ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ដល់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ថេ​ប​ប្លេ​ត​សាម​សុង​គ្រប់​ម៉ូ​ដែល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាល់​ការ​ជាវ​ថេ​ប​ប្លេ​តរបស់​ក្រុមហ៊ុន​សាម​សុង​គ្រប់​ម៉ូ​ដែល​ទាំងអស់ ដែល​មាន​លក់​តាម​ហាង​ទូរស័ព្ទ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៨ សីហា ដល់​ថ្ងៃ​ទី​០៧ វិច្ឆិកា ឆ្នាំ ២០១៦ លោក​អ្នក​នឹង​ទទួល

រាជធានី​ភ្នំពេញ ៖ រាល់​ការ​ជាវ​ថេ​ប​ប្លេ​តរបស់​ក្រុមហ៊ុន​សាម​សុង​គ្រប់​ម៉ូ​ដែល​ទាំងអស់ ដែល​មាន​លក់​តាម​ហាង​ទូរស័ព្ទ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៨ សីហា ដល់​ថ្ងៃ​ទី​០៧ វិច្ឆិកា ឆ្នាំ ២០១៦ លោក​អ្នក​នឹង​ទទួល​បានការ​បន្ថែម​ជូន​នូវ​ស៊ី​ម​ឥត​គិតថ្លៃ និង​កញ្ចប់​រង្វាន់​ដ៏​ពិសេស​ពី​ក្រុមហ៊ុន​សែ​ល​កាត ដែល​មាន​ទឹកប្រាក់​ចំនួន​៧២០​ដុល្លារ សម្រាប់​ការ​ផ្ញើ​សារ តេ​ក្នុង​ប្រព័ន្ធ និង​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត ។ 

មិនតែប៉ុណ្ណោះ​លោក​អ្នក​អាច​រីករាយ​កម្សាន្ត​ជាមួយនឹង​បណ្តាញ​សង្គម Facebook, Line, WhatsApp, Viber និង​ទស្សនា​វី​ដេ​អូ​តាម YouTube ឥត​ដែន​កំណត់ តាម​រយៈ​ទឹកប្រាក់​បន្ថែម​ជូន​ដ៏​អស្ចារ្យ​នេះ ។

គួរ​រំលឹក​ផង​ដែរ​ថា ថេ​ប​ប្លេ​ត​សាម​សុង​ស៊េរី​ទំនើប​ដូច​ជា Galaxy Tab S2 ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​អ្នក​ប្រើប្រាស់​ជា​ច្រើន ដោយសារ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា រូបរាង​ស្តើង​ស្អាត អេ​ក្រង់​ភ្លឺ​ច្បាស់​ប្រភេទ Super AMOLED ដែល​ផ្តល់​នូវ​ពណ៌​ធម្មជាតិ មុខងារ​ស្គែ​ន​ម្រាមដៃ ប្រព័ន្ធ​ត្រួតពិនិត្យ​សុវត្ថិភាព​កម្រិត​ខ្ពស់ និង​មុខងារ​គ្រប់គ្រង​វៃឆ្លាត​ដែល​បង្ហាញ​អំពី​ការ​កំណត់​មុខងារ​ដោយ​ស្វ័យប្រវត្តិ​យ៉ាង​មាន​ប្រសិទ្ធភាព ។

ថេ​ប​ប្លេ​ត​សាម​សុង​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ដំណោះស្រាយ​នៃ​កម្មវិធី Microsoft Office សម្រាប់​លទ្ធភាព​ធ្វើការ​បង្កើត និង​កែសម្រួល​ឯកសារ នៅ​ពេល​អ្នក​នៅ​ខាងក្រៅ ព្រម​ជាមួយ នឹង​លទ្ធភាព​ផ្ទុក​ឯកសារ​ដ៏​គួរ​ឲ្យ​ទុកចិត្ត នៅ​លើ​កម្មវិធី OneDrive រហូត​ដល់ 100GB ដោយ​ឥត​គិតថ្លៃ​សម្រាប់​រយៈពេល​២​ឆ្នាំ ។

នេះ​ជា​ឳ​កាស​ដ៏​ពិសេស​សំរាប់​ការ​ជាវ​សាម​សុង​ថេ​ប​ប្លេ​ត​គ្រប់​ម៉ូ​ដែល​ណាមួយ ដែល​មាន​លក់​នៅ​តាម​ហាង​លក់​ទូរស័ព្ទ​ទូ​ទាំង​ប្រទេស​កម្ពុជា លោក​អ្នក​នឹង​ទទួល​បានការ​ផ្តល់​ជូន​នេះ​ភ្លាម​ៗ ៕