ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​១​ក្បាល​ត្រូវ​អ្នកស្រុក​វា​.​យស​ម្លា​.​ប់ ក្រោយ​ខាំ​ក្មេង​ស្រី​២​នាក់ តែ​រក​ម្ចាស់​អត់​ឃើញ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ឆ្កែ​១​ក្បាល ត្រូវ​បាន​អ្នកស្រុក​បង្ខំចិត្ត​វា​.​យស​ម្លា​.​ប់ ក្រោយ​ពេល​ខាំ​ក្មេង​ស្រី​ចំនួន​២​នាក់ ហើយ​គ្មាន​អ្នក​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឆ្កែ​១​ក្បាល ត្រូវ​បាន​អ្នកស្រុក​បង្ខំចិត្ត​វា​.​យស​ម្លា​.​ប់ ក្រោយ​ពេល​ខាំ​ក្មេង​ស្រី​ចំនួន​២​នាក់ ហើយ​គ្មាន​អ្នក​ទទួលខុសត្រូវ​។ ហេតុការណ៍​ដ៏​កម្រ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ថា ឆ្កែ​ដែល​អ្នកស្រុក​សម្រេចចិត្ត​វា​.​យស​ម្លា​.​ប់​១​ក្បាល​ខាងលើ​នេះ គឺជា​ឆ្កែ​ញី ពណ៌​ខ្មៅ​។ ហើយ​ឆ្កែ​១​ក្បាល​នេះ បាន​ខាំ​ក្មេង​ស្រី​តូច​ម្នាក់​អាយុ​ប្រហែល​២​ឆ្នាំ លុះ​នាង​បង​អាយុ​ជាង​១០​ឆ្នាំ​ចូល​ទៅ​យក​ប្អូន ស្រាប់តែ​ឆ្កែ​១​ក្បាល​នេះ ខាំ​ទាំង​នាង​បង បណ្តាល​ឱ្យ​រង​របួស​ដៃ និង​ផ្ទៃមុខ​ថែម​ទៀត​។ ភ្លាម​ៗ​នោះ ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ បាន​យក​កូនស្រី​ទាំង​២​នាក់​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ជំងឺ​ផ្សេង​ៗ​អស់​ទឹកប្រាក់​១​លាន​៣​សែន​រៀល​។

ក្រោយ​កើតហេតុ គ្រួសារ​ជន​រង​គ្រោះ​បាន​ព្យាយាម​សួរ​រក​ម្ចាស់​ឆ្កែ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទទួលខុសត្រូវ​ឡើយ​។ ហើយ​នៅ​ទីបំផុត អ្នកស្រុក​ក៏​បាន​ខឹងសម្បា ហើយ​ក៏​បាន​សម្រេចចិត្ត​នាំ​គ្នា​ទាក់​ឆ្កែ និង​វា​.​យស​ម្លា​.​ប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ