ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ចាប់ផ្តើម​ហ៊ុំ​ព័​ទ្ឋ​បុក​គ្រឹះ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ប​ព្ចា​ប់​ការ​ពង្រីក​ផ្លូវ​សងខាង​និង​ដោះស្រាយ​ផល​ប៉ះពាល់​នោះ​រួច​មក នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៧

រាជធានី​ភ្នំពេញ​៖ នាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ថា  បន្ទាប់​ពី​ប​ព្ចា​ប់​ការ​ពង្រីក​ផ្លូវ​សងខាង​និង​ដោះស្រាយ​ផល​ប៉ះពាល់​នោះ​រួច​មក នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ សីហា ២០១៦​នេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ប្រសព្វ​រវាង​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី និង​ផ្លូវ​លេខ​១០១៩ នឹង​ដំណើរការ​ហ៊ុំ​ព័​ទ្ឋ​ការដ្ឋាន​លើ​ដង​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី ដើម្បី​ដំណើរការ​បុក​គ្រឹះ​និង​ស្ថាបនា​គ្រឹះ​ស្ពាន​។

លោក​បន្ត​ថា តាម​គម្រោង​សាងសង់​ស្ពាន​អាកាស​ដែល​មាន​បណ្តោយ​ប្រវែង ៩០៥​ម និង​ទទឹង​១៦.៥​ម នឹង​ប​ព្ចា​ប់​ការ​សាងសង់​នៅ​ខែធ្នូ ឆ្នាំ​២០១៧​ខាង​មុខ ។

លោក សាំ ពិសិដ្ឋ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​មេត្តា​យោគយល់​អធ្យាស្រ័យ និង​មេត្តា​ធ្វើ​ចរាចរណ៍ សងខាង​របង​ការដ្ឋាន​ដែល​បាន​ពង្រីក​រួច​ហើយ​យ​៕