ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​វិនិយោគ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​-​ចិន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​រួម​គ្នា​រៀបចំ​កម្មវិធី​ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​រួម​គ្នា​រៀបចំ​កម្មវិធី​ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំឆ្នាំ​២០១៦ ដើម្បី​លើកកម្ពស់ ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ក្នុង​ការ​ត្រៀមខ្លួន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ចិន​ដែល​តាម​គម្រោង​របស់​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អោយ​បាន​កាន់តែ​ច្រើន នៅ​ឆ្នាំ​បន្តបន្ទាប់ ។

ដើម្បី​សម្រេច​គោលដៅ​របស់​ក្រសួងទេសចរណ៍ ក្រុមហ៊ុន​វិនិយោគ​នាំ​ចូល​លើ​វិស័យ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​គាំទ្រ​ក្នុង​ការ​ផ្ដួចផ្ដើម​ការ​ប្រលង​និយាយ​ភាសា​ចិន​ឆ្នើ​ត ក្នុង​វិស័យ​ទេសចរណ៍ ដែល​កម្មវិធី​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ស​ប្ដា​ហ៍​មុន​នេះ ដែល​បាន​ធ្វើ​ឡើង​នៅ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា  ក្រោម​ការ​ឧបត្ថម្ភ​ធំ​ពី​សំណាក់​ក្រុមហ៊ុន ហួរ​វៃ ប្រចាំ​កម្ពុជា ។

បេក្ខភាព សិស្ស និស្សិត មគ្គុទ្ទេសក៍​ទេសចរណ៍ អ្នកបម្រើ​ការងារ​ក្នុង​អង្គភាព ឬ​មូលដ្ឋាន​អាជីវកម្ម ទេសចរណ៍​មាន​សញ្ជាតិ​ខ្មែរ ដែល​មាន​អភ័យឯកសិទ្ធិ​បន្ត​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ មាន​ចំនួន​១០​នាក់ និង​បំរុង​៦​នាក់​។ កម្មវិធី​ប្រកួត​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម ឆ្នាំ​២០១៦ ត្រូវ​បាន​ធ្វើ​ឡើង​ពីរ​តំបន់​ខុស​គ្នា គឺ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៤ កក្កដា ២០១៦ និង​ខេត្តសៀមរាប ថ្ងៃ​ទី​៣១ កក្កដា ២០១៦​។

ក្រោម​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ច្រើន​ម៉ោង​ក្រោម​ប្រធានបទ China Ready  បេក្ខជន​ជើង​ខ្លាំង​ក្នុង​កម្មវិធី​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ២០១៦ ត្រូវ​បាន​រក​ឃើញ​ជា​ស្ថាពរ ក្រោម​គណៈវិនិច្ឆ័យ​ដែល​រួម​មាន​មន្ត្រី​តំណាង​ពី​ក្រសួងទេសចរណ៍ ស្ថានទូត​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អ្នកតំណាង​របស់​ក្រុមហ៊ុន Huawei​។

លោក WENG KE FENG អគ្គនាយករង​ក្រុមហ៊ុន Huawei Technologies (CAMBODIA) CO.,LTD បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​យើង​មាន​មោទនភាព ដោយ​មាន​ចូលរួម​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​គាំទ្រ និង​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ចិន​នៅ​កម្ពុជា តាម​រយៈ​កម្មវិធី​នេះ ស្រប​តាម​យុទ្ធសាស្ត្រ​ថ្មី​របស់​ក្រសួងទេសចរណ៍ China Ready ។

លោក WENG KE FENG បន្ថែម​ថា «​យើង​សង្ឃឹមថា នឹង​មាន​ប្រជាជន​ខ្មែរ​កាន់តែ​ច្រើន​ឡើង​ៗ ចេះ​និយាយ​ភាសា​ចិន ដែល​ជា​មធ្យោបាយ​រឹតចំណង​មិត្តភាព​រវាង​កម្ពុជា​-​ចិន ។ ម្ចាស់​ជ័យ​លា​ភី​លេខ​១ នៃ​កម្មវិធី​ប្រឡង​ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម ទទួល​បាន​នូវ​ទូរស័ព្ទ Huawei P9 Plus មួយ​គ្រឿង ទូរ​ទឹកកក​មួយ​គ្រឿង ម៉ាស៊ីនត្រជាក់​មួយ​គ្រឿង និង​ម៉ាស៊ីនបោកខោអាវ​មួយ​គ្រឿង សរុប​ជា​ទឹកប្រាក់​ចំនួន​២.៥៧០​ដុល្លារ​អា​មេ​រិ​ក​។ ជ័យ​លា​ភី​លេខ​២ ទទួល​បាន Huawei P9 Plus មួយ​គ្រឿង ទូរទស្សន៍ LED 50​អ៊ី​ង ១​គ្រឿង និង 21st Century audio-visual library សរុប​ជា​ទឹកប្រាក់​ចំនួន​១.៧៦៩​ដុល្លារ​អា​មេ​រិ​ក ។ ជ័យ​លា​ភី​លេខ​៣ ទទួល​បាន​ទទួល​បាន​ទូរស័ព្ទ Huawei P9 Plus មួយ​គ្រឿង និង​ទូរទស្សន៍ LED 50​អ៊ី​ង ១​គ្រឿង សរុប​ជា​ទឹកប្រាក់​ចំនួន​១.៣៦៩​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក​អ្នក​ជាប់​លេខ​៤ និង​លេខ​៥ ទទួល​បាន កុំព្យូទ័រ​យួរដៃ​ម្នាក់​១​គ្រឿង ចំណែក​អ្នក​ជាប់​លេខ​៦ ដល់​លេខ​១០ ទទួល​បាន​ទូរស័ព្ទ Huawei P9 Lite ម្នាក់​១​គ្រឿង​។ បន្ថែម​ពី​នេះ អ្នកចូលរួម​ប្រកួត​ទាំង​១០​រូប ក៏​ទទួល​បាន​នូវ​វិ​ញ្ញាប​ន​ប័ត្រ​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម ក្នុង​វិស័យ​ទេសចរណ៍​មួយ​សន្លឹក​ម្នាក់​ផង​ដែរ​។

កញ្ញា សេង ម៉ា​រី​ណា ជ័យ​លា​ភី​លេខ​១ ក្នុង​កម្មវិធី​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា «​ខ្ញុំ​សប្បាយ​រីករាយ និង​រំភើបចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឈ្នះ​ជា​ជ័យ​លា​ភី​លេខ​១ ក្នុង​ការ​ប្រឡងប្រជែង​នេះ ។ ខ្ញុំ​នឹង​ប្រើប្រាស់ ជំនាញ​របស់ខ្ញុំ ដើម្បី​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​ជំរុញ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​របស់​កម្ពុជា​យើង​»​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា  ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​មក​កម្ពុជា ក្នុង​ឆ្នាំ ២០១៥ មាន​ចំនួន​ប្រមាណ​៧០​ម៉ឺន​នាក់ ដែល​គិត​ជា​ភាគរយ គឺ​ស្មើនឹង​១៥% នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​សរុប​។ ចិន​គឺ​មាន​ទីផ្សារ​ដ៏​ធំ​ជាងគេ​លើក​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០២០ ត្រូវ​បាន​រំពឹង​ទុក​ថា​មាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជាង​២០០​លាន​នាក់ នៅ​លើ​ពិភពលោក ដោយ​៧០% គឺ​តំបន់​អាស៊ី​អាស្រ័យ​ហេតុនេះ កម្ពុជា​យើង​ត្រូវ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​នូវ​ភ្ញៀវ​ទេសចរណ៍​ចិន ទាំង​ភាពរួស​រាយ​រាក់ទាក់ ការ​ប្រាស្រ័យ​ទាក់ទង សេវាកម្ម និង​បដិសណ្ឋារកិច្ច​។ យើង​បាន​ធ្វើការ​ខិតខំ​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ទាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ និង​ទំនើប​។
លោក​បណ្ឌិត ថោ​ង ខុន បាន​បន្ថែម​ថា «​សព្វ​ថ្ងៃនេះ​បាន​បង្កើត​គេហទំព័រ​ទេសចរណ៍ ជា​ភាសា​ចិន​រួច​ស្រេច​។ បន្ទាប់​មក​ទៀត យើង​នឹង​បង្កើត Mobile Application ដែល​មាន​ជា​ភាសា​ចិន និង​អង់គ្លេស ជា​ពិសេស​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ាក Huawei គឺ​កាន់តែ​ងាយស្រួល​ថែម​ទៀត​»​។