ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងទៀត! ជិះម៉ូតូឌុបអត់លុយឱ្យ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវគេដឹងថា បាន​លេង​ហ្គេ​ម​បា.ញ់​ត្រី​​នៅ​ប្លុក​​ត្រពាំង​ឈូក ក៏​ចាញ់​អស់​លុយ​ពី​ខ្លួន ​បាន​ហៅ​ម៉ូតូឌុប​ដឹក​ទៅ​ផ្សារ​ឃ្លាំង​រំសេវ​ ដើម្បី​ទៅ​យកលុយ​ពី​កន្លែង​បញ្ចាំ​ទូរស័ព្ទ​បន្ថែម​ទៀត​ តែអត់​បាន​ និងអត់ទាំង​​មាន​លុយ​ឱ្យ​ថ្លៃ​ម៉ូតូឌុប ក៏​ប្រទូស្ត​រ៉ាយ​ប្រតាយប្រតប់​គ្នា ​បណ្តាលឱ្យ​ផ្អើល​ប្រជាពលរដ្ឋ​ចោមរោម​មើល កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី២៦ ​សីហា ត្រង់​ចំណុច​​មុខ​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវគេដឹងថា បាន​លេង​ហ្គេ​ម​បាញ់​ត្រី​​នៅ​ប្លុក​​ត្រពាំង​ឈូក ក៏​ចាញ់​អស់​លុយ​ពី​ខ្លួន ​បាន​ហៅ​ម៉ូតូឌុប​ដឹក​ទៅ​ផ្សារ​ឃ្លាំង​រំសេវ​ ដើម្បី​ទៅ​យកលុយ​ពី​កន្លែង​បញ្ចាំ​ទូរស័ព្ទ​បន្ថែម​ទៀត​ តែអត់​បាន​ និងអត់ទាំង​​មាន​លុយ​ឱ្យ​ថ្លៃ​ម៉ូតូឌុប ក៏​ប្រទូស្ត​រ៉ាយ​ប្រតាយប្រតប់​គ្នា ​បណ្តាលឱ្យ​ផ្អើល​ប្រជាពលរដ្ឋ​ចោមរោម​មើល កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី២៦ ​សីហា ត្រង់​ចំណុច​​មុខ​ផ្ទះ​មួយកន្លែង​ ​​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​​ឱ្យ​ដឹង​​ថា មុន​​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ បានចូល​លេង​ហ្គេ​ម​បាញ់​ត្រី​ចាញ់​លុយ​អស់ ហើយ​​ក៏​​បាន​ហៅ​ម៉ូតូឌុប​ជិះ​ចេញពី​ត្រពាំង​ឈូក​ នៅ​មុខ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ បំណង​ចេញ​ទៅ​ផ្សារ​ឃ្លាំង​រំសេវ​​ ក្នុង​តម្លៃ​១​ម៉ឺន​រៀល ​ដើម្បី​ទៅ​យក​លុយ​បន្ថែម​ពី​កន្លែង​ដាក់បញ្ចាំ​ទូរ​សព្ទ័​ ។

ពេល​ទៅ​ដល់​អ្នក​បញ្ចាំ​ទូរស័ព្ទ​មិន​ព្រមឱ្យ​​លុយ​ថែម​ទៀត​ទេ ទើប​បុរស​រូប​នោះ​ ចង់​ឱ្យ​​អ្នក​រត់​ម៉ូតូឌុប​ជូន​រូបគេ​ទៅ​ផ្ទះ​ទៅ​យក​លុយ​នៅ​ឯ​ផ្ទះ តែ​យប់​ស្ងាត់​ អ្នក​រត់​ម៉ូតូឌុប​អត់​ហ៊ាន​ទៅ ។ ម្យ៉ាងទៀត​មើលទៅ​បុរស​នោះ​ ហាក់​ដូច​មាន​សភាព​មិនសូវ​ទុកចិត្ត ក៏​បាន​ឌុ​ប​បុរស​ខាងលើ​ ទៅ​ដាក់​នៅ​មុខ​ផ្ទះសំណាក់​អង្គ​រមាស​វិញ​ ហើយ​បាន​ទារ​ថ្លៃ​ម៉ូតូឌុប តែ​បុរស​នោះ​គ្មាន​លុយ​ឱ្យ ធ្វើ​ឱ្យ​​អ្នក​រត់​ម៉ូតូឌុប​ខឹង​បាន​ឈ្លោះប្រកែក​គ្នា​ ត្រូវ​បាន​បុរស​រូប​នោះ​វាយ​ទៅ​លើ​អ្នក​រត់​ម៉ូតូ​ទៅ​វិញ​ទៅ​មក​​រង​របួសស្រាលទាំង​២​នាក់ ផ្អើល​ដល់​អ្នក​ជិត​ខាង​ និង​សមត្ថកិច្ច​ចុះ​ទៅ​​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ​ ខាង​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មក​ដល់​ចំណុចកើតហេតុ​ ហើយ​បាន​សួរ​ដំណើររឿង​ ទើប​ដឹង​ថា​ដោយ​សារ​តែ​ជិះ​ម៉ូតូ​មិន​ឱ្យ​លុយ ​ទើប​ឈ្លោះ​គ្នា​​ផ្អើល​គេ​បែកផ្សែង​ដូចនេះ សមត្ថកិច្ច​បាន​សម្រួល​អោយ​ភាគី​ទាំង​សងខាង​ទៅ​ផ្ទះរាងៗ​ខ្លួន​ព្រោះ​ខាង​ម៉ូតូឌុប​ ក៏មិន​ចង់​ប្ដឹងប្តល់​វែង​ឆ្ងាយដែរ ។