ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Andromeda ចាប់​ដៃគូ​ជាមួយ Zebra Technologies ធ្វើ​សិក្ខាសាលា​បង្ហាញ​នូវ​ផលិតផល​ថ្មី​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អេ​ន​ដ្រូ​មេ​ដា ឌី​ស្ទ្រី​ប្យ៊ូ​សិន ខ​ប​ភើ​រេ​សិន (Andromeda Distribution Corporation) បាន​រៀបចំ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ ដា​រ៉ា​អ៊ែ​រ​ផត

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អេ​ន​ដ្រូ​មេ​ដា ឌី​ស្ទ្រី​ប្យ៊ូ​សិន ខ​ប​ភើ​រេ​សិន (Andromeda Distribution Corporation) បាន​រៀបចំ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ ដា​រ៉ា​អ៊ែ​រ​ផត ស្តី​ពី​ការ​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ពី​ក្រុមហ៊ុន Zebra Technologies ហើយ​ក៏​បាន​ដាក់​បង្ហាញ​នូវ​ផលិតផល Zebra ថ្មី​ៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ ។

លោក Harry Chan អគ្គនាយក​នៃ​ក្រុមហ៊ុន Andromeda បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដែល​ក្រុមហ៊ុន​របស់​លោក​ទទួល​បាន​សិទ្ធិ​ចែកចាយ​ផលិតផល Zebra ក៏​ដូច​ជា​ទទួល​បានការ​គាំទ្រ និង​ចូលរួម​ពី​សំណាក់​ដៃគូ​ចែកចាយ ក៏​ដូច​ជា​អតិថិជន​តាម​បណ្តា​ក្រុមហ៊ុន​នានា​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក​ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ក្រុមហ៊ុន Andromeda និង​ផលិតផល​ព​ត៌​មាន​វិទ្យា (IT) ដូច​ជា Zebra, Barracuda, WatchGaurd, Sangfor, Alcatel-Lucent, ZyXEL, QNAP, Edge-Core, Ekorack, Panduit ហើយ​និង Softing ដែល​សុទ្ធសឹងតែ​ជា​ផលិតផល​កំពុង​ទទួល​បានការ​គាំទ្រ​ស្ទើរតែ​គ្រប់​មជ្ឈដ្ឋាន​អ្នក​ប្រើប្រាស់​ទាំងអស់​។

លោក​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន Andromeda គឺជា​ក្រុមហ៊ុន​ដែល​មាន​គោលការណ៍ និង​យុ​តិ្ត​សាស្ត្រ​យ៉ាង​រឹង​មាំ និង​ច្បាស់លាស់​ដោយ​ផ្តោត​ទៅ​លើ​សុ​ក្រឹត្យ​ភាព ក៏​ដូច​ជា​ផ្តល់​នូវ​ទំនុកចិត្ត​ជូន​ដល់​គ្រប់​ដៃគូ​ចែកចាយ​ទាំងអស់ ដែល​ជា​កត្តា​ធ្វើ​អោយ​ក្រុមហ៊ុន​លោក​ទទួល​បាន​នូវ​ភាព​ជោគជ័យ​។ យ៉ាងណាមិញ​យោង​ទៅ​លើ​សក្តានុភាព​នៃ​ភាព​ជោគជ័យ​ទាំង​អស់នេះ​ហើយ ទើប​ក្រុមហ៊ុន Zebra មាន​ទំនុកចិត្ត​ក្នុង​ការ​ប្រគល់​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​មក​អោយ​ក្រុមហ៊ុន Andromeda ធ្វើ​ជា​តំណាង​ចែកចាយ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។ ជា​ចុង​ក្រោយ​លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ផលិតផល​របស់​ក្រុមហ៊ុន​Andromeda កន្លង​មក​។
ឆ្លៀត​ក្នុង​ខណៈ​នេះ​កញ្ញា NOK តំណាង​អោយ​ក្រុមហ៊ុន Zebra Technologies បាន​ធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល ក៏​ដូច​ជា​ដំណោះស្រាយ​ដ៏​ល្អ​ៗ​របស់​ក្រុមហ៊ុន Zebra ជូន​ចំពោះ​ដល់​អតិថិជន​នានា​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នា​ព្រឹក​នេះ​។ លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន Zebra និង ក្រុមហ៊ុន Andromeda ក៏​បាន​ដាក់​បង្ហាញ​នូវ​ផលិតផល​យ៉ាងច្រើន​ជូន​ដល់​អតិថិជន ដើម្បី​ទស្សនា​ក៏​ដូច​ជា​ធ្វើការ​សាកល្បង​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​។

នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​ក្រុមហ៊ុន Andromeda ក៏​បាន​ផ្តល់​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​យ៉ាងច្រើន​តាម​រយៈ​ការ​ចាប់ឆ្នោត​ផ្សងសំណាង​ជូន​ដល់​អតិថិជន​ដែល​បាន​ចូលរួម​ផង​ដែរ ៕