ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តក្រចេះសម្អាត​​បរិស្ថាន​តាម​ទី​សាធារណៈ ​ដើម្បី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី10

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​ទី១០ មីនា ឆ្នាំ 2022 អាជ្ញាធរ​ខេត្តក្រចេះ បាន​ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ជុំវិញ​ខេត្ត យុវ​ជន…

ខេត្តក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​ទី១០ មីនា ឆ្នាំ 2022 អាជ្ញាធរ​ខេត្តក្រចេះ បាន​ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ជុំវិញ​ខេត្ត យុវ​ជន និង​គរុ​សិស្ស​ចុះ​សម្អាត​បរិស្ថាន​តាម​ដងផ្លូវ​ទី​សា​ធារ​ណៈ​ក្នុង​ក្រុង​ក្រចេះ​ក្រោម​ប្រធានបទ«​ទីក្រុង​ស្អាត គាំទ្រ​ការ​បើក​ទេសចរណ៍​កម្ពុជា» ​។

នៅ​ក្នុង​យុទ្ធ​សម្អាត​បរិស្ថាន លោកស្រី ខាំ សុភាព អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា កិច្ច​គាំពារ​បរិស្ថាន​និង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​បៃតង គឺជា​ការ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការ​រីក​ចម្រើន​នៃ​សង្គម​ជាតិ​យើង សម្រប​និង​គោ​លន​យោ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត គាំទ្រ​ការ​បើក​ទេសចរណ៍​កម្ពុជា​ អម​ជាមួយ​ការ​ប្រកាស​យុទ្ធនាការ​ កម្ពុជា​ស្អាត» ឆ្ពោះទៅ​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន ​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ២០២៣ ។

លោកស្រី​បាន​លើល​ឡើង​​ថា ប្រធានបទ​នេះ​បាន​បញ្ចាំង​យ៉ាង​ច្បាស់​ថា ទីក្រុង​ប្រកបដោយ​ភាព​វ័យឆ្លាត​មាន​ភាព​ស្អាត និង​បៃតង​ប្រកបដោយ​អនាម័យ​ដែល​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ មានការ​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ពេញលេញ មានការ​ផ្ដល់​សេវា​សាធារណៈ​ប្រកបដោយ​បដិសណ្ឋាកិច្ច​ល្អ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​សម្បទាន​ទ្រង់​គ្រប់គ្រាន់ និង​មានការ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​ជា​មជ្ឈដ្ឋាន​ដែល​ប្រជាជន​គ្រប់​រូប​ប្រាថ្នា​ចង់​រស់នៅ ហើយ​ទាំងនេះ​ក៏​ជា​កត្តា​កំណត់​ការ​សម្រេចចិត្ត​ដល់​ចម្បង​បំផុត​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ ណ៏​ក្នុង​ការ​ជ្រើសរើស​គោលដៅ​ទស្សនា របស់​គេ​នា​ពេល​អនាគត ដោយសារ​ខេត្តក្រចេះ​វិស័យ​ទេសចរ​ណ៏​ជា​វិស័យ​សំខាន​ទី​១ ដែក​ទ្រទ្រង់​មុខមាត់​របស់​ខេត្ត​ទាំងមូល ថែម​ទាំង​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឆ្លើយ​តប​និង​យុទ្ធនាការ ៉​ទីក្រុង​ស្អាត គាំទ្រ​ការ​បើក​វិស័យ​ទេសចរ​ណ៏​កម្ពុជា​៉ ខេត្តក្រចេះ ក៏​មាននូវរ​ម្មណី​យ​ដ្ឋា​ន​សហ​គ​ន៏​ទេសចរ​ណ៏​ជា​ច្រើន​សម្រាប់​ទទួលភ្ញៀវ​ទេសច​ណ៏ ជា​ពិសេស​គីរ​ម្មណី​យ​ដ្ឋា​ន អន្លង់​ ផ្សោត​កាំ​ពី ។

អត្ថបទសរសេរ ដោយ