ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​អត់ហ៊ាន​ទទួល ខ្លាច​ដល់ថ្នាក់​លោតពី​ជាន់​ទី៣

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីវេលា​ម៉ោង​១២ និង១០​នាទី​​រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃ​២៧ ​សីហា ​​២០១៦ នេះ ស្ថិតនៅ​ត្រង់​ចំណុច​សំណង់ផ្ទះ​ល្វែងសង់​មិន​ទាន់​រួចមួយកន្លែង​លើ​ផ្លូវ​៣៧១ ​ក្នុងភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ​មាន​​​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីវេលា​ម៉ោង​១២ និង១០​នាទី​​រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃ​២៧ ​សីហា ​​២០១៦ នេះ ស្ថិតនៅ​ត្រង់​ចំណុច​សំណង់ផ្ទះ​ល្វែងសង់​មិន​ទាន់​រួចមួយកន្លែង​លើ​ផ្លូវ​៣៧១ ​ក្នុងភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ​មាន​​​ករណី​​បុរសម្នាក់​​​លោត​ពីលើ​ផ្ទះ​ កម្ពស់ជាន់​ទី​​៣​ស្លាប់​ភ្លាម​ៗ​នៅនឹងកន្លែង ក្រោយពី​បានយក​កាំបិត​បុ័ង​តោ​ទៅ​កាប់​លើ​មិត្តភក្តិ​របស់​គេ​ម្នាក់ បណ្តាលឱ្យ​របួសធ្ងន់ ទើប​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួក៏សម្រេចចិត្ត​​បញ្ចប់​ជីវិតតែម្តង ។

ជនរងគ្រោះដែលស្លាប់​ឈ្មោះ​កែវ ប្រេះ ​ស្រុកកំណើត​នៅខេត្តព្រៃវែង ។ រីឯមិត្តភក្តិដែលត្រូវជន​នេះកាប់​ នៅមិនទាន់ស្គាល់​ឈ្មោះ​នៅ​​ឡើយ ។ ប្រភពបន្តថា ​នៅពេលយប់នោះ ទាំង២នាក់​បានឈ្លោះ​គ្នាយ៉ាងខ្លាំងតែគេមិនដឹងរឿងអ្វីនោះទេ រហូត​ដល់ជន​​ដែល​ស្លាប់នេះបាន​យក​កាំបិត​ទៅកាប់បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​បាត់ ។

ទោះបីជាយ៉ាងណា សមត្ថកិច្ច​កំពុងធ្វើការស្រាវជ្រាវ​លើករណីនេះ ។