ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងកក់ខែ​ សត្វ​ហ៊ីង​ត្រូវប៉ា​ន់​លើ​ទីផ្សារ​ ទទួល​បាន​តម្លៃ​​ខ្ពស់​​ណាស់​​

2 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេ​ត​ស្ទឹងត្រែ​ង ៖ ជា​ធម្មតា​តាម​ការ​កត់សម្គាល់​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​ថ្មី​ៗ​ជោ​កជាំ​ ធ្វើឱ្យសត្វ​ហ៊ីង​ដែល​នៅ​សំងំ​ក្នុ​ង​ដីសើម​​និង​ក្រោម​ស្លឹកឈើ​ងា​ប់ ​វា​រត់​ចេញ​មក​ក្រៅ​និង​យំ​សម្លេង​ទ្រហឹង​តគ្នា ហើយ​ត្រូវ​គេ​ដើ​ឆ្លុះ​និង​ចាប់​​នៅពេល​យប់ យក​ទៅ​លក់​លើ​ទីផ្សារ​ឱ្យ​អ្ន​បរិ​ភោគ​ ។ សត្វហ៊ីង​ចេញ​នៅ​រដូវ​ធ្លាក់​ភ្លៀង​កក់​ខែ​ថ្មី​ៗ ​គឺ​មាន​ពង​ពេញ​ៗ​ពោះ​ដោយ​មិនទាន់​បើក​មាត់​ចាប់​សត្វ​ល្អិត​ផ្សេង​ៗ​ធ្វើជា​ចំណី…

ខេ​ត​ស្ទឹងត្រែ​ង ៖ ជា​ធម្មតា​តាម​ការ​កត់សម្គាល់​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​កក់​ខែ​ថ្មី​ៗ​ជោ​កជាំ​ ធ្វើឱ្យសត្វ​ហ៊ីង​ដែល​នៅ​សំងំ​ក្នុ​ង​ដីសើម​​និង​ក្រោម​ស្លឹកឈើ​ងា​ប់ ​វា​រត់​ចេញ​មក​ក្រៅ​និង​យំ​សម្លេង​ទ្រហឹង​តគ្នា ហើយ​ត្រូវ​គេ​ដើ​ឆ្លុះ​និង​ចាប់​​នៅពេល​យប់ យក​ទៅ​លក់​លើ​ទីផ្សារ​ឱ្យ​អ្ន​បរិ​ភោគ​ ។

សត្វហ៊ីង​ចេញ​នៅ​រដូវ​ធ្លាក់​ភ្លៀង​កក់​ខែ​ថ្មី​ៗ ​គឺ​មាន​ពង​ពេញ​ៗ​ពោះ​ដោយ​មិនទាន់​បើក​មាត់​ចាប់​សត្វ​ល្អិត​ផ្សេង​ៗ​ធ្វើជា​ចំណី គឺ​គេ​ពេញនិយម​ទិញ​ទៅ​ធ្វើជា​ម្ហូប​បំផុត ទោះបី​តម្លៃ​ថ្លៃ​បន្តិច​ក៏​ដោយ ។ ​ចំណែក​សត្វ​ហ៊ីងដែល​បើក​មាត់​និង​ជម្រុះ​ពង​អស់ក៏​គេ​មិនសូវ​ទិញ ​និង​យក​ទៅ​បរិ​ភោគ​ដែរ ។​ សត្វ​ហ៊ីង​​ជា​ធម្មតា​នៅពេល​ធ្លាក់​ភ្លៀង​ពេល​យប់​ពួកវា​រត់ចេញ​មក​ក្រៅ ហើយ​អ្នកដើរ​ចាប់​ក៏​​ស៊ូ​ដើរ​ចាប់​ចាប់​នៅពេល​យប់​ផង​ដែរ នៅពេល​ថ្ងៃ​ពួកវា​សំងំ​មិនសូវ​ចេញពីចេញ​នោះ​ទេ​។

ការ​ដើរ​ឆ្លុះ​ចាប់​ហ៊ីង​យក​មក​លក់ គឺ​មិន​មាន​អ្វី​ជា​ការ​លំ​បា​ក​ទេ គេ​គ្រាន់តែ​ប្រើ​អាគុយ​ពាក់​គោម​លើ​ចិញ្ចើម​និង​កាន់​ការ៉ុង​មួយ​ដើររក នៅ​តាម​វាលស្រែ ថ្លុក ត្រពាំង ស្វែ​ងរក​ចាប់​វា​ពេល​មេឃ​កំពុងតែ​ធ្លាក់​ភ្លៀង​តែ​ប៉ុណ្ណោះ​។​អ្នកចាប់​ហ៊ីង​លក់ឆ្នាំនេះថា​ ហ៊ីង​មានតម្លៃ​ខ្ពស់​ជាង​ឆ្នាំ​ណាៗ​ទាំងអស់ ជាក់ស្តែង​ ហ៊ីង​ដែលគេ​ដាក់​លក់​នៅ​ផ្សារ​ស្ទឹ​ង​ត្រែង គឺ​មានតម្លៃ​ចាប់ពី​ជាង៣ម៉ឺន​រៀល​ឡើង​ទៅ​ក្នុង​មួយ​គីឡូក្រាម​។

​ក្រៅពីនោះ ចំពោះ​ឈ្មួញ​កណ្តាល​ដែល​បាន​ទិញ​យក​លក់​បន្ត ចេញទៅ​ក្រៅ​ខេត្ត​គឺ ឡើង​ទៅដល់៥ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ខុសពី​ឆ្នាំមុន​ដោយ​ក្នុង​សត្វ​ហ៊ីង​មួយ​គីឡូក្រាម​លក់​បាន​ត្រឹមតែ១៥.០០០រៀល​ប៉ុណ្ណោះ​។ រី​ឯ​វិធី​ធ្វើម្ហូប​គឺ​ភាគច្រើន​គេ​យក​ទៅ​លាង​ជាមួយ​ទឹកអំបិល​ដាក់​នៅក្នុង​ធុង​ទាំង​រស់ ឬ​ស្ងោរ​ជាមួយ​ស្លឹក​អំ​ពិល រួច​យក​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត ហើយ​យក​ទៅ​អាំង​ជ្រលក់​ទឹក​ត្រី ឬ​បំពង​ខ្លាញ់​យក​ទៅ​ស្ងោរ​តាមចំណង់​ចំណូលចិត្ត​របស់​អ្នក​បរិភោគ​ម្នា​ក់ៗ​។

លោកស្រី សម​វិចិត្រ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្តី​ទីខេត្ត​ស្ទឹងត្រែង​ឲ្យដឹង​ថា មូលហេតុ​ដែល​នាំឲ្យ​សត្វ​ហ៊ីង​ធម្មជាតិ​ឡើងថ្លៃ​ដល់​រាប់​ម៉ឺន​រៀល​បែបនេះ គឺ​ដោយសារតែ​មាន​តម្រូវការ​បរិភោគ​កើនឡើង​កាន់តែ​ច្រើន​ ។​លោកស្រី សម​វិចិត្ត បន្ថែម​ទៀត​ថា ឆ្នាំ​កន្លងមក​មនុស្ស​ភាគច្រើន​ជាពិ​សេស យុវវ័យ​នៅ​ខេ​ត្ត​ផ្សេង​ៗ គឺ​មិនសូវ​បាន​ស្គាល់​ពី​សត្វ​ហ៊ីង ​និង​រសជាតិ​របស់​វា​ទេ ប៉ុន្តែ​ថ្មី​ៗ​នេះ​ដោយសារ​គេ​ឃើញ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក គឺ​ធ្វើឲ្យ​មនុស្ស​ភាគច្រើន​បាន​ស្គាល់​ហើយ​ចង់​បរិភោគ​វា​។ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​ហាក់​មានការ​ខ្ពើមរអើម​មិន​ហ៊ាន​ប្រថុយ​បរិភោគ​ចំពោះ​សត្វ​ហ៊ីង​នេះ​ដែរ​។

សត្វ​ហ៊ីង​គឺជា​សត្វ​មួយប្រភេទ​សន្ដាន​នឹង​កង្កែបដែរ តែ​វា​មាន​មាឌ​ត្រមុល បំប៉ោង​ខ្លួន​បាន,វា​ចូលចិត្ត​បង្កប់ខ្លួន​នៅក្នុង​ដីសើម​ឬក្រោម​គំនរ​ស្លឹក​ឈើ​សើម​ៗ​។ នៅពេល​ណា​មាន​ភ្លៀង​ធ្លាក់ វា​ចេញ​មក​ខាងក្រៅ​ស្រែកយំ​ឮសូរ​ខ្លាំង​ហួសមាឌ​។ សត្វហ៊ីង​មាន៣ប្រភេទ​គឺ ហ៊ីង​កណ្ដោល ឬហ៊ីង​ក្រូត មាឌធំ​ជាង​ហ៊ីង​ឯទៀត វា​យំ​ឮ​ក្រេត​ក្រូត​ៗ, ហ៊ីង​ជ័រ​ មាន​មាឌតូច​ជាង​ហ៊ីង​កណ្ដោល មាន​ជ័រស្អិត​នៅ​លើ​ស្បែក​ វា​យំ​ឮសូរ​តូច និង​ហ៊ីង​ចំបក់ មាន​មាឌតូច​ជាង​ហ៊ីង​ជ័រ វា​យំ​ឮសូរ​ខ្សោយ​ជាង​ហ៊ីង​ជ័រ​ ៕

អត្ថបទសរសេរ ដោយ