ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជា​ថ្មី​ពី​ការ​ស្មោះត្រង់​ជាមួយ​ជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជំហរ​ស្មោះត្រង់​ជាមួយ​ជាតិ ព្រះមហាក្សត្រ និង​ភរិយា​របស់​សម្តេច

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ជំហរ​ស្មោះត្រង់​ជាមួយ​ជាតិ ព្រះមហាក្សត្រ និង​ភរិយា​របស់​សម្តេច ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ខាងលើ​នេះ បាន​ធ្វើ​ឡើង​តប​ទៅ​នឹង​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ Bao Lam ដែល​ចូល​មក comment ក្នុង Facebook Page របស់​សម្តេច និង​បាន​វាយប្រហារ​មក​លើស​ម្តេច​តេ​ជោ ។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ទៀត​ថា​« មាន​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ Bao Lam ចូល​មក comment វាយប្រហារ​ខ្ញុំ​ដោយសារ​រឿង​ផ្ទាល់ខ្លួន​របស់​ប្រទេស​គាត់ និង​ប្រទេស​ដទៃ​។ ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​អោយ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ជាមួយ​ប្រទេស​ដែល​កំពុង​មាន​បញ្ហា​ជាមួយ​គ្នា​ដោយ​សន្តិវិធី កុំ​យក​កម្ពុជា​ទៅ​បង្ករឿង​ជាមួយ​។ ចំពោះ​ខ្ញុំ​គឺ​ស្មោះត្រង់​ជាមួយ​ជាតិ​ខ្ញុំ ជាមួយ​ព្រះមហាក្សត្រ​ខ្ញុំ និង​ជាមួយ​ភរិយា​ខ្ញុំ​។ ហើយ​ខ្ញុំ​បាន​សួរ​គាត់​ទៀត​ថា តើ​ពាក្យ​ដែល​គាត់​លើកយក​មក​និយាយ​ក្នុង Page ខ្ញុំ​នេះ​ជា​គំនិត​ផ្ទាល់ខ្លួន ឬ ជា​ពាក្យ​ណែនាំ​ពី​មេដឹកនាំ​វៀតណាម?​»៕