទាំង​​ប្អូនប្រុស

2 ឆ្នាំ មុន
  • កំពង់ចាម

កូនប្រុស​អកតញ្ញូ​ស្រវឹង​ខួប​ម្នាក់ បាន​កាន់​កាំបិត​ដេញ​កា.ប់​ប្អូនប្រុស និង​ប៉ង​កា.ប់​ម្តាយ​ទៀត ដែល​​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង កាលពី​

ខេត្ត​ត្បូងឃ្មុំ ៖ កូនប្រុស​អកតញ្ញូ​ស្រវឹង​ខួប​ម្នាក់ បាន​កាន់​កាំបិត​ដេញ​កា.ប់​ប្អូនប្រុស និង​ប៉ង​កា.ប់​ម្តាយ​ទៀត ដែល​​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២២ នៅ​ភូមិ​ចាន់​ទូង ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ដោយ​សារ​តែ​ការ​សុំ​លុយ​ម្ដាយ​ចំនួន​៣០​ម៉ឺន​រៀល​មិន​បាន ។ ទោះជា​យ៉ាង​ណា ដោយ​មានការ​អន្ត​រាគ​មន៍​ពី​នគរបាល​មូលដ្ឋាន កូនប្រុស​រូប​នេះ​ក៏​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន ។

វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ ថ្លែង​ថា ជន​នេះ​ឈ្មោះ យឹ​ប វី​រៈ អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ​បាន​យក​កាំបិត​ផ្គាក់​គំរា.ម​កា.ប់់​ម្តាយ​ឈ្មោះ លាង យ៉ា​ត អាយុ​៥៤​ឆ្នាំ ដែល​រស់នៅ​ផ្ទះ​ជាមួយ​គ្នា និង​ដេញ​កា.ប់​ប្អូនប្រុស​ឈ្មោះ យឹ​ប សា​ឯម អាយុ​៣៤​ឆ្នាំ រស់នៅ​ផ្ទះ​ក្បែរ​គ្នា តែ​មិន​បណ្តាល​ឲ្យ​រង​របួស​ទេ ដោយសារ​រត់គេច​ខ្លួន​ទាន់ ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ពី​ជន​រង​គ្រោះ​ភ្លាម នៅ​ល្ងាច​ថ្ងៃ​ដដែល ដោយ​មានការ​ឯក​ភាព​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​បានការ​ឯកភាព​ពី​លោក ហាក់ សៀ​ក​លី​ម ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សា​លា​ដំបូង​ខេត្ត កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រឡប់ បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ឈ្មោះ យឹ​ប វី​រៈ នេះ​និង​ដកហូត​បាន​វត្ថុ​តាង​កាំបិត​ផ្គាក់​១ រួច​បញ្ជូន​មក​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​សួរនាំ ។

សូម​បញ្ជាក់​ថា ដោយសារ​តែ​បុរស​នេះ​ផឹកស្រា​ច្រើន​ពេក ធ្វើ​ឲ្យ​ប្រពន្ធ​រត់​ចោល​២​ឆ្នាំ​មក​ហើយ ឯ​សព្វថ្ងៃ​រស់នៅ​ក្រោម​ដំបូលផ្ទះ​ជា​មួយ​នឹង​ម្ដាយ​របស់​ខ្លួន ។ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមេសា​នោះ បុរស​ស្រវឹង​ខួប​រូប​នេះ​បាន​ទៅ​សុំ​លុយ​ម្ដាយ​ចំនួន​៣០​ម៉ឺន​រៀល តែ​ម្ដាយ​មិន​ឲ្យ​ព្រោះ​គាត់​ចាស់​ហើយ​មិនដឹង​ទៅ​រក​លុយ​ពី​ណា​មក​ឲ្យ​នោះ​ទេ ។ ដោយសារ​តែ​ម្ដាយ​មិន​ឱ្យ ក៏​ខឹង​ហើយ​ស្ទុះ​ទៅ​យក​កាំបិត​មក​ដេញ​កា.ប់​ប្អូនប្រុស​របស់​ខ្លួន​ដែល​មានផ្ទះ​នៅ​ក្បែរ​គ្នា តែ​បាន​រត់​រួច ក៏​បែរមក​ប៉ង​កា.ប់​ម្តាយ​វិញ ។

ដោយ​ឃើញ​ទ​ង្វើ​របស់​កូនប្រុស​ឈ្មោះ យឹ​ប វី​រៈ ប្រព្រឹត្ត​បែប​នេះ ទ្រាំ​លែង​បាន​ព្រោះ​តែង​តែ​កើត​មាន​ជា​រឿយ​ៗ ម្តាយ​ក៏​សម្រេច​ប្ដឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់ខ្លួន​កូនប្រុស​រូប​នេះ​ចាត់ការ​ទៅ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ