ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ផុង​លលាដ៍ក្បាល ត្រូវ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សង្គ្រោះ​ជីវិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ឈ្មោះ ចាយ សុខ​ឃី អាយុ​៣៦​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​មាន​ជំងឺ​ផុង​លលាដ៍ក្បាល​ធ្ងន់ធ្ងរ​ស្ទើរតែ​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​សង្គ្រោះ​ជីវិត​ឲ្យ​រស់រាន​ឡើង​វិញ ក្រោម​ការ​ឧបត្ថម្ភ​ការ​ព្យាបាល​ទាំងស្រុង ព្រមទាំង​មានការ​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ឈ្មោះ ចាយ សុខ​ឃី អាយុ​៣៦​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែល​មាន​ជំងឺ​ផុង​លលាដ៍ក្បាល​ធ្ងន់ធ្ងរ​ស្ទើរតែ​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​សង្គ្រោះ​ជីវិត​ឲ្យ​រស់រាន​ឡើង​វិញ ក្រោម​ការ​ឧបត្ថម្ភ​ការ​ព្យាបាល​ទាំងស្រុង ព្រមទាំង​មានការ​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន តាម​រយៈ​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ។

ស្ត្រី​ឈ្មោះ សុខ សំ​អឿ​ន ជា​ប្រពន្ធ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ពេល​ដែល​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្ត​បុក​ពីក្រោយ​បណ្តាល​ឲ្យ​បែក​លលាដ៍ក្បាល​ធ្ងន់ធ្ងរ ដែល​ត្រូវ​វះកាត់​ជា​បន្ទាន់​លើក​ទី​១ ដើម្បី​យក​លលាដ៍ក្បាល​មក​ចិញ្ចឹម​ក្នុង​ពោះ ។ ដើម្បី​សង្គ្រោះ​ជីវិត​ប្តី គាត់​ត្រូវ​បង្ខំចិត្ត​លក់​ដី និង​ផ្ទះសម្បែង​ដើម្បី​បាន​ប្រាក់​វះកាត់​លើក​ទី​១ ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា គាត់​និង​ក្រុម​គ្រួ​សារបាន​រស់នៅ​ជាមួយ​ពិការ​ភាព និង​អស់សង្ឃឹម​ព្រោះ​គ្មាន​ប្រាក់​ដើម្បី​បន្ត​ការ​ព្យាបាល ហើយ​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក​ទៀត​ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​គាត់​មានការ​លំបាក​បំផុត​ព្រោះ​មិន​អាច​ប្រកប​របរ​អ្វី​បាន​។ ជា​ភ័ព្វសំណាង បងស្រី និង​ក្រុម​គ្រួ​សារបាន​ជួប​ជាមួយ​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​នាំ​យក​មក​វះកាត់ និង​ព្យាបាល​នៅ​មន្ទី​ពេទ្យ Jeremiah’s Hope កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ទាំង ស្រុង​ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ។ ដោយ​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បងប្រុស ចាយ សុខ​ឃី បាន​ធូរស្រាល​ប្រសើរ​ជាង​មុន គាត់​អាច​កម្រើក​ដៃជើង និង​អាច​និយាយ​បាន ។

ក្រុម​គ្រួសារ​បងប្រុស ចាយ សុខ​ឃី បាន​បង្ហាញ​គុ​ណូ​ប​ការ​គុណ និង​គោរព​ថ្លែងអំណរគុណ​ចំពោះ​ការ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​បំផុត​ប្រកប ដោយ​ទឹកចិត្ត​សប្បុរសធម៌ និង​មនុស្សធម៌​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដែល​បាន​ផ្តល់​ជីវិត​ថ្មី ក្តី​សង្ឃឹម​ថ្មី​និង​បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ដល់​ក្រុម​គ្រួសារ​គាត់ ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​មាន​លក្ខណៈ​លំបាក​ស្មុគស្មាញ បើ​មិន​មានការ​ព្យាបាល​ទាន់​ពេលវេលា​នោះ​ទេ អ្នកជំងឺ​អាច​ពិការ​ភាព​មួយ​ជីវិត ឬ​អាច​បាត់​បង់ជីវិត​ទៀត​ផង ។ នេះ​មិនមែន​ជា​ករណី​ធ្ងន់ធ្ងរ​ទី​មួយ​ទេ​ដែល​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ជួយ​សង្គ្រោះ​ជីវិត​នោះ គឺ​ក្រុមការងារ​នៃ​សមាគម​នេះ​បាន​វះកាត់ និង​ព្យា បាល​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​មក​ហើយ ៕