ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាប់​ពាន់​នាក់​ប្រឆាំង​ប្រពៃណី​ប្រយុទ្ធ​ជាមួយ​គោ​ជល់

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ ផ្សាយ​ថា មនុស្ស​រាប់​ពាន់​នាក់​នៅ​អេ​ស្ប៉ា​ញ​បាន​ចូលរួម​ដើរ​ជា​ក្បួន​នៅ​ក្រុង​ម៉ា​ឌ្រី​ត កាលពី​ថ្ងៃ​ទី​១០ កញ្ញា ដើម្បី​ទាមទារ​ឱ្យ​បញ្ឈប់​ប្រពៃណី​ប្រយុទ្ធ​ជាមួយ​គោ​

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ ផ្សាយ​ថា មនុស្ស​រាប់​ពាន់​នាក់​នៅ​អេ​ស្ប៉ា​ញ​បាន​ចូលរួម​ដើរ​ជា​ក្បួន​នៅ​ក្រុង​ម៉ា​ឌ្រី​ត កាលពី​ថ្ងៃ​ទី​១០ កញ្ញា ដើម្បី​ទាមទារ​ឱ្យ​បញ្ឈប់​ប្រពៃណី​ប្រយុទ្ធ​ជាមួយ​គោ​ជល់​ដែល​បាន​ដំណើរការ​ក្នុង​រយៈពេល​ជា​ច្រើន​សតវត្ស​មក​ហើយ​នោះ ។

អ្នក​ដើរ​ជា​ក្បួន​រាប់​ពាន់​នាក់​ចេញពី​តំបន់​ជា​ច្រើន​របស់​អេ​ស្ប៉ា​ញ​បាន​លើក​ស្លាក​បដា​មាន​អត្ថន័យ​ប្រឆាំង​ប្រពៃណី​ប្រយុទ្ធ​ជាមួយ​គោ​ជល់​គ្រប់​រូបភាព ។

ការ​តស៊ូ​ជា​មួ​​យ​គោ​ជល់​មិនមែន​ជា​កីឡា និង​មិន​សក្តិ​សម​លើក​ស្ទួយ​ជា​វប្បធម៌​ប្រចាំ​ប្រទេស​ទេ ព្រោះ​ជា​រឿង​ព្រៃផ្សៃ ។

កាលពី​ខែមិថុនា ២០១៦​រដ្ឋបាល​នៅ​តំប់ «Castillay Leon» បាន​ហាម​សម្លាប់​គោ​ជល់​នៅ​ក្នុង​ពិធីបុណ្យ ផ្សេង​ៗ​ដើម្បី​ជំរុញ​ដល់​តំបន់​នានា ពិសេស​នៅ​ភាគ​ខាងជើង​អេ​ស្ប៉ា​ញ​ដែល​នៅ​មានការ​សម្លាប់​គោ​ជល់​ឱ្យ​យកតម្រាប់​តាម​។ ចំណែក​ក្រុង Valencia គឺជា​ទីក្រុង​ស្ថិត​នៅ​លំដាប់​ទី​៣​របស់​អេ​ស្ប៉ា​ញ​ក៏​ហាម​ធ្វើ​ទារុណកម្ម​លើ​គោ​ជល់​គ្រប់​រូបភាព​ក្នុង​ពិធីបុណ្យ​នានា​នៅ​ទីក្រុង​ដែរ ។

ដោយឡែក​ក្រុម​សកម្មជន​ដែល​គាំទ្រ​ឱ្យ​មានការ​អភិរក្ស​តស៊ូ​គោ​ជល់​នៅ​អេ​ស្ប៉ា​ញ បាន​ហៅ​ខ្លួនឯង​ថា «Aficionados» ដែល​មាន​សមាជិក​ច្រើន​ប្រហាក់ប្រហែល​នឹង​ក្រុម​អ្នក​តវ៉ា​នោះ​ដែរ ធ្លាប់​ចេញ​មុខ​ប្រកាស​ការពារ​ប្រពៃណី​ចំណាស់​របស់​ពួក​គេ ។ ក្រុម​នោះ​បញ្ជាក់​ថា ការ​តស៊ូ​ប្រយុទ្ធ​ជាមួយ​គោ​ជល់​គឺជា​សិល្បៈ និង​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ប្រចាំ​ប្រទេស​អេ​ស្ប៉ា​ញ ដូច​គ្នា​នឹង​ប្រពៃណី​នៃ​ការ​រាំ​របាំ​សាំ​បា​នៅ​ប្រេ​ស៊ី​ល​ដែរ ៕