រាជធានីភ្នំពេញ ៖ បុរសនារីចាប់ពីអាយុ០៦ឆ្នាំដល់៨០ឆ្នាំ សម្រាប់អ្នកើតឆ្នាំខាលនេះ ទំនាញថា ជាឆាំ្ននាំមកនូវជោគលាភសក្ការៈគិតប្រកបការងារអ្វីៗតែងតែបានសម្រេច ។ នេះយោងតាមសៀវភៅ មហាសង្ក្រាន ឆ្នាំខាលចត្វាស័ក រៀបរៀងដោយឯកឧត្តម អ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាស្ត្រខ្មែរ និងសកល ។

ចំពោះបុរសអាយុ ០៩,១៦,២១,២៤, ៣៣,៤០,៤៥,៥២,៥៧, ៦៤,៦៩,៧៦,៨១, និងស្ត្រីអាយុ ០៩,១៤,២១,២៦, ៣៣,៣៨, ៤៥,៥០,៥៧,៦២,៦៩,៧៤,៨១ឆ្នាំ ទំនាយថា ជាឆាំ្ននាំមកនូវជោគលាភសក្ការៈគិតប្រកបការងារអ្វីៗតែងតែបានសម្រេច ដូចសេចក្តីប្រាថ្នាគ្រប់ប្រការ ដែលអាចចែកចេញបានដូចតទៅនេះ ៖
ជោគលាភ នឹងបានទ្រព្យសម្បត្តិ លុយកាក់មាសប្រាក់ និងវត្ថុមានតម្លៃគ្រឿង ប្រដាប់លម្អ គេហដ្ឋានដីធ្លី ឬបានឡើងប្រាក់ខែ និងប្រាក់បំណាច់រង្វាន់ផ្សេងៗទៀត ។

កិត្តិយស ការសិក្សានឹងបានប្រឡងជាប់ដូចសេចក្តីប្រាថ្នា បើនៅទំនេរនឹងបានការងារធ្វើ បើមានការងារធ្វើស្រាប់ហើយនឹងបានឡើងកាន់មុខតំណែងខ្ពស់ឡើង ។
កេរ្តិ៍ឈ្មោះ នឹងបានទទួលសេចក្ដីនិយមរាប់អាន លើកតម្កើងមុខមាត់ពីមនុស្ស ក្នុងមជ្ឈដ្ឋានការងារ ឬនៅក្នុងផ្ទះជាទីពេញចិត្តដល់ខ្លួនឯង និងអ្នកដទៃ ។
សេចក្តីសុខ នឹងបានជួបប្រទះនឹងសេចក្តីស្នេហ៍ដ៏បរិសុទ្ធ ឯអ្នកដែលមានគូគ្រង ហើយនឹងមានបុត្រជាទីស្រឡាញ់ពេញចិត្ត សេចក្តីសុខនឹងកើនទ្វេឡើងថែមទៀត ។

បុរសអាយុ ៣៣,៤០,៤៥,៥២,៥៧,ឆ្នាំ និងស្ត្រី អាយុ ៣៣,៣៨,៤៥,៥០ ឆ្នាំ ទំនាយថា បើរៀបអាពាហ៍ពិពាហ៍ហើយនឹងមានកូន បើនៅលីវនឹងបានរួម រ.ក្សអភិរម្យសមសេចក្ដីបំណងប៉ងប្រាថ្នា ឬបានទទួលលាភសក្ការៈជាវត្ថុមានជីវិតផ្សេងៗទៀតចូលមកនៅក្នុងផ្ទះ ។
បុរសអាយុ ០៨,១៧,២០,២៩,៣២,៤១,៤៤,៥៣, ៥៦,៦៥,៦៨, ៧៧,៨០,ឆ្នាំ និងស្ត្រីអាយុ០៧,១៦,១៩,២៨,៣១,៤០,៤៣, ៥២,៥៥,៦៤,៦៧,៧៦,៧៩,ឆ្នាំ ទំនាយថា ជាថ្នាំនាំមកនូវគ្រោះកាច ឱ្យប្រញាប់ប្រុងប្រយ័ត្នខ្លួនដែលអាចចែកចេញបានដូចតទៅនេះ ៖
១-នឹងជួបប្រទះរឿងទុក្ខសោក ខូចចិត្តដោយពពួកសត្រូវក្រុមពាលទាំងឡាយប៉ុន្មានប៉ងព្យាបាទ កុំធ្វើដំណើរទៅទីស្ងាត់ និងពេលរាត្រី ព្រោះនឹងត្រូវចោរខ្លុយគំរាមកំហែង ។
២-រោគាព្យាធីបៀតបៀនកាយ សត្វអាសិរ្ពឺសទិច ឬខាំធ្វើឱ្យអស់សេចក្តីសុខ ។
៣-លុយកាក់ត្រូវចំណាយច្រើនទាំងក្នុងផ្លូវដែលចាំបាច់ និងមិនចាំបាច់ដែលអាចហៅថា ជាឆ្នាំដែលចុះដើមទុនក្នុងផ្លូវដែលចាំបាច់និងជាឆ្នាំនៃការចំណាយទៅក្នុងផ្លូវដែលមិនចាំបាច់ បើធ្វើជំនួញជួញប្រែនឹងត្រូវខាតដើមទុន។
៤-សង្ឃឹមផលប្រយោជន៍ទៅលើផ្លូវអ្វីច្រើនតែខុសភ្លាំងភ្លាត់ប្រាក់ចំណូលតិចជាង ប្រាក់ចំណាយ ឬបានមកហើយចាយអស់ទៅវិញ។
៥- បងប្អូនញាតិមិត្តដែលធ្លាប់ស្រឡាញ់រាប់អានគ្នានឹងប្រែក្លាយជាសត្រូវ ។
៦- ទីលំនៅ ឬកន្លែងធ្វើការត្រូវផ្លាស់ប្ដូរ ឬធ្វើដំណើរទៅស្រុកឆ្ងាយឬបើលោកអ្នកមិនចាកចេញទៅទេក៏គង់មានមនុស្សនៅក្នុងផ្ទះចាកចេញទៅដែរ ។
៧-រងទទួលសេចក្ដីយ៉ាប់យឺនលំបាកលំបិន ឬនឿយហត់ជាខ្លាំងទាល់តមានមានៈ អត់ធន់ ។
៨-ធ្វើការងារជាមួយអ្នកដ៏ទៃនឹងត្រូវគេឆបោក បងប្អូនញាតិមិត្ដស្និទ្ធស្នាលប្រែក្លាយទៅជាសត្រូវកន្លែងធ្លាប់នៅនឹងត្រូវក្ដៅក្រហាយ ឬត្រូវគេបណ្ដេញចេញចិត្តថ្លើមអន្ទះអន្ទែង ។

បុរសអាយុ ៦,៧,១៨,១៩,៣០,៣១,៤២,៤៣,៥៤,៥៥, ៦៦,៦៧, ៧៨,៧៩ឆ្នាំ និងស្ត្រីអាយុ ១១,១២,២៣,២៤,៣៥,៣៦,៤៧, ៤៨,៥៩,៦០,៧១,៧២,ឆ្នាំទំនាយថា ឆ្នាំនេះជាឆាំ្ននៃប្រក្រតីកាល គឺមិនល្អណាស់ហើយក៏មិនអាក្រក់ណាស់ណា ដែរការសិក្សាបានត្រឹមប្រលងជាប់មិនធ្លាក់ប្រកបការងារបានផលល្មម បើធ្វើជំនួញជួញប បានត្រឹមមិនខាតដើម ។
បងប្អូនញ្ញាតិមិត្តជិតឆ្ងាយ បើឧស្សាហ៍ទៅមករាប់គា្នទើបអាចផ្សាភ្ជាប់ចំណងសាមគ្គី បានល្អ ។
ការងារអ្វីៗ អាស្រ័យដោយការព្យាយាម ហើយប្រើការពិនិត្យពិចារណាល្អិតល្អន់ទើបអាចរកផលកម្រៃបាន ។
សេចក្ដីស្នេហាត្រូវប្រើសេចក្តីមានៈព្យាយាមទើបសម្រេចផលនឹងអាចរឹតចំណងស្នេហារវាងគ្នានឹងគា្នបានជាបង្គួរ គឺមិនល្អពេកហើយក៏មិនអាក្រក់ពេក តែក៏មិនអាក្រក់ពេកដល់ទៅដាច់ដោចលែងលះផ្តាច់មគ្គសង្វះគ្នាដែរ ។
បុរសអាយុ ១២,១៣,២៤,២៥,៣៦,៣៧,៤៨,៤៩, ៦០,៦១, ៧២,៧៣,៨៤ឆ្នាំ និងស្ត្រីអាយុ០៦,១៧,១៨,២៩,៣០,៤១,៤២, ៥៣,៥៤,៦៥,៦៦,៧៧,៧៨,ឆ្នាំ ទំនាយថា ឆ្នាំនេះជាឆ្នាំស្រមោលអន្ទោលតាមប្រាណ គឺនៅក្នុងឆ្នាំនេះបើលោកអ្នកធ្វើ ល្អនឹងបានទទួលផលល្អ បើធ្វើអាក្រក់បានអាក្រក់តបស្នងវិញយ៉ាងប្រាកដ ។
ធ្វើការងារអ្វីៗប្រដូចទៅនឹងស្រមោលអន្ទោលតាមប្រាណខុសហើយគឺត្រូវទទួលផលកម្មដោយគ្មានការអភ័យ ឬបន្ធូរបន្ថយ គ្មានផ្លូវនឹងផ្លាស់ប្ដូរកែកុន ថាធ្វើអាក្រក់ឱ្យក្លាយទៅជាល្អ ឬធ្វើល្អទៅជាអាក្រក់បានទេ បើទុកជាគេជួយក៏ជួយមិនរួចដែរ ។

បុរសអាយុ១០,១៥,២២,២៧,៣៤,៣៩,៤៦, ៥១,៥៨, ៦៣,៧០, ៧៥,៨២,ឆ្នាំ និងស្ត្រីអាយុ០៨,១៥,២០,២៧,៣២,៣៩,៤៤, ៥១,៥៦, ៦៣,៦៨,៧៥,៨០,ឆ្នាំ ទំនាយថា ឆ្នាំនេះជាឆ្នាំនៃការមានជោគលាភ ប៉ុន្តែនឹងល្អបានទៅតាមលំដាប់ គឺចាប់តាំងពីដើមឆ្នាំ ហើយនឹងចេះតែកើនទ្វេឡើងៗពីតិចទៅច្រើនជាលំដាប់រហូតដល់ចុងឆ្នាំ ការ សិក្សានឹងចេះតែរីកចម្រើនទៅមុខបន្តិចម្ដងៗ លុះដល់ចុងឆ្នាំទើបល្អពេញកំរិត ។
ការងារអ្វីៗក៏ដូចគា្នដែរ នៅដើមឆ្នាំមិនសូវមានការរីកចម្រើនខ្លាំងប៉ុន្មានទេដល់ទៅកណ្ដាលឆាំ្នទើបឃើញផលល្អជាមធ្យម លុះចុងឆ្នាំទើបទទួលផលពេញបរិបូណ៌ ។
ភាពរីកចម្រើននឹងឃើញបានចាប់ពីខែឧសភាឡើងទៅហើយចេះតែកើនចម្រើនតទៅជាលំដាប់រហូតពេញលេញបរិបូណ៌ដល់ទៅចុងឆ្នាំ ។
បុរសអាយុ ១១,១៤,២៣,២៦,៣៥,៣៨,៤៧,៥០,៥៩,៦២,៧១, ៧៤,៨៣ឆ្នាំ និងស្ត្រីអាយុ១០,១៣,២២,២៥,៣៤,៣៧,៤៦,៤៩, ៥៨,៦១,៧០,៧៣,៨២, ទំនាយថា ឆ្នាំនេះជាឆ្នាំមានគ្រោះថ្នាក់ធំ ចូរប្រុងប្រយ័ត្នឱ្យមែនទែនព្រោះហេតុនឹងកើតឡើងបានជាច្រើនប្រការគឺ ៖
១- កើតហាយនៈលិចលង់ គឺត្រូវខូចខាត លុយកាក់អស់រលីងពីខ្លួន ។
២-កើតការផ្លាស់ប្តូរព្រាត់ប្រាស់និរាសចាកចោលគា្នដោយសត្រូវធ្វើទោស ឬជួបសេចក្តីទុក្ខលំបាក ឬត្រូវធ្វើដំណើរទៅស្រុកឆ្ងាយដោយមានហេតុចាំបាច់ ។ ចំពោះអ្នកដែលមានបំណងនឹងផ្លាស់ប្តូរ ឬចង់ធ្វើដំណើររមែងបានដូចសេចក្ដីបំណង ។
៣- បងប្អូនញាតិមិត្តជាទីស្រឡាញ់នឹងប្រែក្លាយទៅជាសត្រូវ ស្អប់ខ្ពើមគ្នា ។
៤-ត្រូវគេឆបោកកេងប្រវ័ញធ្វើបាប ឱ្យខូចខាត នូវរបស់ជាទីស្រឡាញ់ហួងហែងជាទីគាប់ចិត្ត ។
៥-ត្រូវចោរលួច ឬភ្លើងឆេះឱ្យបានទទួលសេចក្ដីក្ដៅក្រហាយនឹងការខកចិត្ត ។
៦- អ្នកធ្វើការជាមួយគ្នាមានគំនិតផ្ដន្ទាឈ្នានិស ឬរង់ចាំចាប់កំហុសជាហេតុធ្វើឱ្យ ទទួលទោសទណ្ឌធ្វើការងារច្រើនលើសលន់ប៉ុន្តែ សេចក្តីគួរគាប់គ្មានត្រូវគេបោកបញ្ឆោតទៅក្នុងផ្លូវអកុសល ៕
ចែករំលែកព័តមាននេះ