ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ក្មេង​ស្រី​តូច​ទើប​២​ឆ្នាំ​ត្រូវ​អស់​សង្ខា​រក្រោម​ដៃ​ឪពុក ទោះ​ខំ​ជួយ​ក៏​មិន​អាច​ជួយ​បាន

2 ឆ្នាំ មុន
  • ពោធិ៍សាត់

ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​មាន​អាយុ​ទើបតែ​២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដែល​ត្រូវ​បាន​​ឪពុកនាង​

ខេត្តពោធិ៍សាត់ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​មាន​អាយុ​ទើបតែ​២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដែល​ត្រូវ​ឪពុក​វា​.​យ​ធ្វើបាប ហើយ​មួ​.​ល​.​ក​នោះ ឥឡូវនេះ​បាន​បាត់បង់​ជីវិត​ហើយ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​រាំង​ទិល បាន​ត្រឹមតែ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​។

បើ​តាម​អធិការ​នគរបាល​ស្រុក​កណ្ដៀង លោក អ៊ុ​ន ស៊ី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ គឺ​បាន​ស្លា​.​ប់​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២២ ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ និង​មួ​.​ល​.​ក​ពី​សំណាក់​ឪពុក​ដែល​មានឈ្មោះ ម៉ូ​វ ទក អាយុ​៥៦​ឆ្នាំ​។

សូម​បញ្ជាក់​ថា ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០ នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ហើយ​ឪពុក​ដែល​ធ្វើ​ឱ្យ​កូន​ខ្លួនឯង​ស្លា​.​ប់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ