ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា ពេជ្រ ក្តៅ​ចុង​ច្រមុះ​វា.យបក​វិញ​យ៉ាង​ចាក់​ដោត រឿង​រិះគន់​ផ្នូរ​ឪពុក​គ្មាន​អក្សរ​ខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ករុណា ពេជ្រ បាន​ធ្វើការ​វា​.​យ​បក​ទៅ​វិញ​ភ្លាម​ៗ ទៅ​កាន់​ម្ចាស់​ផេ​កមួយ​ដែល​ឈ្មោះ​ថា «​អ្នក​ចម្បាំង ត្បូងឃ្មុំ​» ដែល​បាន​រិះគន់​ទៅ​លើ​ផ្នូរ​ឪពុក​របស់​លោក ដែល​មិន​មាន​សរសេរ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ករុណា ពេជ្រ បាន​ធ្វើការ​វា​.​យ​បក​ទៅ​វិញ​ភ្លាម​ៗ ទៅ​កាន់​ម្ចាស់​ផេ​កមួយ​ដែល​ឈ្មោះ​ថា «​អ្នក​ចម្បាំង ត្បូងឃ្មុំ​» ដែល​បាន​រិះគន់​ទៅ​លើ​ផ្នូរ​ឪពុក​របស់​លោក ដែល​មិន​មាន​សរសេរ​អក្សរ​ខ្មែរ​។

ជាមួយនឹង​រូបភាព​តារា​រូប​នេះ​កំពុង​តែ​សែន​ផ្នូរ​ឪពុក​របស់​ខ្លួន ហើយ​ផេ​ក​ខាងលើ ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​រិះគន់​ថា «​រស់នៅ​ក្នុង​ប្រទេស​ខ្មែរ កើត​លើ​ទឹកដី​ខ្មែរ ស្លា​.​ប់​ទៅ​វិញ​លើ​ដី​ខ្មែរ​ទៀត អាច​ថា​មាន​ឈា​.​ម​ជ័រ​ជា​ខ្មែរ​ជាង​ពាក់កណ្តាល​ដែរ​! ហេតុ​អ្វី​ក៏​រ​មើល​គុណ​នឹង​ទឹកដី​នេះ? ​សូ​ម្បី​ផ្នូរ​ក៏​មិន​សរសេរ​អក្សរ​ខ្មែរ​សូ​ម្បី​មួយ​តួរ?​»​។

តាម​រយៈ​សារ​រិះគន់​ខាងលើ​នេះ បាន​ធ្វើ​អោយ​លោក ករុណា ពេជ្រ ហាក់​ក្តៅ​ចុង​ច្រមុះ និង​បាន​វា​.​យ​បក​វិញ​ថា «​ខ្ញុំ​ផ្ញើ​ជូន​ម្ចាស់​ផេ​ក អ្នក​ចម្បាំង ត្បូងឃ្មុំ ផង​ណា​បង​»​។ លោក​ថា «​សុំ​សរសើរ​ទឹកចិត្ត​បង សូ​ម្បី​តែ ម៉ុង ឪពុក​ខ្ញុំ​ក៏​បងអូស​ទាញ​ចូល​ការ​រិះគន់​បាន​ដែរ បង​ជា​ខ្មែរ ឬ​ជា​បរទេស បាន​បង​មើល​មិនឃើញ ហើយ​រិះគន់ ម៉ុង​ឪពុក​របស់ខ្ញុំ​គ្មាន​អក្សរ​ខ្មែរ សូ​ម្បី​មួយ​តួ ចុះ​បង​ស្រលាញ់​ទឹកដី​ហ្នឹង ការពារ​ទឹកដី​ហ្នឹង ចុះ​បង​ចេះ​អាន​អក្សរ​ខ្មែរ​ដែរ​ឬទេ​..​?​? ចុះ​ឈ្មោះ​ឪពុក​ខ្ញុំ សរសេរ​ថា ម៉ុ​ក សា​ខន លើ​ស្លាក​ទង់ព្រលឹង​នោះ ជា​អក្សរ​អ្វី​ទៅ​វិញ​..​?​? បង​ចេះ​ខ្មែរ ឬ​អត់ ឬ​បង​ចេះ​ខ្មែរ​ដែរ ប៉ុន្តែ​បង​ធ្វើ​ភ្លើ ល្ងង់ រិះគន់​ទាំង​ងងើល​បែប​នេះ​…!»​។

លោក​បញ្ជាក់​ថា «​ខ្ញុំ​សូម​ទទួល​ការ​រិះគន់​បែប​ស្ថាបនា ចៀស​ជាង​ការ​រិះ​បែប​ជាន់ពន្លិច​របៀប​ធ្វើ​ល្ងង់​ភ្លីភ្លើរ​បស់បង​នា​ពេល​នេះ​… ហើយ​បើ​អាច សូម​មេត្តា​បង​កុំ​យក​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ឪពុក​របស់ខ្ញុំ​មក​រិះគន់​ទាញ​ប្រយោជន៍​ចូល​នយោបាយ​និយម​ជ្រុលរ​បស់បង មក​ជាប់​ឪពុក​របស់ខ្ញុំ ព្រោះ​គាត់​បាន​ស្លា​.​ប់​លាចាក​លោក​នេះ​ទៅ​ហើយ បង​»​។

លោក​បន្ថែម​ថា «​បើ​បង​ចង់​យក​ខ្ញុំ​ទៅ​ពាក់ព័ន្ធ​ជាមួយ​ន​យោ​បោករ​បស់បង ដូច​កាលពី​ឆ្នាំ​២០១៣ បាន ដែល​គ្នីគ្នា​បង សស្រាក់​គ្នា ជេរ​ខ្ញុំ​យ៉ាង​ផុសផុល​នោះ គឺ​ខ្ញុំកំដរ​បាន ហើយ​សូម​ប្រាប់​ថា មក​ដល់​ឡូ​វ​នៅ​តែ លុះ​ក្ស័យ​មិន​ដូរ​» ។ លោក​ថា «​យក ឪពុក​ខ្ញុំ ស្លា​.​ប់​ហើយ លើកយក​មក​រិះគន់​បែប​ល្ងី​ល្ងឺ ដូចនេះ ប្រយ័ត្ន​បាបកម្ម​បង ព្រោះ​បង​ក៏​មាន​ឪពុក មាន​ម្តាយ​ដូច​គ្នា​… កុំ​ភ្លេច​កម្ម​មិន​ចាំជាតិ​ក្រោយ​ទេ បង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ