ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACE បង្កើត​ព្រឹត្តិការណ៍​រត់ប្រណាំង​ដើម្បី​បរិស្ថាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល (ACE) បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​រត់ប្រណាំង​មួយ​ឈ្មោះ​ថា «​អេ​.​ស៊ី​.​អ៊ី រត់​ដើម្បី​បរិស្ថាន​» សម្រាប់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល (ACE) បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​រត់ប្រណាំង​មួយ​ឈ្មោះ​ថា «​អេ​.​ស៊ី​.​អ៊ី រត់​ដើម្បី​បរិស្ថាន​» សម្រាប់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​មជ្ឈមណ្ឌល​ACE នឹង​នៅ​តាម​គ្រឹះស្ថាន​បណ្តុះបណ្តាល​ផ្សេង​ៗ​ក៏​ដូច​ជា មាតាបិតា​ជាដើម​។ ព្រឹត្តិការណ៍​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា កន្លង​ទៅ​នេះ​។

តំណាង​មជ្ឈមណ្ឌល​សម្រាប់​ការ​បណ្តុះបណ្តាល (ACE) បាន​លើក​ឡើង​ថា ដោយ​មាន​ទឹកចិត្ត​ស្រលាញ់​បរិស្ថាន​គាំទ្រ​ការ​ការពារ និង​អភិរក្ស​ព្រៃឈើ និង​ដោយ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់ ACE ក៏​ដូច​ជា​ការ​លើកទឹកចិត្ត និង​ឯកភាព​ទាំងស្រុង​ពី​ក្រសួងបរិស្ថាន ក្រុមការងារ ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​សិស្ស នៃ​មជ្ឈមណ្ឌល​មួយ​នេះ បាន​រួម​គ្នា​រៀបចំ​កម្មវិធី​រត់ប្រណាំង​នេះ​ឡើង​ក្នុង​គោលបំណង​ពង្រីក ពង្រឹង​ចំណេះដឹង​ស្តី​អំពី​បរិស្ថាន និង​ចង្អុលបង្ហាញ​ពីសារ​ប្រយោជន៍​នៃ​ការ​ផ្សា​ភ្ជាប់​ការ​រត់​ទៅ​នឹង​បរិស្ថាន និង​សារសំខាន់​នៃ​ដើមឈើ ជា​ពិសេស ដើម្បី​រៃ​អង្គាស​ថវិកា ដើម្បី​ដាំ​ដើមឈើ​បន្ថែម​។

បច្ចុប្បន្ន​នេះ​ពិភពលោក​ទាំងមូល​កំពុង​ជួប​ប្រទះ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដោយ​កម្ដៅ​នៅ​លើ​ផែនដី​ចេះ​តែ​កើន​ទ្បើ​ង ហើយ​មូលហេតុ​ចម្បង​មួយ​នេះ គឺ​ដោយសារ​កង្វះ​នៃ​ដើមឈើ​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ស្រទាប់​អូហ្សូន និង​ឧស្ម័ន​អុក​សី​សែន​។ នៅ​ពេល​ខាង​មុខ​ដើម្បី​បង្កើន​ការ​ដាំ​ដើមឈើ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ នឹង​ត្រូវ​យក​ទៅ​ដាំ​ដើមឈើ​បន្ថែម​៕