ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ សមត្ថកិច្ច​កំពុង​បើក​ប្រតិបត្តិការ​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​បើក​ប្រតិបត្តិការ​ចំពោះ​សិប្បកម្ម​ឈើ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១ និង​ផ្លូវ​លេខ​១០៣

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​បើក​ប្រតិបត្តិការ​ចំពោះ​សិប្បកម្ម​ឈើ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១ និង​ផ្លូវ​លេខ​១០៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦​នេះ កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី ព្រមទាំង​មានការ​សម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិការ ពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​តាម​បណ្ដាល​ទីតាំង​សិប្បកម្ម​ឈើ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១ និង​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម្បី​ថ្កូវ ខណ្ឌចំការមន ។

លោក អ៊ុ​ក ហៃ​សីឡា បាន​ឲ្យ​ដឹង​ជាបឋម​ថា នៅ​ពេល​នេះ​កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ជាងឈើ​បាន​៦​នាក់​ហើយ ហើយ​កម្លាំង​សមត្ថកិច្ច​កំពុង​ពិនិត្យ​បន្ត​ទៀត​នៅឡើយ ។