ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាញ​នៃ​សតវត្ស​ទី​21​ជួយ​បង្កើន​សមត្ថភាព​សិស្ស​សម័យ​បច្ចេកវិទ្យា​ព័ត៌មាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំនាញ​នៃ​សតវត្ស​ទី​២១ គឺជា​ជំនាញ​ដែល​ជួយ​ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​សិស្សានុសិស្ស ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​នា​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ។

រាជធានី​ភ្នំពេញ ៖ ជំនាញ​នៃ​សតវត្ស​ទី​២១ គឺជា​ជំនាញ​ដែល​ជួយ​ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​សិស្សានុសិស្ស ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​នា​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក គង់ សំនៀង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ដ្យូ​ខេ​សិន គ្រុប ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំឆ្នាំ ។ លោក​បាន​បន្ថែម​ទៀត​ថា ជំនាញ​នៃ​សតវត្ស​ទី​២១ ត្រូវ​បាន​បែក​ជា​៣​បំ​ណិ​ន​រួម​មាន ទី​១-​បំ​ណិ​ន​នៃ​ការ​សិក្សា​រៀនសូត្រ ទី​២-​បំ​ណិ​ន​នៃ​ការ​ទទួល​ព័ត៌មាន​ថ្មី​ៗ និង​ទី​៣-​បំ​ណិ​ន​ជីវិត ដែល​បំ​ណិ​ន​ទាំងនេះ​មាន​សារសំខាន់​ណាស់​សម្រាប់​សិស្សានុសិស្ស ជា​ពិសេស​ក្នុង​សម័យកាល​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ព័ត៌មាន ។

លោក​សង្កត់ធ្ងន់​ថា នៅ​ពេល​បុគ្គលិក​ចង់​អភិវឌ្ឍ​អាជីព​ការងារ​របស់​ខ្លួន ពួក​គេ​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​របៀប​ធ្វើ​ជំនួញ ត្រូវ​មាន​ផែនការ​កំណត់​ទិស​ដៅ ការ​ចុះសម្រុង​ជាមួយ​មិត្ត​រួមការ​ងារ ការ​បំពេញការងារ​ប្រកបដោយ​ភាព​ឈ្លាសវៃ ការ​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព ភាព​រហ័សរហួន និង​ភាព​ស្មោះត្រង់ ដែល​ជំនាញ​មួយ​ចំនួន​ក្រុមហ៊ុន​បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​រួច​ហើយ និង​មួយ​ចំនួន​ទៀត​គ្រោង​នឹង​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​បន្ថែម ។

គួរ​បញ្ជាក់​ថា ជំនាញ​នៃ​សតវត្ស​ទី​២១ ត្រូវ​បាន​បែងចែក​ជា​៣​បំ​ណិ​ន​រួម​មាន ទី​១-បំ​ណិ​ន​នៃ​ការ​សិក្សា​រៀនសូត្រ ផ្ដោត​លើ​ការ​ត្រិះ​រិះ​ពិចារណា ការ​គិត​ដោយ​មាន​ភាព​ច្នៃប្រឌិត ការ​សហការ និង​ការ​ទំនាក់ទំនង ។

ទី​២-​បំ​ណិ​ន​នៃ​ការ​ទទួល​ព័ត៌មាន​ថ្មី​ៗ ដូច​ជា​សិស្ស​ត្រូវ​មានចំណេះ​ដឹង​ផ្នែក​ព័ត៌មានវិទ្យា ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា ។ ទី​៣-​បំ​ណិ​ន​ជីវិត ផ្តោត​លើ​ការ​ចេះ​រស់នៅ​ចុះសម្រុង​ជាមួយ​អ្នក​ដទៃ ការ​ចេះ​ផ្តួចផ្តើម​គំនិត ភាព​ជា​អ្នកដឹកនាំ និង​ផលិតភាព​ការងារ ។ ហើយ​ជំនាញ​នៃ​សតវត្ស​ទី​២១​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា ដើម្បី​ឆ្លើយ​តប​នឹង​ស្ថាន​ភា​ប​វិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។

ទោះបី​ក្រុមហ៊ុន វេស​ឡាញ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​គ្រឹះស្ថាន​ដែល​មានគុណ​ភាព​លើ​ផ្នែក​អប់រំ​ល្អ​ក៏​ដោយ ក៏​គ្រឹះស្ថាន​នៅ​តែ​ធ្វើ​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​អន្ដរជាតិ​ជា​ច្រើន និង​ដាក់​បញ្ចូល​កម្មវិធី​ល្អ​ៗ​បន្ថែម​ទៀត ដូច​ជា​កម្មវិធី​ទម្លាប់​ទាំង​៧ (The 7 habits for Effective Teens) ជា​កម្មវិធី​មួយ​ដែល​អប់រំ​អត្ត​ចរិត ឥរិយាបថ​រៀបចំ​ផែនការ​ផ្សេង​ៗ មាន​ទំនួល​ខុស​ត្រូវ​ដើម្បី​ក្លាយជា​មនុស្ស​មាន​ឯករាជ្យ​ភាព និង​ពោរពេញ​ដោយ​សក្តានុពល ។ កម្មវិធី Money Tree​បង្រៀន​កុមារ​ឲ្យ​ទទួល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព ។ លើស​ពី​នេះ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​សាលា​តន្ដ្រី ALLEGO នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​រៀបចំ​កម្មវិធី​តន្ដ្រី​សិស្សសាលា និង​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​អប់រំ​អន្ដរជាតិ​លើ​ការ​ទទួល​បាន​សិទ្ធិ​ផ្ដល់​សេវាកម្ម​ប្រឡង TOEFL ITP ដើម្បី​ឱ្យ​សិស្ស​-​និស្សិត​មានឱកាស​ទទួល​បានការ​សិក្សា​នៅ​ក្រៅប្រទេស​។ 

ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​សិន គ្រុប ត្រូវ​បា​នប​ងើ្ក​ត​ឡើង​ក្នុង​ឆ្នាំ​២០០៨ ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​គ្រឹះស្ថាន​អប់រំ​ចំនួន​៥ គឺ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ចំនួន​៧​សាខា សាលារៀន​ណ​ត្ស​ឡាញ​ន៍​ចំនួន​១​សាខា សាលា​អន្តរជាតិ​អេប​ផល​ទ្រី​ចំនួន​១​សាខា សាលា​អន្តរជាតិ​ហ្វ​រ​រ៉េ​ស​ហៀ​ល​ចំនួន​២​សាខា និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​ចំនួន​១​សាខា ហើយ​មាន​សិស្សានុសិស្ស​ជិត​១​ម៉ឺន​នាក់ និង​បុគ្គលិក គ្រូបង្រៀន​ជិត​១​ពាន់​នាក់ ៕