ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រែក​«​ជួយ​ផង​ៗ» ផ្អើលឈុល​ទាំង​យប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារីជាកម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ស្រែក​« ជួយ​ផង​ៗៗៗ»​បន្ទាប់​ពី​បុរស​ម្នាក់​នៅ​សុខ​ៗ​ស្រាប់តែ​មក​ចាប់​ឱប​នាង​ជាប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ នារីជាកម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ស្រែក​« ជួយ​ផង​ៗៗៗ»​បន្ទាប់​ពី​បុរស​ម្នាក់​នៅ​សុខ​ៗ​ស្រាប់តែ​មក​ចាប់​ឱប​នាង​ជាប់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ទ្រា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​សុខ​ៗ​ស្រាប់តែ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​មិនដឹង​មកពីណា​ស្រាប់តែ​មក​ចាប់​ឱប​នាងជាប់ ហើយ​សុំ​នាង​ធ្វើ​ប្រពន្ធ​ឆៅ​ៗ​តែ​ម្តង ធ្វើ​ឲ្យ​នាង​ភ័យ​ស្លន់ស្លោស្មាន​តែ​មាន​បំណង​ចង់​ចាប់រំលោភ​នាង​ ក៏​ស្រែក​ឲ្យ​គេ​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​សមត្ថកិច្ច​នាំ​គ្នា​ដេញចាប់​ជនជាតិ​វៀតណាម​នោះ តែ​ជនសង្ស័យ​នៅ​តែ​រត់គេច​ខ្លួន​បាត់ ។

នារី​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា នាង​ជានា​រី​មាន​ប្តី​ហើយ ហើយ​កំពុង​រស់នៅ​ជាមួយ​រាល់​រាល់ថ្ងៃ​ទៀត​ផង មិន​គួរ​ជននោះ​មក​​ធ្វើ​បែប​នេះ​សោះ តែ​នាង​មិន​ប្តឹង​ទេ ព្រោះ​ខ្លាច​ឪពុក​ម្តាយ​ខ្មាស់​គេ ខ្លាច​ខ្មាស់​ញាតិ​មិត្ត​ជិតខាង ។

ប្រភព​ពី​នារី​ម្នាក់​ដែល​អះអាង​ថា​ជា​ម្ចាស់ផ្ទះ​ជួល​បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ខាងលើ​បាន​ជួល​បន្ទប់​គាត់​ស្នាក់​នៅ​២​នាក់ តែ​បន្ទាប់​ពី​ដឹង​ថា​គ្មាន​ឯកសារ​ត្រឹមត្រូវ​គាត់​បាន​ដេញ​ឈប់​ឲ្យ​ជួលនៅ​​៣​លើក​ហើយ តែ​មិន​ព្រម​ចេញ​សោះ ។

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​បញ្ជាក់​ថា ដោយសារ​នារី​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង សមត្ថកិច្ច​ក៏​មិន​បាន​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ដែល​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​នោះ​ដែរ ៕