ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួមភេទ​ជាមួយគ្នា​រាល់ដងមិន​អី… លុះអត់លុយ ​

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖​ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា បុរស​ម្នាក់​​​ជាប់ចោទពីបទ​រំលោ.ភ​សេពសន្ថវៈ​លើ​នារី​​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​២៦​
សីហា ​២០១៦ ស្ថិត​នៅ​ចំណុច​ទួល​ខ្លា​ក្រ​ហឹ​ម ក្នុង​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។​

ខេត្តស្ទឹងត្រែង​ ៖​ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា បុរស​ម្នាក់​​​ជាប់ចោទពីបទ​រំលោភ​សេពសន្ថវៈ​លើ​នារី​​ម្នាក់ជាមនុស្ស​ស្គាល់​ចិត្​ថ្លើមគ្នា ​ដោយត្រូវសមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពីនាងប្តឹងកាលពី​យប់​ថ្ងៃ​ទី​២៦​ សីហា ​២០១៦ ស្ថិត​នៅ​ចំណុច​ទួល​ខ្លា​ក្រ​ហឹ​ម ក្នុង​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។​

ដំបូង គេមិនទាន់ស្គាល់​ឈ្មោះបុរស​ដែលត្រូវឃាត់ខ្លួន​នោះទេ តែត្រូវដឹងថា កន្លងមកបុរសខាងលើ ​​​ជាមួយ​នារី​​​​​រង​គ្រោះ គឺជា​មនុស្ស​ស្គាល់គ្នា​ និង​ធ្លាប់​រួម​ភេទ​ជាមួយ​គ្នា​ជា​ច្រើន​លើក​មក​ដែរ ។ ​តែ​ដោយសារ​ថ្ងៃ​កើតហេតុ​ ​ពុំ​​មាន​លុយ​ឱ្យ​នាង​ចាយ ​និង​ទំនាស់​​សម្តី​បន្តិចបន្តួចទៀត ​ទើប​នៅ​ថ្ងៃ​ទី​២៧​ សីហា នាង​ដាក់​ពាក្យ​ប្តឹង​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងកា​រដ្ឋ​នគរ​បាល​ខេត្ត​ ។​

កម្លាំង​នគរបាល​ ក្រោយ​ពីទទួល​បណ្តឹង​ថ្ងៃ​ទី​២៨ ​ក៏​ចុះ​ឃាត់ខ្លួន​ជននោះ ​មក​ស្នងការដ្ឋាន ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​សាលាដំបូងនា​ព្រឹក​ថ្ងៃ​ទី​២៩​សីហា​ នេះ​ ។